សេដ្ឋកិច្ច
អ្នកជំនាញយល់ឃើញខុសគ្នា ជុំវិញការផ្ដល់កម្ចីលើវិស័យអចលទ្រព្យ
អ្នកជំនាញបានអះអាងថា ស្ថានភាពវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា មិនទាន់បង្ហាញសញ្ញាល្អប្រសើរនៅឡើយទេ នៅក្នុងឆ្នាំ ២០២៤នេះ បន្ទាប់ពីឆ្លងកាត់វិបត្តិកូវីដ១៩ បញ្ហាសង្គ្រាម និងជម្លោះពាណិជ្ជកម្មរវាងចិន-អាមេរិក។
ស្ថានភាពនេះ ធនាគារជាតិ នៃកម្ពុជាឱ្យស្ថាប័នផ្ដល់ប្រាក់កម្ចីបន្តប្រុងប្រយ័ត្នចំពោះភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ ខណៈដែលមានការផ្គត់ផ្គង់លើសតម្រូវការ ប៉ុន្តែអ្នកជំនាញចង់ឱ្យធនាគារផ្ដល់ឥណទានក្នុងវិស័យនេះទៅវិញ។
លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia និងជាអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យចង់ឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុ ផ្ដល់ប្រាក់កម្ចីដល់អ្នកដែលវិនិយោគក្នុងវិស័យនេះ ក្នុងគ្រាដែលស្ថានភាពកំពុងលំបាក។
លោក គីម ហ៊ាង លើកឡើងថា នៅពេលដែលស្ថានភាពមិនសូវល្អ គឺជាពេលវេលាមួយដែលធនាគារ ត្រូវតែបញ្ចេញលុយជួយ នៅក្នុងប្រទេសជាច្រើនលើពិភពលោក នៅពេលដែលធនាគារដំណើរការល្អគឺមានន័យថាសេដ្ឋកិច្ចដំណើរការហើយ។
លោក គីម ហ៊ាង គាំទ្រឱ្យធនាគារផ្ដល់ឥណទានដល់អ្នកនៅក្នុងវិស័យនេះ ដោយមិនត្រូវរឹតបន្តឹងនោះទេ ស្របពេលដែលអ្នកវិនិយោគភាគច្រើនកំពុងមានតម្រូវការ។
លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា មានប្រសាសន៍ថា ស្ថាប័នផ្ដល់ប្រាក់កម្ចី នៅតែបន្តផ្ដល់ឥណទាននៅក្នុងវិស័យអចលទ្រព្យនេះ ដោយពិនិត្យអំពីហានិភ័យរបស់វិស័យ និងក្រុមហ៊ុនអភិវឌ្ឍនីមួយៗ។ ហើយថា ក្រោយមានវិបត្តិសេដ្ឋកិច្ច ធនាគារ មើលស្ថានភាពនៃវិស័យអចលនទ្រព្យ និងស្ថានភាពអតិថិជន។
លោកបញ្ជាក់ថា ធនាគារដែលជាស្ថាប័នផ្ដល់ប្រាក់កម្ចី បានរឹតបន្តឹងបន្តិចលើវិស័យអចលនទ្រព្យ និងសំណង់ ដើម្បីប្រយោជន៍ប្រទេស ក្នុងគ្រាដែលឥណទានមិនដំណើរការមានការកើនឡើង ដល់ ៥.៤ ភាគរយ ខណៈប្រាក់ចំណេញរបស់ ធនាគារបានធ្លាក់ចុះជិត ៤០ ភាគរយក្នុងឆ្នាំ ២០២៣។
កាលពីពេលថ្មីៗនេះ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា កម្ពុជាត្រូវបន្តប្រុងប្រយ័ត្នចំពោះភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ ខណៈសន្ទស្សន៍ថ្លៃលំនៅឋាននៅឆ្នាំ ២០២៣ បានថយចុះ ទន្ទឹមនឹងការថមថយលំហូរនៃវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យអចលនទ្រព្យនេះ។
ធនាគារជាតិនៃកម្ពុជា បានព្យាករថា វិស័យសំណង់នៅកម្ពុជានឹងសម្រេចបានកំណើនក្នុងកម្រិតទាប១,១% នៅឆ្នាំក្នុង២០២៤ នេះ ដែលគាំទ្រដោយកំណើនលំហូរទុនវិនិយោគពីបរទេស និងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
ទោះជាយ៉ាង បណ្តាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដូចជាធនានានាបានស្នើឱ្យកម្ពុជា យកចិត្តទុកដាក់ទៅលើការផ្តល់ឥណទានដល់វិស័យនេះសោយសារតែវិស័យនេះហាក់ពុំទាន់មានភាពល្អប្រសើរនៅឡើយ៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ២៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត