ព័ត៌មានជាតិ
ទឹកប្រាក់ជាង១៨៦លានដុល្លារត្រូវបានCGCC ធានាលើការផ្តល់កម្ចីដល់SMEsក្នុងស្រុក
ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានធ្វើការធានាឥណទានមានទឹកប្រាក់ សរុបដល់ទៅ ១៨៦,៣៥ លានដុល្លារគិតត្រឹមដំណាច់ខែមេសាឆ្នាំ២០២៤ ដោយបានគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) ចាប់តាំងពីខ្លួនបានចាប់ផ្តើមនៅឆ្នាំ ២០២១។

បើយោងតាមរបាយការណ៍របស់ CGCC ចេញផ្សាយកាលពីពេលថ្មីៗនេះ គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤CGCC បានផ្តល់ការធានាឥណទានជូនដល់ ២១៩៧ គណនី ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ១៨៦,៣៥ លានដុល្លារ។
លោក KL Wang នាយកប្រតិបត្តិរបស់ CGCC ធ្លាប់បាននិយាយថា CGCC មានសុទិដ្ឋិនិយមថាការធានាឥណទាននឹងបន្តសន្ទុះរបស់ខ្លួនក្នុងការកើនឡើងជារៀងរាល់ឆ្នាំ។
«CGCC នៅតែរក្សាប្តេជ្ញាចិត្តក្នុងការជំរុញកំណើនអភិវឌ្ឍន៍របស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមទូទាំងប្រទេស ដោយពង្រីកវិសាលភាពការធានាឥណទានរបស់ខ្លួនឱ្យគ្របដណ្តប់បានទូទាំង២៤រាជធានី-ខេត្ត។នេះបើយោងតាមលោក Wang។

ក្នុងនោះសន្និធិឥណទានដែលមានការធានាមានចំនួន ១២៤,៥លានដុល្លារ ចំណែកឯសន្និធិទំហំការធានាឥណទានមាន៩០,០៧លានដុល្លារ ជាមួយគ្នានោះដែរ ភាគរយឥណទានមិនដំណើការមានជាង៩ភាគរយ
«អត្រា NPLឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ដែលបានប្រឈមបញ្ហាធំៗដូចជាអតិផរណាខ្ពស់ អត្រាការប្រាក់ខ្ពស់ និងការងើបឡើងយឺតជាងការរំពឹងទុកនៃវិស័យទេចរណ៍ជាដើម។»នេះបើយោងតាម CGCC។
CGCC ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ជាមួយនឹងថវិការដ្ឋចំនួន ២០០ លានដុល្លារ។ CGCC គឺជាគ្រឹះស្ថានធានាឥណទានដែលស្ថិតក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជួយលើកកម្ពស់ និងអភិវឌ្ឍកំណើននៃសហគ្រាសមីក្រូធុនតូច និងមធ្យម៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ