សេដ្ឋកិច្ច
ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុចាប់ដៃជាមួយក្រុមហ៊ុនក្នុងស្រុកដើម្បីពង្រីកការប្រើប្រាស់ដំណោះស្រាយបច្ចេកវិទ្យានេះទៅក្នុងតំបន់ រួមទាំងកម្ពុជា
Mbanq ដែលជាក្រុមហ៊ុនផ្តល់សេវាបច្ចេវិទ្យាធនាគារលំដាប់ពិភពលោក (BaaS) និងជាក្រុមហ៊ុនច្នៃប្រឌិតធនាគារឌីជីថលដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុន IG Tech Cambodia ដែលជាអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ(FinTech) របស់កម្ពុជាដើម្បីផ្តល់ជូននូវដំណោះស្រាយបច្ចេកវិទ្យាសេវាធនាគារនិងហិរញ្ញវត្ថុដ៏ទូលំទូលាយរបស់ខ្លួននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។
ការសម្រចបាននៃភាពជាដៃគូរនេះត្រូវធ្វើឡើងកាលពីថ្ងៃទី២០ ខែមិថុនា ដោយពួកគេរួមគ្នាបង្កើតនូវក្រុមហ៊ុនថ្មីមួយ IG Finlink Cambodia ដែលMbanq កាន់កាប់ភាគច្រើនជាង។

សម្រាប់ភាពជាដៃគូនេះបង្ហាញពីការពង្រីករបស់ Mbanq ទៅក្នុងបច្ចេកវិទ្យាធនាគារអាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) និងទីផ្សារ BaaS ។ Mbanq នឹងផ្តល់ជូននូវដំណោះស្រាយ BaaS ដ៏ទូលំទូលាយរបស់ខ្លួននៅទូទាំងអាស៊ីអាគ្នេយ៍ ដោយចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា ហើយពង្រីកទៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី និងវៀតណាម។ នេះបើយោងតាមក្រុមហ៊ុននេះ។
លោក Vlad Lounegov នាយកប្រតិបត្តិនៃ Mbanq បាននិយាយថា Mbanq នឹងណែនាំ BaaS និងបច្ចេកវិទ្យាធនាគារចុងក្រោយបំផុតរបស់ខ្លួនទៅកាន់ទីផ្សារអាស៊ានដែលកំពុងរីកចម្រើន នៃ FinTech និងការផ្លាស់ប្តូរឌីជីថលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
លោកថា៖«ចាប់តាំងពីការបង្កើតឡើងមក Mbanq បានសហការយ៉ាងជិតស្និទ្ធជាមួយ IG Tech Cambodia ដែលជាដៃគូអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏គួរឱ្យទុកចិត្ត និងមានគុណតម្លៃ។ យើងរំភើបក្នុងការធ្វើឱ្យស៊ីជម្រៅនៃភាពជាដៃគូនេះ ដើម្បីនាំយកបច្ចេកវិទ្យា និងសេវាកម្មធនាគារមកកាន់តំបន់អាស៊ីអាគ្នេយ៍»។
លោក គីម ពុទ្ធគីរី ប្រធានក្រុមហ៊ុន IG Tech Cambodia និងជាសហស្ថាបនិក IG Finlink Cambodia បានលើកឡើងថា ការបង្កើតភាពជាដៃគូថ្មីជាមួយ Mbanq និងចាប់ផ្តើមដំណើរឆ្ពោះទៅរកសេវាធនាគារនៅអាស៊ីអាគ្នេយ៍គឺជាការបោះជំហានថ្មីមួយទៀតក្នុងការពង្រីកវិសាលភាពនៅក្នុងតំបន់។
លោកថា៖«ជាមួយនឹងការប្រើប្រាស់ទួរស័ព្ទស្មាតហ្វូនជាង ៨០ភាគរយនៅក្នុងប្រទេសកម្ពុជា ប្រទេស និងតំបន់ វាបង្ហាញពីសក្តានុពលដ៏ធំសម្រាប់ផ្នែកបច្ចេកវិទ្យាជាមួយនឹងវេទិកាធនាគារឌីជីថលថ្មីដែលបម្រើដល់ទីផ្សារ»។ លោកថាក្រុមហ៊ុនរបស់លោកបានចាប់ដៃគូជាមួយ Mbanq អស់រយៈពេល៨ឆ្នាំមកហើយ ។

អស់រយៈពេលជាង ៣ ឆ្នាំមកហើយដែលធនាគារជាតិនៃកម្ពុជា (NBC) ដាក់ឱ្យដំណើរការបច្ចេកវិទ្យាការទូទាត់ blockchain ដែលហៅថា ប្រព័ន្ធទូទាត់ប្រាក់ «បាគង» ដែលជាការទូទាត់ចល័ត ដោយមានការរួមបញ្ចូលគ្នានូវអ៊ីវ៉ាលីត ការទូទាត់ចល័ត ធនាគារអនឡាញ និងកម្មវិធីហិរញ្ញវត្ថុងាយស្រួល ដែលបានចូលរួមចំណែកយ៉ាងសកម្មធ្វើឱ្យការទូទាត់ឌីជីថលនៅប្រទេស និងត្រូវបានគេចាត់ទុកថា ប្រព័ន្ធទូទាត់រូបិយប័ណ្ណឌីជីថលដំបូងគេរបស់ធនាគារទាំងក្នុងតំបន់ និងពិភពលោក។
គម្រោងអភិវឌ្ឍន៍បាគងនេះត្រូវបានផ្តួចផ្តើមឡើងកាលពីឆ្នាំ ២០១៩ និងត្រូវបាន NBC ដាក់ឱ្យដំណើរការផ្លូវការកាលពីខែតុលា ឆ្នាំ ២០២០។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Soramitsu ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន។

បើគិតត្រឹមដើមខែមករា ឆ្នាំ ២០២៤ ចំនួនអ្នកប្រើប្រាស់ «ប្រព័ន្ធបាគង» បានកើនដល់ជាង ១០ លានគណនី ខណៈប្រព័ន្ធនេះមានគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៧០ ជាសមាជិក ដែលក្នុងនោះ ៤៩ កំពុងដំណើរការយ៉ាងសកម្ម។
ក្នុងរយៈពេល ៦ ខែដំបូងឆ្នាំ ២០២៣ បាគងបានកត់ត្រាប្រតិបត្តិការជាង ៣៥,៤ លានដង មានតម្លៃជាង ១២ ពាន់លានដុល្លារប្រហែល ៦៧ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា។ ប្រតិបត្តិការទូទាត់តាមប្រព័ន្ធឌីជីថលក្នុងអំឡុងពេលនេះ បានរួមចំណែកចំនួន ៨៩២ភាគរយនៃផលិតផលក្នុងស្រុកសរុប។ នេះបើយោងតាមNBC៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត