សេដ្ឋកិច្ច
ការផលិតរថយន្តរបស់ប្រទេសថៃ ធ្លាក់ចុះជាង ១៦ ភាគរយក្នុងខែឧសភា
ក្លឹបឧស្សាហកម្មយានយន្តនៃសហព័ន្ធឧស្សាហកម្មថៃ (FTI) បានឱ្យដឹងកាលពីថ្ងៃអង្គារថា ការផលិតរថយន្តរបស់ប្រទេសថៃក្នុងខែឧសភា បានធ្លាក់ចុះមកត្រឹម ១២៦ ១៦១ គ្រឿង ឬ ១៦,១៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation ។

អនុប្រធានក្លឹបរថយន្តរបស់ FTI លោក Surapong Paisitpattanapong បាននិយាយថា ការធ្លាក់ចុះនៃផលិតកម្មក្នុងខែឧសភា គឺបណ្តាលមកពីការផលិតរថយន្តប្រភេទ Pick-up និង Sedan តិចជាងមុនសម្រាប់ទីផ្សារក្នុងស្រុក។
លោកបានបន្ថែមថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំនេះ រថយន្តសរុបចំនួន ៦៤៤ ៩៥១ គ្រឿង ត្រូវបានផលិតក្នុងស្រុក ពោលគឺធ្លាក់ចុះ ១៦,៨៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រថយន្តសរុបចំនួន ៨៨ ៨០៨ គ្រឿង ត្រូវបានផលិតសម្រាប់ការនាំចេញក្នុងខែឧសភា ដែលស្មើនឹង ៧០,៣៩ ភាគរយនៃផលិតកម្មរថយន្តសរុបក្នុងប្រទេសថៃប្រចាំខែដដែល។ នេះ គឺតិចជាង ១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក Surapong បានគូសបញ្ជាក់ថា ចន្លោះខែមករា ដល់ខែឧសភា ឆ្នាំនេះ រថយន្តចំនួន ៤៣៤ ៤១៦ ត្រូវបានផលិតសម្រាប់ការនាំចេញ ដោយធ្លាក់ចុះ ២,៥៤ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការលក់រថយន្តក្នុងស្រុកក៏បានធ្លាក់ចុះនៅខែឧសភាផងដែរ ដោយលោក Surapong បានសន្មតថា វាបណ្ដាលមកការពិចារណាយ៉ាងតឹងរ៉ឹងលើការផ្ដល់ប្រាក់កម្ចីពីធនាគារ និងក្រុមហ៊ុនហិរញ្ញវត្ថុ ក៏ដូចជាបំណុលគ្រួសារខ្ពស់ និងការធ្លាក់ចុះនៃសេដ្ឋកិច្ច។
មន្រ្តីដដែលបានបន្តថា ក្លឹបរថយន្តរបស់ FTI ជឿជាក់ថា ការពន្យារពេលក្នុងការបញ្ចេញថវិកាសារពើពន្ធឆ្នាំ ២០២៤ បានបណ្តាលឱ្យមានការធ្លាក់ចុះនៃការចំណាយរបស់រដ្ឋាភិបាល ដែលបណ្តាលឱ្យនិន្នាការសន្ទស្សន៍ការអនុវត្តផលិតកម្ម បានធ្លាក់ចុះសម្រាប់រយៈពេល ១០ ខែជាប់ៗគ្នា។
លោក Surapong បាននិយាយថា ស្ថានភាពនេះ បានបង្ខំឱ្យរោងចក្រជាច្រើនកាត់បន្ថយម៉ោងធ្វើការ និងបញ្ឈប់កម្មកររាប់ម៉ឺននាក់ ដែលជំរុញឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃអំណាចទិញរបស់ប្រជាជន៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន