សេដ្ឋកិច្ច
បុព្វលាភក្នុងឧស្សាហកម្មធានារ៉ាប់រងរបស់កម្ពុជាកើនដល់១៥០លានដុល្លារក្នុងរយៈ៥ខែ
ឧស្សាហកម្មធានារ៉ាប់រងរបស់កម្ពុជាបានកត់ត្រានូវបុព្វលាភសរុបចំនួន ១៥០ លានដុល្លារក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៤ កើនឡើងតែជាង ១ ភាគរយប៉ុណ្ណោះដោយកើនពីជាង ១៤៨ លានដុល្លារក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។នេះបើយោងតាមរបាយការណ៍ពីនិយ័តករធានារ៉ាប់រងកម្ពុជា(IRC)។

របាយការណ៍ដដែលបានបង្ហាញទៀតថា កំណើននេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៥ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួនមួយ។
ជាមួយគ្នានេះដែរ ឧស្សាហកម្មនេះក៏បានចេញថ្លៃសំណងសរុបចំនួននៃការទាមទារដែលបានកើតឡើងគឺ ២៧,៩ លានដុល្លារក្នុងអំឡុងខែមករាដល់ខែឧសភាឆ្នាំនេះ កើនឡើង ១៧ ភាគរយពី ២៣,៨ លានដុល្លារក្នុងរយៈពេលដូចគ្នា ២០២៣ ។ រហូតមកដល់បច្ចុប្បន្ន ឧស្សាហកម្មធានារ៉ាប់រងកម្ពុជាមានទ្រព្យសម្បត្តិសរុបជាង ១ ពាន់លានដុល្លារ។
លោក ប៊ូ ចាន់ភីរូអគ្គនាយក IRC បានថ្លែងនៅក្នុងព្រឹត្តិការណ៍កាលពីពេលកន្លងមកថា ដោយសារស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដែលកម្ពុជាបានរក្សាក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ វិស័យធានារ៉ាប់រងកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសន្តិសុខសង្គម និងសេដ្ឋកិច្ចជាតិ។

ទោះជាយ៉ាងណាក៏ដោយ លោកលើកឡើងថា បើក្រឡេកមើលសូចនាករសំខាន់ៗ ដូចជាអត្រាការរួមចំណែកធានារ៉ាប់រងផ្នែកសេដ្ឋកិច្ច និងដង់ស៊ីតេធានារ៉ាប់រងកម្ពុជា អត្រាវិភាគទានមានត្រឹមតែ ១,១៤ភាគរយប៉ុណ្ណោះ ហើយដង់ស៊ីតេមានត្រឹមតែ ២០,៧២ ដុល្លារក្នុងមនុស្សម្នាក់កាលពីឆ្នាំ ២០២៣។
លោកថ្លែងថា៖ «សូចនាករនេះបង្ហាញថាទីផ្សារធានារ៉ាប់រងកម្ពុជានៅតែមានសក្ដានុពលខ្លាំងសម្រាប់ការអភិវឌ្ឍន៍នៅពេលអនាគត ប៉ុន្តែឧស្សាហកម្មមួយនេះក៏ប្រឈមនឹងកត្តាមួយចំនួនផងដែរដូចជា កង្វះជំនាញធានារ៉ាប់រង និងកង្វះការយល់ដឹងជាសាធារណៈ»។
យោងតាមរបាយការណ៍របស់ IRC បុព្វលាភធានារ៉ាប់រងដុល (GWP) របស់វិស័យធានារ៉ាប់រងរបស់កម្ពុជា កាលពីឆ្នាំ ២០២៣ មានចំនួន ៣៣២ លានដុល្លារ កើនឡើង ២០ ភាគរយពី ៣៣១,៨ លានដុល្លារកាលពីឆ្នាំ ២០២២៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ