Connect with us

សេដ្ឋកិច្ច

ប្រាក់បញ្ញើក្នុងធនាគារ កើនឡើងដល់ជិត ៤៨ ប៊ីលានដុល្លារ

បានផុស

នៅ

ប្រាក់បញ្ញើអតិថិជនក្នុងវិស័យធនាគា និងហិរញ្ញវត្ថុ មានចំនួន ៤៧,៩ ប៊ីលានដុល្លារ នៅក្នុងឆ្នាំ ២០២៣​ ដែលមានការ​កើនឡើងចំនួន ១៣,១% បើធៀបនឹងឆ្នាំ ២០២២។ នេះបើយោងតាមរបាយ​ការណ៍​របស់​ធនាគារ​ជាតិ​នៃកម្ពុជាចេញផ្សាយកាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជាបានឱ្យដឹងថា កត្តាមួយចំនួនបាន​ធ្វើឱ្យកំណើនប្រាក់បញ្ញើមានការ​កើនឡើងជាងឥណទានជិត ៣ ដង នោះគឺទំនុកចិត្តរបស់សាធារណជន​នៅក្នុងវិស័យ​ធនាគារ និង​ភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការ នៅពេលដែលអតិថិជនដាក់​ប្រាក់នៅធនាគារ ជាពិសេស​សម្រាប់សេវា និងផលិតផលដែលធនាគារមាន វាមានភាពទូលំទូលាយជាងមុន ជាពិសេស​លើវិស័យ​ឌីជីថល។

លោក​ រ័ត្ន សោភ័ណបញ្ជាក់ថា៖ «ប្រព័ន្ធបាគងបានដើរតួសំខាន់ ដើម្បីសម្រួលក្នុងការទូ​ទាត់ ទាំងក្នុងធនាគារ និងឆ្លងធនាគារ អ្នកដែលមានគណនីក្នុងធនាគារជិត ២០ លានគណនី រីឯការ​ទូទាត់បានកើនឡើង ២ លានប្រតិបត្តិការនៅឆ្នាំ ២០២៣»។

លោក​ រ័ត្ន សោភ័ណ បញ្ជាក់ថា ការដាក់ប្រាក់បញ្ញើសន្សំក្នុងធនាគារ ក៏ជាការចូលរួម​ចំណែក​ក្នុងសេដ្ឋកិច្ចជាតិតាមរយៈការបង្កើនការប្រើប្រាស់សាច់ប្រាក់ ខណៈអ្នកសន្សំក៏មានសន្តិភាពផ្លូវចិត្ត និងទទួលបានការប្រាក់ផងដែរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម