សេដ្ឋកិច្ច
ផលិតកម្មអំបិលកើនឡើងជាង ១៣ ម៉ឺនតោន ខណៈតម្លៃបានធ្លាក់ចុះ
សមាគមផលិតអំបិលកម្ពុជាបានអះអាងថា ទិន្នផលអំបិលនៅក្នុងឆ្នាំ ២០២៤ សម្រេចបានជាង ១៣ ម៉ឺនតោន មានការកើនឡើងជាងឆ្នាំមុន ដែលមានចំនួនតែជិត ៨ ម៉ឺនតោន ខណៈតម្លៃបានធ្លាក់ចុះបើធៀបនឹងឆ្នាំមុន។
លោក ប៊ុន ណារិន ប្រធានសមាគមផលិតអំបិលកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៥ ខែមិថុនានេះថា ខេត្តកំពត និងខេត្តកែបជាទីតាំងផលិតអំបិលនៅកម្ពុជា ក្នុងនោះខេត្តកំពតផលិតបាន ១០ ម៉ឺនតោន និងខេត្តកែបសម្រេចបានចំនួនជាង ៣ ម៉ឺនតោន សរុបជាង ១៣ ម៉ឺនតោនពោលគឺលើសឆ្នាំមុនដែលមានជិត ៨ ម៉ឺនតោន។
បើតាមលោក ប៊ុន ណារិន បច្ចុប្បន្ន ផលិតកម្មអំបិនៅខេត្តកំពត និងកែប ត្រូវបានផ្អាកហើយ បន្ទាប់ពីធ្លាក់ភ្លៀងតាំងពីដំណាច់ខែឧសភា។
លោក ប៊ុន ណារិន បញ្ជាក់ថា ទោះបីទិន្នផលកើនពិតមែន ប៉ុន្តែតម្លៃអំបិលបានធ្លាក់ចុះខ្លាំង បើធៀបនឹងឆ្នាំមុន ដែលតម្លៃជាមធ្យមកាលពីឆ្នាំមុនអាចលក់បាន ១ ម៉ឺន ៥ ពាន់រៀល ក្នុងមួយបាវ ៥០ គីឡូក្រាម ខណៈបច្ចុប្បន្នតម្លៃបានធ្លាក់ចុះចាប់តាំងពីខែឧសភាមក ចន្លោះពី ៧ ពាន់រៀល ទៅ ១ ម៉ឺនរៀល ក្នុងមួយបាវ ៥០ គីឡូក្រាម។
យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បង្ហាញថា នៅក្នុងឆ្នាំ ២០២៣ កម្ពុជាផលិតអំបិលបានជាង ៨ ម៉ឺនតោន (៨១.១៥៤) កើនឡើង ១៤៨.៩ ភាគរយធៀបនឹងចំនួន ៣២.៩០០ តោនក្នុងឆ្នាំ២០២២។
ផ្ទៃដីផលិតអំបិលនៅកម្ពុជាមានចំនួនជិត ៤ ពាន់ហិកតា (៣,៩៨៧.៣៥) ក្នុងនោះនៅខេត្តកំពត ៣ ៤៨៩.៤៨ ហិកតា និងខេត្តកែប ៤៩៧.៨៧ ហិកតា។
យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម ក្នុងមួយឆ្នាំៗ កម្ពុជាត្រូវការអំបិលចន្លោះពី ៧-១០ ម៉ឺនតោន ដើម្បីបំពេញតម្រូវការក្នុងស្រុក។ ក្រៅពីផលអំបិលក្នុងស្រុក បណ្តាខេត្តនៅជាប់ព្រំដែនថៃ និងវៀតណាម ក៏តែងនាំចូលអំបិលមកដាក់លក់ផងដែរ៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់