Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនចំនួន ៣ នឹងបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពដើម្បីប្រមូលទុនប្រមាណ១៤០លានដុល្លារទៅពង្រីកអាជីវកម្មខ្លួន

បានផុស

នៅ

កម្មវិធី “ការជំរុញការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា (CSBA)” ក្នុងឆ្នាំ​២០២៤ បានជ្រើសរើសក្រុមហ៊ុន​បោះផ្សាយសញ្ញាបណ្ណក្នុងវិស័យឯកជនចំនួន ៣ ដើម្បីផ្តល់ការគាំទ្រលើការរៀបចំខ្លួនដើម្បីបោះផ្សាយសញ្ញាបណ្ណបៃតង សញ្ញាបណ្ណសង្គម និងសញ្ញាបណ្ណចីរភាព។

ការបោះផ្សាយសញ្ញាបណ្ណទាំងនេះ នឹងគាំទ្រដល់គម្រោងដែលផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន និងសង្គម នៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី CSBA បានឈានមកដល់វគ្គទី២ ដោយមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.), វិទ្យាស្ថានអភិវឌ្ឍន៍កំណើនបៃតងសកលប្រចាំប្រទេសកម្ពុជា (GGGI) និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (ESCAP) ដោយមានកិច្ចសហ-ប្រតិបត្តិការជាមួយសាជីវកម្មធានាឥណទានវិនិយោគ (CGIF) ដែលជាមូលនិធិបរធនបាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុន GuarantCo ដែលជាផ្នែកមួយនៃគ្រុបអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន​។

បេក្ខជនដែលត្រូវបានជ្រើសរើស មានតម្រូវការវិនិយោគសរុបចំនួន ១៤០ លានដុល្លារអាមេរិក លើវិស័យថាមពលកកើតឡើងវិញ និងវិស័យហិរញ្ញវត្ថុ។ ព័ត៌មានអំពីក្រុមហ៊ុនដែលត្រូវបានជ្រើសរើស មានដូចខាងក្រោម៖

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC (Cambodia) Plc

– ទំហំនៃការបោះផ្សាយ៖ ៥០ លានដុល្លារអាមេរិក សម្រាប់សញ្ញាបណ្ណចីរភាព។

– ការប្រើប្រាស់សាច់ប្រាក់ដែលបានមកពីការបោះផ្សាយ៖ ១០ លានដុល្លារអាមេរិក សម្រាប់គម្រោងបៃតង និង ៤០ លានដុល្លារអាមេរិក សម្រាប់គម្រោងសង្គម។

– គោលដៅនៃការបោះផ្សាយ៖ នៅត្រីមាសទី៤ ឆ្នាំ២០២៤។

ក្រុមហ៊ុន SCHNEITEC Dynamic Co., Ltd

– ទំហំនៃការបោះផ្សាយ៖ ៥០ លានដុល្លារអាមេរិក សម្រាប់សញ្ញាបណ្ណគម្រោងបៃតង (គម្រោងផ្កាឈូករ័ត្ន)។

– ការប្រើប្រាស់សាច់ប្រាក់ដែលបានមកពីការបោះផ្សាយ៖ ផ្តល់មូលនិធិដល់ការផលិតថាមពលពន្លឺព្រះអាទិត្យ។

– គោលដៅនៃការបោះផ្សាយ៖ នៅចន្លោះត្រីមាសទី៤ ឆ្នាំ២០២៤ និងត្រីមាសទី១ ឆ្នាំ២០២៥។

ធនាគារ Wing (Cambodia) Plc

– ទំហំនៃការបោះផ្សាយ៖ ៤០ លានដុល្លារអាមេរិក សម្រាប់សញ្ញាបណ្ណសង្គម។

– ការប្រើប្រាស់សាច់ប្រាក់ដែលបានមកពីការបោះផ្សាយ៖ ផ្តល់ប្រាក់កម្ចីសម្រាប់សហគ្រិនស្ត្រី, សហគ្រាសធុនតូច និងមធ្យម (SMEs) និងគ្រួសារដែលមានចំណូលទាប។

– គោលដៅនៃការបោះផ្សាយ៖ នៅត្រីមាសទី៤ ឆ្នាំ២០២៤។

– ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណនៅក្នុងទីផ្សារកំពុងរីកចម្រើន តែងតែប្រឈមនឹងឧបសគ្គមួយចំនួន ជាពិសេស ការ​បោះផ្សាយ​សញ្ញាបណ្ណ​តាមគម្រោង (Thematic) (សញ្ញាបណ្ណបៃតង សង្គម និងចីរភាព) ក្រុមហ៊ុនប្រឈមនឹងឧបសគ្គជាច្រើនបន្ថែមទៀតដូចជា ការយល់ដឹង និងសមត្ថភាពរបស់ក្រុមហ៊ុនបោះផ្សាយនៅមានកម្រិត និងការចំណាយលើការបោះផ្សាយនៅមានតម្លៃខ្ពស់។

កម្មវិធីនេះ មានគោលបំណងកាត់បន្ថយបញ្ហាប្រឈមទាំងនេះ ដោយការផ្តល់នូវជំនួយបច្ចេកទេស, ការគាំទ្រផ្នែកហិរញ្ញវត្ថុ (តាមរយៈហិរញ្ញប្បទានរួមលើការត្រួតពិនិត្យរបស់ភាគីទីពីរ) និងការពង្រឹងកិច្ចគាំទ្រលើការវិនិយោគដល់ក្រុមហ៊ុន បោះផ្សាយដែលត្រូវបានជ្រើសរើស។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ ន.ម.ក. បានមានប្រ-សាសន៍ថា “រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពដល់ការបន្ស៊ាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុដែលមានចែងនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដោយយោងតាមបច្ចុប្បន្នភាពរបស់ការរួមចំណែករបស់ជាតិ (NDC) ដើម្បីអនុវត្តការងារនេះ ត្រូវការមូលនិធិប្រមាណ ៧,៨ ប៊ីលានដុល្លារអាមេរិក។ ដូចនេះ សញ្ញាបណ្ណតាមគម្រោង ផ្តល់នូវយន្តការដ៏សំខាន់មួយ ដើម្បីតភ្ជាប់គម្លាតហិរញ្ញប្បទាននេះ និងប្រមូលផ្តុំការវិនិយោគសម្រាប់វិស័យសាធារណៈ និងឯកជនសម្រាប់គំនិតផ្តួចផ្តើមបៃតង និងនិរន្តរភាព។ ដូចគ្នានេះផងដែរ សញ្ញាបណ្ណទាំងនេះ នឹងរួមចំណែកដល់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និង NDC ព្រមទាំងឈានឆ្ពោះទៅរកការបង្កើតការងារបៃតងបន្ថែមទៀត”។

កម្មវិធីនេះ ត្រូវបានដាក់ឱ្យដំណើរការកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងគោលបំណងជំរុញការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណបៃតង និងនិរន្តរភាពនៅប្រទេសកម្ពុជា និងគោលនយោបាយ, ឧបករណ៍ និងយន្តការពាក់ព័ន្ធនានា ដើម្បីជួយសម្រួលដល់ការផ្តល់ហិរញ្ញប្បទានដល់គំនិតផ្តួចផ្តើមការបន្ស៊ាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សេដ្ឋកិច្ច៤២ នាទីutes មុន

​សិប្បកម្មកែច្នៃត្រីងៀតក្នុងស្រុកមួយ គ្រោងនឹងបង្កើនការផលិតឱ្យបាន ១ តោន ក្នុង ១ ថ្ងៃ ប្រសិនបើមានតម្រូវការ

G-Devith
ជីវិតកម្សាន្ដ៤២ នាទីutes មុន

មិនទាន់រំសាយចិត្ត! G-Devith ប្រកាសបញ្ចេញបទ Disstrack មួយទៀត ស្អែកនេះ

ព័ត៌មានជាតិ៥៧ នាទីutes មុន

មន្រ្តីសុខាភិបាល៖ បច្ចុប្បន្នជំងឺគ្រុនឈាមនៅភ្នំពេញ ស្ថិតក្នុងស្ថានភាពគ្រប់គ្រងបាន

មីនតោន
សន្តិសុខសង្គម៦០ នាទីutes មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

Sokha Hotels

ព័ត៌មានពេញនិយម