Connect with us

សេដ្ឋកិច្ច

សហជីព​ឥណ្ឌូណេស៊ី ព្រមាន​ពី​ការ​ដួល​រលំ​នៃ​វិស័យ​វាយនភ័ណ្ឌ ដោយ​សារ​ការ​បញ្ឈប់​កម្ម​ករ​ច្រើន​ និងការ​​បិទ​រោង​ចក្រ​

បានផុស

នៅ

ប្រធាន​សហព័ន្ធ​សហជីព​ឥណ្ឌូណេស៊ី​ (KSPN) លោក​​ Ristadi ​បាន​ប្រកាស​ថា​ កម្មករ​​ផ្នែក​​វាយនភណ្ឌ​ និង​ផលិតផល​វាយនភណ្ឌ​រាប់​ម៉ឺន​នាក់​របស់​ឥណ្ឌូណេស៊ី​ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ក្នុង​ឆ្នាំ​នេះ​ ​ដោយ​សារ​តែ​ភាព​ចុះ​ដុន​ដាប​​អាច​នឹង​ដួល​រលំ​នៃ​វិស័យ​នេះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយបន្ត​​របស់​កាសែត​ Jakarta Globe។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ Ristadi ​បាន​ប្រាប់សារព័ត៌មាន​ក្នុងស្រុក​​ Beritasatu.com ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​​៖ «​​​វិស័យ​ឧស្សាហកម្ម​​វាយនភណ្ឌ​ និង​ផលិតផល​វាយនភណ្ឌ​ ​​​កំពុង​ស្ថិ​ត​ក្នុង​ស្ថានភាព​ដុនដាប​ ជា​ពិសេស​​រោងចក្រ​​ក្នុង​ស្រុក​ ដោយ​សារ​ទីផ្សារ​ក្នុង​ស្រុក​ត្រូវ​បាន​ជន់​លិច​ដោយ​ទំនិញ​នាំ​ចូល​។​ សម្លៀក​បំពាក់ ​វាយនភ័ណ្ឌ ​និង​ស្បែក​ជើង​ពី​បរទេស​ នៅ​តែ​បន្ត​ជន់​លិច​ទីផ្សារ​ក្នុង​ស្រុក​របស់​យើង​»​។ ​

យោង​តាម​ ​​KSPN ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​ ២០២៤​ ​មក​ កម្មករ​​ចំនួន​ ១៣ ៨០០ នាក់​​ក្នុង​ឧស្សាហកម្ម​វាយនភណ្ឌ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ ត្រូវ​បាន​បញ្ឈប់​ដោយសារ​តែ​ការ​បញ្ជា​ទិញ​ធ្លាក់​ចុះ​ ដោយ​ក្រុម​ហ៊ុន​មួយ​ចំនួន​ថែម​ទាំង​​ផ្អាក​ប្រតិបត្តិការ​ទាំង​ស្រុង​ទៀត​ផង​។ ​បច្ចុប្បន្ន​​​នេះ​ មាន​​តែ​​ឧស្សាហកម្ម​​វាយនភ័ណ្ឌ​​​ដែល​​តម្រង់​​ទិស​​សម្រាប់​ការ​​នាំ​​​ចេញ​​​ប៉ុណ្ណោះ​​​ ដែល​បន្ត​​ប្រតិបត្តិការ​របស់​ខ្លួន​។  

យ៉ាង​ណា​មិញ​ លោក​ Ristadi ​បាន​បន្ថែម​ថា​​​ ចំនួន​​កម្មករ​ដែល​រង​ការ​​បញ្ឈប់​ពិត​ប្រាកដ​គឺ​ ៥០ ០០០ នាក់​ ប៉ុន្តែ​​ ក្រុមហ៊ុន​ជា​ច្រើន​មិន​ចង់​បង្ហាញ​ឈ្មោះ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ ​ដើម្បី​​រក្សាការ​ជឿ​ទុក​ចិត្ត​ពី​ធនាគារ ​និង​អ្នក​ទិញ​។​ ​លោក​គូស​បញ្ជាក់​ថា​ ប្រសិន​បើ​ក្រុម​ហ៊ុន​ទាំង​នោះ​បង្ហាញ​ថា​ ខ្លួន​បញ្ឈប់​កម្ម​ករ​ នោះ​អ្នក​ទិញ​អាច​នឹង​លុប​ចោល​ការ​បញ្ជា​ទិញ​របស់​ខ្លួន​ ហើយ​ប្ដូរ​ទៅ​រក​ក្រុម​ហ៊ុន​ផ្សេង​ៗ​ទៀត​។ ​

មន្រ្តី​ ​​KSPN ដដែល​គូស​បញ្ជាក់​ថា​ ការ​បញ្ឈប់​កម្មករ​ភាគ​ច្រើន​កើត​ឡើង​នៅ​ខេត្ត​ជ្វា​ខាង​លិច​ និង​ជ្វា​កណ្តាល​ ដែល​បណ្ដុំ​ទៅ​ដោយ​រោង​ចក្រ​​​ឧស្សាហកម្ម​​វាយនភ័ណ្ឌ។

គួរ​គូស​បញ្ជាក់​ថា​ រលក​នៃ​ការ​បិទ​រោង​ចក្រ​​​វាយនភ័ណ្ឌ​ឥណ្ឌូណេស៊ី​កើត​ឡើង​ ក្រោយ​ឥណ្ឌូណេស៊ី​ធ្វើ​វិសោធនកម្ម បន្ធូរ​បន្ថយ​​បទ​បញ្ជា​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​ ​​​ទាក់​ទង​នឹង​គោល​នយោបាយ​ និង​បទ​ប្បញ្ញត្តិ​នាំ​ចូល​  ​ដែល​បង្ក​ឱ្យ​សម្លៀក​បំពាក់​នាំ​ចូល​ជន់លិច​ទីផ្សារ​ក្នុង​ស្រុក​។ ​

លោក​  Ristadi​ ព្រមាន​ថា៖​ «​ប្រសិន​បើ​បញ្ហា​នេះ​នៅ​តែ​បន្ត​ មិន​យូរ​មិន​ឆាប់​ ឧស្សាហកម្ម​វាយនភណ្ឌ​ក្នុង​ស្រុក​ នឹង​មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​ផលិត​ផល​វាយនភ័ណ្ឌ​បរទេស​បាន​ទេ​ ដោយ​សារ​តម្លៃ​របស់គេ​ថោក​ជាង​​»។ លោក​បន្ថែម​ថា​ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ត្រូវ​តែ​កំណត់​ការ​នាំ​ចូល​ ​ព្រោះ​ «​​​បើ​​និយាយ​​ពី​​បច្ចេក​វិទ្យា​ និង​​ធ​ន​ធាន​​មនុស្ស​ ឥណ្ឌូណេស៊ី​​មាន​​សមត្ថភាព​​ផលិត​​រួច​​ហើយ» បែប​នេះ​ហើយ​គួរ​តែ​​​​នាំ​​ចូល​​វត្ថុ​ធាតុ​ដើម​​ដែល​ឥណ្ឌូណេស៊ី​​​​មិន​​អាច​​ផលិត​​បាន​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

កិច្ចពិភាក្សាចាក់បញ្ចាំងភាពយន្តឯកសារ”កំណប់ប្រទេសចិន”សម្រាប់ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន

ព័ត៌មានជាតិ១៦ នាទីutes មុន

កូនដំរីព្រៃ រងរបួសដោយសារអន្ទាក់ រត់រកជំនួយពីមន្ត្រីឧទ្យានុរក្ស នៅមណ្ឌលគិរី

ព័ត៌មានជាតិ២៥ នាទីutes មុន

អ្នកការទូតចាស់វស្សា លោក កែវ ឈា ក្លាយជាតំណាងអចិន្ត្រៃយ៍កម្ពុជានៅអង្គការសហប្រជាជាតិ

ព័ត៌មានជាតិ២៨ នាទីutes មុន

សម្តេច ម៉ែន សំអន ថ្លែងអំណរគុណចំពោះបេសកកម្មប្រកបដោយជោគជ័យរបស់ ឯកអគ្គរដ្ឋទូតវៀតណាមនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ប៉ូលិសកូរ៉េនឹងហាមឃាត់ការធ្វើដំណើរលើលោកប្រធានាធិបតី Yoon Suk-yeol

Sokha Hotels

ព័ត៌មានពេញនិយម