Connect with us

សេដ្ឋកិច្ច

វិស័យដឹកជញ្ជូននៅកម្ពុជាបន្តរក្សាបានកំណើន ទោះបីជាការឡើងកំដៅ​នៃបញ្ហាភូមិសាស្រ្តនយោបាយ​

បានផុស

នៅ

ប្រធានសមាគមភស្តុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី​បានលើកឡើងថា ជាមួយស្ថានភាពល្អប្រសើរនៃសេដ្ឋកិច្ច​តំបន់ និងសកលលោក វិស័យដឹកជញ្ជូនមានកំណើនជាបណ្តើរៗ​ ទោះបីជាការបន្តអូសបន្លាយនៃសង្រ្គាមរុស៊្សី-អ៊ុយក្រែន​ និងបញ្ហាភូមិសាស្រ្តនយោបាយ​ដែលងបង្ករឱ្យមានការឡើងចុះនៃតម្លៃប្រេងក្តី។

លោក ស៊ិន ចន្ធី​បានថ្លែងមកកាន់កម្ពុជាថ្មីនៅថ្ងៃពុធនេះថា​សម្រាប់រយៈពេលប៉ុន្មានខែដើមឆ្នាំនេះសកម្មភាពនាំចេញនាំចូលរបស់កម្ពុជាមានកំណើនគួរឱ្យកត់សម្គាល់បើធៀបទៅនឹងឆ្នាំមុនៗ ប៉ុន្តែអត្រាកំណើននេះគឺខ្ពស់ដូចអត្រាកំណើនមុនការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា៖«ទោះយ៉ាងណាក៏ដោយ យើងសង្កេតឃើញថាវិស័យដឹកជញ្ជូនយើងទាំងផ្លូវទឹក អាកាសនិងផ្លូវគោកក៏មានកំណើនដែរក្នុងអត្រាគួរសមដែរ គ្រាន់តែថាកំណើននេះ​មិនទាន់មុនសម័យកូវីដ១៩នោះទេ»។

លោកបានគូសបញ្ជាក់ទៀតថា៖«ចំពោះតម្លៃដឹកជញ្ជូនក៏មិនមានការកើនឡើងដែរ បើទោះបីជាមានការកើនឡើងតម្លៃប្រេងឥន្ធនៈ ដែលបង្ករដោយសង្រ្គាមរុស្សីនិងអ៊ុយក្រែន។​ ផ្ទុយទៅវិញទិសដៅដឹកជញ្ជូនមួយចំនួនបានធ្លាក់ថ្លៃផងដែរ»។

យោងតាមទិន្នន័យ​របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ​បង្ហាញថា នៅក្នុងរយៈពេល ៥ ខែចាប់ពីខែមករា ដល់ខែ ឧសភា ដើមឆ្នាំ ២០២៤ ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា សម្រេច​បាន​ទឹកប្រាក់ជាង ២១ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣ ភាគរយ បើធៀបរយៈ​ពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងនោះ ​ទំនិញ​កម្ពុជា​នាំចេញ​របស់កម្ពុជាទៅទីផ្សារអន្តរជាតិបានជាង ១០,០៧ ពាន់លានដុល្លារ កើន ១៥,៤ ភាគរយ ខណៈទំនិញនាំចូល ១១,២៦ ​ពាន់លានដុល្លារ កើន ១៣ ភាគរយ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជាបានឱ្យដឹងដែរថា តម្រូវការនៅទីផ្សារអន្តរជាតិចាប់ផ្ដើមមានភាពល្អប្រសើរឡើង ខណៈទីផ្សារសម្លៀកបំពាក់ ស្បែក​ជើង និងសម្ភារធ្វើដំណើររបស់កម្ពុជានាំចេញ​ទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុបភាគច្រើន។ ​

​លោកយល់ឃើញថា៖« ​វិបត្តិនៅអាមេរិក និងអឺរ៉ុប ចាប់ផ្ដើមមានការធូរស្រាល ធ្វើឱ្យប្រជាជន​មានលទ្ធភាពអាចធ្វើដំណើរកម្សាន្តចេញទៅបណ្ដាប្រទេសផ្សេងៗ ​ទើបធ្វើឱ្យមានតម្រូវការសម្លៀក​បំពាក់ ​និងសម្ភារធ្វើដំណើររផ្សេងៗទៀត​កើនឡើង»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម