Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនចិនចំនួន ១១ ចង់បើកអាជីវកម្មសណ្ឋាគារ និងវិស័យផ្សេងៗ បានមកទស្សនកិច្ចសិក្សាវិនិយោគនៅកម្ពុជា

បានផុស

នៅ

លោក ជូ ចាងជីន ប្រធានក្រុមហ៊ុន ចេជាង អេសអ៊ីហ្សេត បានសន្យាទាក់ទាញក្រុម​ហ៊ុនវិនិយោគ​ឱ្យបាន ១០០ បន្ថែមទៀត មកបណ្ដាក់ទុននៅតំបន់សេដ្ឋកិច្ចពិសេសរបស់លោក ស្ថិតនៅស្រុក​ស្រែអំបិល ខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជូ ចាងជីន បានលើកឡើងក្នុងពេលដែលរូបលោកដឹកនាំគណៈប្រតិភូក្រុមហ៊ុនចិនចំនួន ១១ មកពីប្រទេសចិនចូលជួបពិភាក្សាការងារជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មា​ធិ​ការវិនិយោគកម្ពុជា នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤។

ក្រុមហ៊ុនដែលមកពីបប្រទេសចិនទាំង នោះមានបំណងចង់បើកអាជីវកម្មក្នុងវិស័យសណ្ឋាគារ ថ្នាំពេទ្យ សម្ភារៈវេចខ្ចប់ ឧស្សាហកម្មគីមី អេប៉ុង និងផលិតខ្មៅដៃ និងគ្រឿងសង្ហារិម។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មា​ធិ​ការវិនិយោគកម្ពុជា​បានស្វាគមន៍ ចំពោះគណៈ ប្រតិភូ ដែលបានចំណាយពេល មកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីបរិយាកាស និងសក្តានុពល​វិនិយោគនៅកម្ពុជា។

លោក ជូ ចាងជីន ដែលជាម្ចាស់តំបន់សេដ្ឋកិច្ចចំនួន២ នៅកម្ពុជាបានលើកឡើងថា តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្នមានការបណ្តាក់ទុនវិនិយោគពេញក្នុងតំបន់ រីឯតំបន់សេដ្ឋ កិច្ចពិសេស កោះកុង ចេជាង ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្ន មានការបណ្តាក់ទុនវិនិយោគ ចំនួន ២៨ក្រុមហ៊ុន ហើយនឹងបន្តទាក់ទាញក្រុមហ៊ុនវិនិយោគ​ផ្សេងឱ្យមកបណ្តាក់ទុនក្នុង​តំបន់នេះឱ្យបាន ១០០ក្រុមហ៊ុននៅក្នុងឆ្នាំ២០២៤នេះ។

លោក ជូ ចាងជីន បញ្ជាក់ថា ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង នឹងចាប់ផ្តើមសាងសង់មជ្ឈ​មណ្ឌលបណ្តុះបណ្តាលផ្នែកភាសា និងផ្នែកជំនាញបច្ចេកទេស នៅពេល ឆាប់ៗខាងមុខនេះ ដើម្បីចូលរួមចំណែកជា​មួយរាជរដ្ឋាភិបាល​ក្នុងការអភិវឌ្ឍធន​ធាន​មនុស្ស។

លោក ជូ ចាងជីន ក៏បានលើកឡើងពីការអភិវឌ្ឍន៍ខុស្សាហកម្មដែលទាម​ទារឱ្យមាននិរន្តរភាព​នៃការផ្គត់ផ្គង់អគ្គិសនី, ប្រព័ន្ធដីក ជញ្ជូនដែលមានភាពអំណោយផល និងការទាក់ទាញ​ឱ្យបាន​ច្រើនថែមទៀតនូវ​ឧស្សា​ហកម្មគាំទ្រដែលនឹង ជួយធានាដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គត់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម