Connect with us

សេដ្ឋកិច្ច

តម្លៃ​ប្រេង​សកល​ធ្លាក់​ចុះ​ ដោយ​សារ​កង្វល់​ពី​តម្រូវ​ការខ្សោយ​​នៅ​អាមេរិក​ ក្រោយ​ស្តុក​ប្រេង​កើន​

បានផុស

នៅ

តម្លៃ​ប្រេង​ឆៅសកល​​​បានធ្លាក់ចុះ​ក្នុង​​ម៉ោង​​ជួញដូរ​នៅ​​​អាស៊ី​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​​ ​ដោយ​សារ​តែកង្វល់​ពីកម្សោយ​នៃ​​តម្រូវ​ការ​​នៅ​​សហរដ្ឋ​អាមេរិក​ ​ក្រោយ​​ស្តុក​ប្រេង​កើន​ឡើង​​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​​ ទោះ​បី​​ការ​រីក​រាល​ដាល​នៃ​​ជម្លោះ​នៅ​​មជ្ឈិម​បូព៌ា អាច​​​​រំខាន​ដល់ការផ្គត់ផ្គង់​ប្រេង​ឆៅ​ពី​ក្នុង​តំបន់​នេះ​ក៏​ដោយ​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​ រ៉យទ័រ​។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រេងឆៅនា​ពេល​អនាគត​ម៉ាក​ Brent ​បាន​ធ្លាក់​ចុះ​ ៣០ សេន​ ឬ​ ០,៤ ភាគរយ​​ មក​ត្រឹម​ ៨៤,១៧ ដុល្លារ​/បារ៉ែល​  ​ខណៈ​ប្រេងឆៅ​នា​ពេលអនាគត​ម៉ាក​ West Texas Intermediate (WTI) របស់​អាមេរិក​ បាន​ធ្លាក់​ចុះ​ ៣២ សេន​ ឬ​ ០,៤ ភាគរយ​ មក​ត្រឹម​ ៨០,៥៨ ដុល្លារ​/បារ៉ែល​។  ​

ម៉ាក​ប្រេង​ទាំង​២​ បាន​កើន​ឡើង​តិច​តួច​កាល​ពី​ថ្ងៃ​ពុធ​។ លោក Tsuyoshi Ueno ​សេដ្ឋវិទូ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ NLI ​បាន​ប្រាប់​រ៉យទ័រ​​ថា​​៖ «​ការកើនឡើង​នៃការ​រំពឹក​ទុក​ស្តុកប្រេងឆៅ និងប្រេងសាំងរបស់សហរដ្ឋអាមេរិក កំពុង​ដាក់​សម្ពាធ​ទៅ​លើ​ទីផ្សារ​ ដោយ​បង្ក​ការ​ភ័យ​ខ្លាច​ថា​ វា​អាច​ធ្វើ​ឱ្យ​តម្រូវ​ការ​ធ្លាក់​ចុះ​»។ ​

យ៉ាង​ណា​មិញ​ អ្នក​ជំនាញ​ដដែល​បន្ថែម​ថា​ ​​ទីផ្សារ​ប្រេង​ឆៅ​កំពុងស្ថិតក្នុងស្ថានភាព​មិន​នឹង​ន​ ដោយ​បង្កើន​ការ​រំពឹង​ទុក​ផង​ដែ​ល​​ថា​ កំណើន​ភាព​តាន​តឹង​​នៅ​មជ្ឈិម​បូព៌ា​​​រវាង​​អ៊ីស្រអែល​ ​​និង​ក្រុម​ហេសបូឡា​របស់​លីបង់​ អាច​រារាំង​ការ​ផ្គត់​ផ្គង់ ​ប្រេង​​​ ។

រដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (EIA) បានរាយការណ៍ពីការកើនឡើងប្រេង​ ៣,៦ លាន​បារ៉ែល​​ក្នុងស្តុកប្រេងឆៅរបស់ប្រទេសកាលពីសប្តាហ៍មុន។ ជាមួយ​គ្នា​នេះ​ ស្តុកប្រេងសាំងរបស់សហរដ្ឋអាមេរិក ​ក៏​បានកើនឡើងផងដែរ ២,៧ លានបារ៉ែល ដែល​ខុស​ពី​ការ​ព្យាករ​របស់​អ្នក​វិភាគ​។

តម្រូវ​ការ​ប្រេង​សាំង​សម្រាប់​យានយន្ត​ ​បានធ្លាក់ចុះប្រហែល ៤១៧ ០០០ បារ៉ែល/ថ្ងៃ​កាល​ពី​សប្ដាហ៍ មក​ត្រឹម​ ៨,៩៧ លាន​បារ៉ែល​/ថ្ងៃ​។ ​អ្នក​ជំនាញ​និយាយ​ថា​ ​តម្រូវ​ការ​ខ្សោយ​ក្នុង​រដូវក្ដៅ​ ដែល​ជា​រដូច​កាល​ពលរដ្ឋ​​អាមេរិក​ជា​ច្រើន​​ធ្វើ​ដំណើរ​​ បានបង្កឱ្យមានការព្រួយបារម្ភ ជា​ពិសេស​ក្នុងចំណោមពាណិជ្ជករ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ពេញចិត្តប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ ជាសមិទ្ធិផលថ្មីបង្កើតឡើងដោយកូនខ្មែរ

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តកណ្ដាលប្រាប់ពលរដ្ឋឃុំព្រៃពួច ស្រុកអង្គស្នួល មកផ្ទៀងផ្ទាត់ឯកសារវិនិច្ឆ័យក្បាលដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ដល់​រដូវ​សត្វ​ក្រៀល​ បន្លាស់​ទី​មក​ដល់​អន្លង់​ព្រីង ខណៈ​សត្វ​កម្រ​ទម្លាប់​ដេកជាប់​ដី ​ក្លាយ​ជា​ទស្សនីយភាព​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​មក​ទស្សនា​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងខេត្តកណ្ដាល ផ្ដាំអាជ្ញាធរជាប់ព្រំដែន រឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម