សេដ្ឋកិច្ច
ការផលិតរថយន្តរបស់ Toyota ប្រចាំខែឧសភា ធ្លាក់ចុះជាសកល ជាពិសេសនៅចិន
ការផលិតរថយន្តជាសាកលរបស់ក្រុមហ៊ុន Toyota Motor បានបន្តធ្លាក់ចុះនៅខែឧសភា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយការផលិតនៅតាមប្រទេសជាច្រើនបានធ្លាក់ចុះ ជាពិសេសនៅចិន ដែលម៉ាករថយន្តប្រភេទនេះមានការប្រកួតប្រជែងខ្លាំង។

តាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ វាជាការបន្តធ្លាក់ចុះ ៤ ខែជាប់គ្នាៗ ដោយខែឧសភា ទិន្នផលផលិតរថយន្តទូទាំងពិភពលោករបស់ Toyota បានថយចុះ ៤ ភាគរយ មកនៅត្រឹម ៨១២ ១៩១ គ្រឿង។
នៅក្នុងប្រទេសចិន ផលិតកម្មនេះបានធ្លាក់ជាគំហុករហូតដល់ ២២ ភាគរយ ដោយសារតែការប្រកួតប្រជែងពីក្រុមហ៊ុនរថយន្តក្នុងស្រុកចិន ដែលធ្វើការផ្ដល់ជូនផ្សេងៗសម្រាប់ការលក់រថយន្តរបស់ពួកគេ បន្ថែមពីលើ «សង្រ្គាមតម្លៃ»។
ក្រៅពីនេះ ផលិតកម្មរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនដដែល ក៏មានកម្រិតទាបនៅតាមបណ្ដាប្រទេសផ្សេងៗទៀត រួមមានថៃ ម៉ិកស៊ិក ប្រេស៊ីល និងបារាំង។ ប៉ុន្តែការផលិតនៅសហរដ្ឋអាមេរិក និងជប៉ុនកើនឡើង។

ទន្ទឹមនឹងនេះ ការលក់នៅទូទាំងពិភពលោករបស់ក្រុមហ៊ុនតូយ៉ូតា បានកើនឡើងត្រឹមតែ ០,៣ ភាគរយប៉ុណ្ណោះក្នុងអំឡុងខែឧសភា ដោយសារកំណើនលក់នៅសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលប៉ះប៉ូវការធ្លាក់ចុះនៅក្នុងប្រទេសជប៉ុនផ្ទាល់ និងចិន។
អ្នកវិភាគនិយាយថា ការធ្លាក់ចុះជាសកលផ្នែកផលិត និងកំណើនតិចតួចនៃការលក់រថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា បណ្ដាលមកពីការប្រកួតប្រជែងទីផ្សារកាន់តែខ្លាំងឡើងជាមួយបណ្ដាក្រុមហ៊ុនចិន ខណៈរឿងអាស្រូវសុវត្ថិភាពរថយន្តក្នុងស្រុកជប៉ុនរបស់តូយ៉ូតា ក៏ជាផ្នែកមួយនៃការធ្លាក់ចុះផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?