Connect with us

សេដ្ឋកិច្ច

រោងចក្រ ហុងដា មានសមត្ថភាព​ផលិតម៉ូតូ ១​​​​ ៥០០ គ្រឿងក្នុងរយៈ ពេល​​ ៨ ម៉ោង

បានផុស

នៅ

រោងចក្រផលិតម៉ូតូ ហុងដា នៅរាជធានីភ្នំពេញ ​អាចមានសមត្ថភាពផលិតម៉ូតូបានចំនួន ១​ ៥០០ គ្រឿង​ក្នុង​មួយវេនដែលមានរយៈពេលត្រឹមតែ ៨ ម៉ោង។

នៅក្នុងដំណើរទស្សនកិច្ចរោងចក្រម៉ូតូ ហុងដា នៅថ្ងៃទី ២៤ ខែមិថុនា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា ម៉ូតូគឺជាមធ្យោបាយធ្វើដំណើរដ៏មានសារៈ​សំខាន់ទាំងសម្រាប់ ជីវភាពរស់នៅប្រចាំថ្ងៃ និងសម្រាប់សេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម វណ្ណឌី បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ន គ្រឿងបង្គុំម៉ូតូហុងដា ឌ្រីម ភាគច្រើនត្រូវបានផលិត​នៅក្នុង​ប្រទេស​កម្ពុជា មិនតែប៉ុណ្ណោះ​គ្រឿង​បង្គុំមួយចំនួនក៏ត្រូវបានផលិត​នាំចេញ​ទៅប្រទេសជិតខាងផងដែរ ខណៈការអភិវឌ្ឍ​នេះ​បានលើកមុខ​មាត់​ផលិត​ផលកម្ពុជា និងបង្ហាញពីការរីកចម្រើន​នៃវិស័យ​ឧស្សាហកម្មក្នុង​ស្រុក។

លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តក្រុមហ៊ុនឱ្យបើកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនដល់សហគ្រាសធុនតូច និង​មធ្យម បានមកសិក្សាស្វែងយល់ពីស្តង់ដារ និងវិន័យការងាររបស់ក្រុមហ៊ុន។

ក្រុមហ៊ុន ហុងដា តាមរយៈដៃគូក្នុងស្រុករបស់ខ្លួនគឺ NCX Co., Ltd. បានបង្កើតការងារជាង ២,០០០ កន្លែងក្នុងប្រទេស​​​កម្ពុជា ដែល NCX គឺជាក្រុមហ៊ុនផលិត និងចែកចាយផ្តាច់មុខនូវម៉ូតូ ហុងដា នៅកម្ពុជា ហើយ​បានរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើតការងារ តាមរយៈប្រតិបត្តិការ​ផលិត ផ្គុំ និងចែកចាយ​ផលិតផល ហុងដា របស់ខ្លួន។

មកទល់ពេលបច្ចុប្បន្ន ក្រុមហ៊ុន ហុងដា បានផលិតម៉ូតូជាង ៤,៣ លានគ្រឿង ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនៅកម្ពុជា។

យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជាមានរោងចក្រកំពុងដំណើរការមកពីប្រទេសជប៉ុនមានចំនួន ៨១ រោងចក្រ ជាមួយទុនវិនិយោគសរុបជាង ៦៧៤ លានដុល្លារអាមេរិក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

​សហគមន៍​នេសាទ​ត្រពាំងសង្កែ​សប្បាយចិត្ត​ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​កាដូ​ជា​ផ្លូវបេតុង ចំណតរថយន្ត ​ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម២ ម៉ោង មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

ព័ត៌មានជាតិ២ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១០ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១២ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៣ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម