Connect with us

ព័ត៌មានជាតិ

បញ្ចេញបញ្ជី​​ឈ្មោះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​​ស្របច្បាប់នៅកម្ពុជា បញ្ចៀស​ពលរដ្ឋ​កុំ​ប្រើ​សេវាក្រៅផ្លូវការ​នាំ​ហានិភ័យ​ខ្ពស់

បានផុស

នៅ

ក្រុម​ការងារ​គាំពារ​អតិថិជន​របស់​ធនាគារ​ជាតិ​កម្ពុជា សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​បញ្ចេញ​​បញ្ជី​ឈ្មោះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដែល​ទទួល​ស្គាល់​ជា​ផ្លូវការ ជា​យន្តការ​ដើម្បី​ទប់ស្កាត់​សកម្មភាព​ផ្សព្វផ្សាយ និង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ក្រៅ​ផ្លូវការ ជាពិសេស​សេវា​ឥណទាន​តាមរយៈទូរសព្ទ បណ្តាញសង្គមនានា និង អនឡាញ យ៉ាង​អនាធិបតេយ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពផ្សព្វផ្សាយ និងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ​ ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​ធនាគារជាតិនៃកម្ពុជា បាន​ធ្វើ​ឱ្យ​សាធារណជន​ភ័ន្តច្រឡំ បង្ក​ផល​វិបាក​ជាច្រើន​មក​លើ​សេដ្ឋកិច្ចនិង​សង្គម តាម​រយៈ​ការ​យក​អត្រា​ការ​ប្រាក់​ខ្ពស់​ហួស​​ហេតុ ការ​គំរាម​កំហែង​បំភិតបំភ័យ ការអនុវត្ត​កិច្ចសន្យា​មិន​សុចរិត ​ដោយបង្កប់នូវការ​កេងចំណេញ​ហួស​ហេតុ​ពី​អ្នកខ្ចីប្រាក់​ បណ្តាល​ឱ្យប៉ះពាល់​ដល់​ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យធ្លាក់​ក្នុងបំណុល​ច្រើនលើសលប់។

លោក កាំង តុងងី​ អ្នក​នាំ​ពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជាបាន​ឲ្យ​កម្ពុជាថ្មី​ដឹង​ថា ការ​ផ្សព្វផ្សាយ​ពី​បញ្ជី​រាយ​ឈ្មោះ​គ្រឹះស្ថាន​ធនាគារនិង​ហិរញ្ញវត្ថុ​​ ជា​យន្តការ​ជា​ប្រចាំ​ដែល​សមាគម​និង​ធនាគារ​ជាតិបាន​​ធ្វើឡើ​ង​ដើម្បី​ពលរដ្ឋក៏​ដូចជា​អាជ្ញាធរ និង​អ្នក​ពាក់ព័ន្ធ​បាន​ដឹង​ពីដំណើរការស្ថាប័នហិរញ្ញវត្ថុ​​មួយ​ណា​​ផ្លូវ​ការ​និង​មិន​ផ្លូវការ។

លោកថា កន្លង​មក​ដោយសារ​ទទួល​មតិ​យោបល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ ដែល​ពិបាក​ទទួលបាន​ព័ត៌មាន​ពី​​គ្រឹះស្ថានហិរញ្ញវត្ថុ​ដែល​ស្រប​ច្បាប់ ដូច្នេះ​ក្នុង​នាម​ជា​សមាគម​វិជ្ជាជីវៈ​ដែលដើរតួនាទី​ដូចជា​​អង្គការ​សង្គម​ស៊ីវិល ​អ្វី​ដែល​អាច​​ធ្វើ​បាន​គឺ​ការ​ផ្សព្វផ្សាយ​បញ្ជ្រាប​ការ​យល់​ដឹង​ពី​ចំណេះដឹង​ហិរញ្ញវត្ថុ​ ក៏​ដូចជា​គ្រោះថ្នាក់​ការ​ប្រើប្រាស់​សេវា​កម្ចី​ក្រៅ​ប្រព័ន្ធដែល​ខុស​ច្បាប់ ដើម្បី​លើក​ទឹកចិត្ត​ពលរដ្ឋ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ពី​គ្រឹះស្ថាន​ផ្លូវការ​ដែល​មាន​តម្លៃ​សមរម្យ និង​មាន​យន្តការ​ច្បាស់លាស់​ការពារ​អតិថិជន​។

លោក កាំង តុងងី​ អ្នក​នាំ​ពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា

លោកបន្ត​ថា តាម​រយៈ​យន្តការ​ធ្វើការ​ផ្សព្វផ្សាយ​ជា​ប្រចាំ​នេះ ក៏​ដើម្បី​រំលឹក​ដល់​ពលរដ្ឋ​ឲ្យបាន​​ស្គាល់​ និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ពី​គ្រឹះស្ថាន​ផ្លូវការ​ ដែល​មាន​ការ​ទទួល​ស្គាល់​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា។

ខណៈ​ដែល​មួយ​រយៈ​ចុងក្រោយ​ក្រោយ​នេះ​មាន​ពលរដ្ឋ​រងគ្រោះ​ច្រើន បើ​តាម​លោក​លោក កាំង តុងងី គ្រឹះស្ថាន​ផ្លូវការ​មាន​យន្តការ​ការពារ​អតិថិជន​ច្បាស់លាស់ ដែលផ្ទុយ​ពី​​កម្ចី​ខុស​ច្បាប់​ស្រួល​មែន​តែ​មាន​បញ្ហា​ច្រើន។

​​លោកក៏​​អំពាវ​អំពាវ​ដល់​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន មិន​គួរ​ប្រើ​កម្ចី​ក្រៅ​ផ្លូវការឬ​កម្ចី​ខុស​ច្បាប់ ដោយសារ​អត្រា​ការប្រាក់​ថ្លៃហួស​ហេតុ​ ហើយ​ណាមួយក៏អាចទទួល​​រង​ការ​គំរាមកំហែង​ឈាន​ដល់​អំពើ​ហិង្សា​ថែម​ទៀត។

គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ ដែល​ទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជាមាន ធនាគារ​ពាណិជ្ជ ធនាគារ​ឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់បញ្ញើ គ្រឹះស្ថាន​ភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថាន​ផ្តល់សេវា​ទូទាត់​សងប្រាក់ និង​គ្រឹះស្ថានឥណទាន​ជនបទ ដែលគ្រឹះស្ថានទាំងនេះស្ថិតក្រោមច្បាប់ និងបទប្បញ្ញត្តិ និងការ​ត្រួត​ពិនិត្យរបស់​របស់​ធនាគារជាតិនៃកម្ពុជាហើយអតិថិជនគ្រឹះស្ថាន​ទាំងនេះត្រូវបាន​ការពារ​ដោយ​ច្បាប់​។

ដើម្បី​ទប់ស្កាត់​ការ​ជះ​ឥទ្ធិពល​ដល់ស្ថិរភាពហិរញ្ញវត្ថុ ជំនឿទុកចិត្តរបស់សាធារណជន បរិយាបន្ន​ហិរញ្ញវត្ថុ និង​ការរីកចម្រើននៃវិស័យធនាគារ និង​ហិរញ្ញវត្ថុនៅកម្ពុជាទាំងមូល ក្រុម​ការងារ​គាំពារ​អតិថិជន​របស់​ធនាគារ​ជាតិ​កម្ពុជា សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ បាន​បង្ហាញបញ្ចី​ឈ្មោះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុដែល​ទទួល​អាជ្ញាបណ្ណ​ប្រកប​អាជីវកម្ម​ពីធនាគារជាតិនៃកម្ពុជា ​ដើម្បី​ពលរដ្ឋ​អាច​ផ្ទៀងផ្ទាត់ឈ្មោះ​​ មុននឹងសម្រេចចិត្តប្រើប្រាស់សេវាហិរញ្ញវត្ថុ​ បញ្ចៀស​ប្រើប្រាស់​សេវា​ឥណទានក្រៅ​ផ្លូវការ​ដែលនាំហានិភ័យខ្ពស់។

I- គ្រឹះស្ថានធនាគារពាណិជ្ជ

០១/ ធនាគារ អេស៊ីលីដា ភីអិលស៊ី
០២/ ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់
០៣/ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
០៤/ ធនាគារពាណិជ្ជ អាល់ហ្វា ម.ក
០៥/ ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន ម.ក
០៦/ ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក
០៧/ ធនាគារ បាងកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា
០៨/ ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី
០៩/ ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ
១០/ ធនាគារ ប៊ូយ៉ុង ខ្មែរ
១១/ សាខាធនាគារ អ៊ុនដាសស្ទៀល ប៊ែង អហ្វ ខូរៀ “ភ្នំពេញ”
១២/ សាខាធនាគារ កសិកន ផាប់ប្លីក ខមភេនី លីមីធីត (ភ្នំពេញ)
១៣/ សាខាធនាគារ មីហ្សូហូ អិលធីឌី
១៤/ ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី
១៥/ ធនាគារ ប្រ៊ីដ ម.ក
១៦/ ធនាគារ កម្ពុជាអាស៊ី ចំកាត់
១៧/ ធនាគារ មេគង្គកម្ពុជា មហាជន ទទួលខុសត្រូវមានកំរិត
១៨/ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ
១៩/ ធនាគារ កម្ពុជាពាណិជ្ជ ម.ក
២០/ ធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី
២១/ ធនាគារ កាណាឌីយ៉ា ក.អ
២២/ សាជីវកម្មធនាគារកាថេយូណៃធីត(កម្ពុជា)ចំកាត់
២៣/ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក
២៤/ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក
២៥/ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី
២៦/ ធនាគារ ឌីជីប៊ី ម.ក
២៧/ ធនាគារ ពាណិជ្ជទីមួយ សាខាភ្នំពេញ
២៨/ ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា
២៩/ ធនាគារ ហត្ថា ម,ក
៣០/ ធនាគារ ហេងហ៊ី (ខេមបូឌា) ខមមើសល ប៊ែង ម.ក
៣១/ ធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី
៣២/ ធនាគារ អាយ ស៊ី ប៊ី ស៊ី លីមីធីត សាខាភ្នំពេញ
៣៣/ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក
៣៤/ ធនាគារ ខេប៊ីប្រាសាក់ ម.ក
៣៥/ ធនាគារ ក្រុងថៃ ចំកាត់ (មហាជន) សាខាភ្នំពេញ
៣៦/ ធនាគារ អិម.ជី.អ៊ិន អេមផីវើរ ប៊ែង ម.ក
៣៧/ ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី
៣៨/ ធនាគារ អឹមប៊ី (ខេមបូឌា) ម.ក
៣៩/ ធនាគារមេហ្គាអ៊ិនធើណេសិនណល ខមមើសល ប៊ែង ខូ អិលធីឌី សាខាភ្នំពេញ
៤០/ ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក
៤១/ ធនាគារ ហ្វីលីព ភីអិលស៊ី ម.ក
៤២/ ធនាគារ ភ្នំពេញ ពាណិជ្ជ
៤៣/ ធនាគារ ព្រីនស៍ ម.ក
៤៤/ ធនាគារ អ េ អេច ប៊ី (ខេមបូឌា) ម.ក
៤៥/ ធនាគារ រួយលី (ខេមបូឌា) ម.ក
៤៦/ ធនាគារ សាយហ្គន ធឿងទីន ខេមបូឌា ភីអិលស៊ី
៤៧/ ធនាគារ សៃហ្គន-ហាណូយ កម្ពុជា ភីអិលស៊ី
៤៨/ ធនាគារ ស្ថាបនា ភីអិលស៊ី
៤៩/ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក
៥០/ ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក
៥១/ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក “ធ.ស.ក”
៥២/ ធនាគារ តៃវ៉ាន់ ខូអបភើរេធីវ សាខាភ្នំពេញ
៥៣/ ធនាគារ សហពាណិជ្ជ ក.អ
៥៤/ ធនាគារ វឌ្ឍនៈ
៥៥/ ធនាគារ កសិកម្ម នឹងអភិវឌ្ឍន៍ជនបទវៀតណាម សាខាកម្ពុជា (អាឌ្រីប៊ែង)
៥៦/ ធនាគារ វីង (ខេមបូឌា) ម.ក
៥៧/ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក
៥៨/ ធនាគារ ហេង ហ្វីង (ខេមបូឌា) ម.ក
៥៩/ ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក
៦០/ ធនាគារ អូរៀនថល ម.ក

II- គ្រឹះស្ថានធនាគារឯកទស

០១/ ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី |
០២/ ធនាគារ ឯកទេស អានកូ
០៣/ ធនាគារឯកទេស អង្គរ កាពីតាល
០៤/ ធនាគារឯកទេស ដូនពេញ ម.ក
០៥/ ធនាគារឯកទេស អេវីហ្គូស៍ (ខេមបូឌា) ម.ក
០៦/ ធនាគារឯកទេស ខេប៊ី ដេហាន ម.ក |
០៧/ ធនាគារឯកទេស ម៉ារីថាម ម.ក
០៨/ ធនាគារឯកទេស ភី អេច អេស អឹម អី ចំកាត់
០៩/ ធនាគារឯកទេស សាវធីនឃភីថល ភីអិលស៊ី

III- ការិយាល័យតំណាងធនាគារបរទេស

០១/ ការិយាល័យតំណាងពាណិជ្ជកម្ម ធនាគារ អិចផត-អ៊ីមផត ប៊ែង អហ្វថៃលែន
០២/ ការិយាល័យតំណាង ធនាគារ ស្ពាន់ដាឆាទើរែត ភ្នំពេញ
០៣/ ការិយាល័យតំណាងពាណិជ្ជកម្មធនាគារ សៀងហៃ ខមមសល សេវវឹង
០៤/ ការិយាល័យតំណាងពាណិជ្ជកម្មក្រុមហ៊ុន ធនាគារពាណិជ្ជ វិនិយោគ និងអភិវឌ្ឍន៍ នៃវៀតណាម
០៥/ ការិយាល័យតំណាងធនាគារ ស៊ូមីតូម៉ូ មីតស៊ុយ ប៊ែងឃីង ខបភើរេសិន

IV- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ

០១/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី
០២/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក
០៣/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
០៤/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក

V- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (មិនទទួលប្រាក់បញ្ញើ)

០១/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី
០២/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អមតៈ ខាប់ភីថល ភីអិលស៊ី
០៣/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី
០៤/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គង្គា ឃភីថល ភីអិលស៊ី
០៥/ គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី
០៦/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី
០៧/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាយ័ន ក្រេឌីត ម.ក
០៨/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី
០៩/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី
១០/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេម ខាប់ភីថល ម.ក
១១/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមបូឌាន ទ្បេបី ឃរ៍ ភីអិលស៊ី
១២/ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត
១៣/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឆាយលីស រ៉ូយ៉ាល់ ហ្វាយនែន ម.ក
១៤/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក
១៥/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ភីអិលស៊ី
១៦/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី
១៧/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីអិមខេ ម.ក
១៨/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា ម៉ាយក្រូហ្វាយនែន ភីអិលស៊ី
១៩/ គ្រឹះស្ថាន ឥណទានអភិវឌ្ឍន៍ប្រជាជន (អី.អេ.ភី) ម.ក
២០/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី ម.ក
២១/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមើរ ហ្វាយនែន អិលធីឌី (អេហ្វ.អេហ្វ)
២២/ គ្រឹះស្ថានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ភីអិលស៊ី
២៣/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺសហ្វាយនែន ភីអិលស៊ី
២៤/ គ្រឹះស្ថាន ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី
២៥/ គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី
២៦/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក
២៧/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្គោលដិន ឃស ភីអិលស៊ី
២៨/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្គូវ ម.ក
២៩/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អីឌែមីតស៊ុ សេហ្សុង ម៉ាយក្រូហ្វាយនែន (ខេមបូឌា) ភីអិលស៊ី
៣០/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឥណទានពលរដ្ឋរុងរឿង អិលធីឌី
៣១/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេស៊ី ហ្វាយនែន ម.ក
៣២/ គ្រឹះស្ថាន ជេត ឃែស បកស៏ ហ្វាយនែន ភីអិលស៊ី
៣៣/. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ (ខេមបូឌា) ម.ក
៣៤/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមរៈ លីមីធីត
៣៥/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខ្មែរ ឃែភីថល ម.ក
៣៦/ គ្រឹះស្ថាន អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី
៣៧/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីដ ភីអិលស៊ី
៣៨/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី
៣៩/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក
៤០/.គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាខ្មែរហ្វាយនែនសល យេផេន ភីអិលស៊ី
៤១/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី
៤២/. គ្រឹះស្ថាន ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក
៤៣/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អូរ៉ូ ហ្វាយនែនខប ភីអិលស៊ី
៤៤/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីជី ឌីវេឡុបម៉ិន ម.ក
៤៥/ គ្រឹះស្ថាន ពិភពថ្មី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី
៤៦/. គ្រឹះស្ថាន ប្រសិទ្ធភាព ហ្វាយនែនភីអិលស៊ី
៤៧/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាយម៍ អិមអេហ្វ អ៊ិលធីឌី (ប្រាយម៍អិមអេហ្វ)
៤៨/ គ្រឹះស្ថាន ប្រពៃ ម៉ាយក្រូហ្វាយនែន ម.ក
៤៩/. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឃ្វីន ហ្វាយនែន ម.ក
៥០/. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូហ្សា ម.ក
៥១/ គ្រឹះស្ថាន រ៉ូយ៉ាល់ ម៉ាយក្រូហ្វាយនែន ភីអិលស៊ី
៥២/ គ្រឹះស្ថាន សប្បាយ ក្រេឌីត ខមមើសល ភីអិលស៊ី
៥៣/ គ្រឹះស្ថាន សច្ចៈ ម៉ាយក្រូហ្វាយនែន ភីអិលស៊ី
៥៤/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហការ ភីអិលស៊ី
៥៥/ គ្រឹះស្ថាន សហគ្រិនភាព ម៉ាយក្រូហ្វាយនែន ភីអិលស៊ី
៥៦/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាមគ្គី ឃភីថល ម.ក
៥៧/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាននែន ភីអិលស៊ី
៥៨/ គ្រឹះស្ថាន សំរឹទ្ធិស័ក មីក្រូហិរញ្ញវត្ថុ លីមីតធីត
៥៩/. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សីលានិធិ លីមីធីត
៦០/ គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី
៦១/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា ភីអិលស៊ី
៦២/ គ្រឹះស្ថាន សាន់នី ម៉ាយក្រូហ្វាយនែន ម.ក
៦៣/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធី&ហ្គូ ហ្វាយនែន ភីអិលស៊ី
៦៤/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេអឹមស៊ី ហ្វាយនែន ម.ក
៦៥/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធីប៊ីប៊ី (ខេមបូឌា) ភីអិលស៊ី
៦៦/. គ្រឹះស្ថាន អិលស៊ីអេច ម៉ាយក្រូហ្វាយនែន ម.ក
៦៧/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទ្រព្យខ្ញុំ ម.ក
៦៨/ គ្រឹះស្ថាន វិថី ម៉ាយក្រូហ្វាយនែន ម.ក
៦៩/. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលខម ហ្វាយនែន (ខេមបូឌា) ម.ក
៧០/ គ្រឹះស្ថាន វ៉ាយ ស៊ី ភី ម៉ាយក្រូហ្វាយនែន ម.ក
៧១/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មែងហ្គោ ហ្វាយនែន ម.ក
៧២/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវាត្រា ឃែភីថល ម.ក
៧៣/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ិកធី ស៊ិកស៍ ហ្វាយនែន ម.ក
៧៤/ គ្រឹះស្ថាន វិវឌ្ឍន៍ ហ្គោលឌិន ហ្វាយនែន ម.ក
៧៥/ គ្រឹះស្ថាន ខូរីច ម៉ាយក្រូហ្វាយនែន ម.ក
៧៦/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមហ្សេត ម.ក
៧៧/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អឺស្ត មីក្រូ ម.ក
៧៨/ គ្រឹះស្ថាន អេវើហ្គ្រីន ម៉ាយក្រូហ្វាយនែន ម.ក
៧៩/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាវ៉ាត រុងរឿង ហ្វាយនែន (ខេមបូឌា ម.ក)
៨០/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សេនជូរី ខេមបូ ឌីវេឡុបមេន ភីអិលស៊ី
៨១/ គ្រឹះស្ថាន សាយ ហូសថល ម៉ាយក្រូហ្វាយនែន ម.ក

VI- ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ

០១/ ប៊ីអេសភី ហ្វាយនែន (ខេមបូឌា) ម.ក
០២/ ឆាយលីស រ៉ូយ៉ាល់ លីស៊ីង ម.ក
០៣/ ជីអិល ហ្វាយនែន ភីអិលស៊ី
០៤/ អាយ-ហ្វាយនែន លីស៊ីង ភីអិលស៊ី
០៥/ ខេខេហ្វាន់ លីស៊ីង ភីអិលស៊ី
០៦/ ខូម៉ាត់ស៊ី លីស៊ីង (ខេមបូឌា) ម.ក
០៧/ គូបូតា លីស៊ីង (ខេមបូឌា) ម.ក
០៨/ មេហ្គា លីស៊ីង ភីអិលស៊ី
០៩/ ម៉ូប៊ីលីធី ហ្វាយនែន (ខេមបូឌា) ម.ក
១០/ សួស្ដី ហ្វាយនែន ភីអិលស៊ី
១១/ តូយ៉ូតា ស៊ុយស៊ូ ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី
១២/ អាយឃែរ លីស៊ីង ម.ក

VII- គ្រឹះស្ថានឥណទានជនបទ

០១/ ឥណទានមូលដ្ឋាន ម.ក
០២/ បវរ ហ្វាយនែន ម.ក
០៣/ ខេមហ្វាន់ ប្រាថ្នា ម.ក
០៤/ ស៊ី.ខេ.អិល.អេស ហ្វាយនែន ម.ក
០៥/ ក្រេដ ហ្វាយនែន ម.ក
០៦/ ដៃគូ ហ្វាយនែន ភីអិលស៊ី
០៧/ ដាកូ ហ្វាយនែន ភីអិលស៊ី
០៨/ ឥណទាន អ៊ុហ្ស៊ី ហ្វាយនែន ភីអិលស៊ី ម.ក
០៩/ ខេ.ខេ.ស៊ី.អិម ហ្វាយនែន ភីអិលស៊ី
១០/ ផានីតដា ហ្វាយនន ម.ក
១១/ គ្រួសារឥណទាន ភីអិលស៊ី
១២/ ម៉ាមេឌី ហ្វាយនែន ម.ក
១៣/ មរកត ហ្វាយនែនសល ម.ក
១៤/ អូណូ ហ្វាយនែន ម.ក
១៥/ ព្រះច័ន្ទ ហ្វាយនែន ម.ក
១៦/ រ៉ាយស្អាត ហ្វាយនែន ម.ក
១៧/ រិទ្ធី ហ្វាយនែន ម.ក
១៨/ ស្តាយ ឡាយ ហ្វាយនែន ម.ក
១៩/ សំណាង ប្រតិបត្តិការ ម.ក
២០/ សំបូរណ៏ ទ្រព្យ ហ្វាយនែន ភីអិលស៊ី
២១/. ពន្លឺស្នាមញញឹម ហ្វាយនែន ម.ក
២២/ មិត្តភាព ហ្វាយនែន ម.ក
២៣/. អេស អេច ជី ហ្វាយនែន ភីអិលស៊ី
២៤/ សុខសប្បាយ ហិរញ្ញវត្ថុ ម.ក
២៥/ ព្រះខ័ន អភិវឌ្ឍន៍ ម.ក
២៦/. មេត្តា ហ្វាយនែន ម.ក
២៧/ គាន ឃភីថល ម.ក
២៨/ សឺវីស ហ្វាយនែន ម.ក
២៩/ អេហ្វអេចអេហ្វ ឃភីថល ម.ក
៣០/ វីរៈស័ក ហ្វាយនែន ម.ក
៣១/. កូនខ្មែរ មង្គលហិរញ្ញវត្ថុ ម.ក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រុមអភិវឌ្ឍន៍សង្កាត់ទឹកល្អក់ទី៣ ខិតខំប្ដូរលូតូចចេញ ដាក់លូធំជាងមុន ដើម្បីបញ្ជៀសទឹកឲ្យបានលឿន

សន្តិសុខសង្គម៣ ម៉ោង មុន

បុរសជនជាតិចិនម្នាក់ធ្លាក់ពីលើរថយន្តរងរបួស ស្រាប់​តែជនជាតិ១ក្រុម លើកដាក់​រថយន្ត​បើករត់គេចផ្អើលសមត្ថកិច្ចដេញឃាត់

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមសិល្បករខ្មែរចូលរួមពិធីបុណ្យសពលោកតា គង់ ណៃ មរតកមនុស្សរស់

សន្តិសុខសង្គម២៤ ម៉ោង មុន

តំណាងអយ្យការចោទបុរសយកកាំភ្លើងបាញ់ពោះខ្លួនឯង ពីបទប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត

ព័ត៌មានជាតិ២៣ ម៉ោង មុន

មេបញ្ជាការ អាវុធហត្ថរាជធានីភ្នំពេញ៖សិស្សសាលាមួយចំនួនកំពុងតែភ្លើតភ្លើន នឹងឧបករណ៍ថ្មី បារីអេឡិចត្រូនិច

Sokha Hotels

ព័ត៌មានពេញនិយម