សេដ្ឋកិច្ច
តម្លៃកាហ្វេនាំចេញវៀតណាមកើនឡើង ទោះការនាំចេញតិច ដោយសារគ្រោះរាំងស្ងួត
តម្លៃនៃការនាំចេញកាហ្វេរបស់វៀតណាមសរុបបានកើនឡើងដល់ជាង ៣ ប៊ីលានដុល្លារក្នុងរយៈពេល៦ខែឆ្នាំនេះ ទោះបីការនាំចេញមានតិចជាងមុន ដោយសារតែគ្រោះរាំងស្ងួត។ យោងតាមការចុះផ្សាយរបស់កាសែតViệtNam News ។

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម (GSO) បរិមាណនៃការនាំចេញកាហ្វេរបស់វៀតណាមក្នុងឆមាសទី១ មានចំនួន ៨៦២ ៤០០ តោន ដោយធ្លាក់ចុះជាង ៨ ភាគរយ ប៉ុន្តែតម្លៃបានកើនឡើងរហូតដល់ ៣៨ ភាគរយ ដល់ជាង ៣ ប៊ីលានដុល្លារ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើតាម GSO ដដែល កាហ្វេវៀតណាមនាំចេញក្នុងតម្លៃមធ្យម ៤ ២៧៥ ដុល្លារ/តោន នៅខែឧសភា ដោយកើនឡើង ១៤ ភាគរយធៀបនឹងខែមេសា និង ៦៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជាមួយគ្នានេះ ក្នុងរយៈ ពេល ៥ ខែដើមឆ្នាំ ២០២៤ តម្លៃនាំចេញកាហ្វេជាមធ្យម គឺ ៣ ៤៧៥ ដុល្លារ/តោន ដោយកើនឡើង ៤១ ភាគរយ ធៀបនឹង៥ខែដើមឆ្នាំ ឆ្នាំមុន។

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បច្ចុប្បន្ននេះវៀតណាមមានកាហ្វេក្នុងស្ដុកតិចតួចណាស់ ដែលនៅសេសសល់សម្រាប់ទីផ្សារក្នុងស្រុក។ លើសពីនេះ ទិន្នផលកាហ្វេត្រូវបានគេព្យាករថានឹងបន្តធ្លាក់ចុះប្រហែល ២០ ភាគរយនៅឆ្នាំដាំដុះបន្ទាប់ ដោយសារតែធាតុអាកាសក្តៅអូសបន្លាយ ដែលនាំឱ្យមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅតំបន់ខ្ពង់រាបកណ្តាល។
សមាគមកាកាវកាហ្វេវៀតណាម (Vicofa) បាននិយាយថា តម្លៃកាហ្វេបច្ចុប្បន្នកំពុងកើនឡើងយ៉ាងខ្លាំង ដូច្នេះចំណូលនៅតែកើនឡើង ទោះបីទិន្នផលកាហ្វេដែលនាំចេញទៅកាន់ពិភពលោកអាចនឹងធ្លាក់ចុះក៏ដោយ។ Vicofa រំពឹងថា ការនាំចេញកាហ្វេនឹងរកចំណូលបានពី ៤,៥ ទៅ ៥ ប៊ីលានដុល្លារឆ្នាំនេះ៕

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?