សេដ្ឋកិច្ច
ចិនព្រមានពីលទ្ធភាព «សង្រ្គាមពាណិជ្ជកម្ម» ជាមួយសហភាពអឺរ៉ុប
ទីក្រុងប៉េកាំងបានព្រមានកាលពីថ្ងៃសុក្រថា ការកើនឡើងភាពតានតឹងនៃជម្លោះពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ពាក់ព័ន្ធនឹងការបន្ថែមពន្ធលើរថយន្តអគ្គិសនីចិន អាចធ្វើឱ្យភាគីទាំង២ធ្លាក់ចូលទៅក្នុង «សង្រ្គាមពាណិជ្ជកម្ម»។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការព្រមានរបស់ចិន ធ្វើឡើងខណៈរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ ធ្វើដំណើរទស្សនកិច្ចទៅទីក្រុងប៉េកាំង ដោយគ្រោងពិភាក្សាគ្នាលើភាពតានតឹងចុងក្រោយ ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់ជំនួយអាល្លឺម៉ង់ ប្រសិនបើចិនឆ្លើយតបកាន់តែធ្ងន់ធ្ងរ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ភាគីអឺរ៉ុបបន្តបង្កើនការប៉ះទង្គិចពាណិជ្ជកម្ម ហើយអាចបង្កឲ្យមានសង្គ្រាមពាណិជ្ជកម្ម។ ទំនួលខុសត្រូវ គឺស្ថិតនៅលើភាគីអឺរ៉ុបទាំងស្រុង»។
ក្រសួងបានបន្តថា តាមរយៈការស៊ើបការលក់បង្ខូចតម្លៃ ភាគីអឺរ៉ុបបាន «បំភិតបំភ័យ និងបង្ខិតបង្ខំសហគ្រាសចិន គំរាមកំហែងអនុវត្តអត្រាពន្ធខ្ពស់ជាមួយនឹងការផាកពិន័យ និងទាមទារព័ត៌មានហួសហេតុ»។
គួរគូសបញ្ជាក់ថា មុនប្រកាសវិធានការតម្លើងពន្ធ អឺរ៉ុបបានបើកការស៊ើបអង្កេត ហើយរកឃើញថា ក្រុមហ៊ុនចិនលក់រថយន្តអគ្គិសនីរបស់ខ្លួនថោក ដោយសារទទួលបានការឧបត្ថម្ភធនពីរដ្ឋាភិបាល។ រដ្ឋាភិបាលចិនបានព្រមានថា ខ្លួននឹងចាត់វិធានការឆ្លើយតប និងធ្វើគ្រប់យ៉ាងដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។
ខណៈភាពតានតឹងបន្ត ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកចិន បានអំពាវនាវឱ្យរដ្ឋាភិបាលវាយបកអឺរ៉ុប ដោយការដំឡើងពន្ធលើរថយន្តស៊ីសាំងអឺរ៉ុប ដែលការណ៍នេះអាចនឹងប៉ះពាល់ខ្លាំងដល់អាល្លឺម៉ង់ ដែលមានជំនួញរថយន្តច្រើនជាងគេជាមួយចិន៕
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?