Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន SAILUN Group ផលិតសំបកកង់យានយន្ត មានទុនវិនិយោគ ​១ ពាន់លានដុល្លារ

បានផុស

នៅ

ក្រុមហ៊ុន Sailun Group ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធកំពុងវិនិយោគ​រោងចក្រ​ផលិត​សំ​បកកង់យានយន្តក្នុងប្រទេសកម្ពុជា ​មានទំហំទឹកប្រាក់វិនិយោគប្រមាណ ១ ពាន់​លាន​ដុល្លារ។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន SAILUN Group បានដាក់សម្ពោធផលិតផលកង់រថយន្តថ្មីម៉ាក SAILUN កាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលផលិតផលថ្មីមួយនេះ ផលិតដំបូងនៅកម្ពុជា ព្រមទាំងមាន​រោង​ចក្រនៅខេត្តស្វាយរៀង។

លោក គឹន ឧត្តមមុនីស៊ីណាត ប្រធានគ្រប់គ្រងក្រុមហ៊ុន PIC TIRE Co., LTD ដែលជាក្រុមហ៊ុនទទួល​សិទិ្ធ​ចែក​ចាយ បានឱ្យដឹងថា រោងចក្រផលិតកង់រថយន្តនេះ​មានទំហំ​ផ្ទៃដីសរុប ១២០ ហិកតា បង្កើនការងារជូនប្រជាពលរដ្ឋប្រមាណ ៣៥០០ កន្លែង ដែលឧស្សាហកម្មនេះ ប្រើប្រាស់ជ័រកៅស៊ូដែលជាដំណាំកសិផលខ្មែរស្ទើតែទាំងស្រុង។

ទាក់ទងដំណើរការ​ផលិតកម្ម លោក​បញ្ជាក់ថា ក្នុងមួយថ្ងៃក្រុមហ៊ុនបានប្រើប្រាស់ជ័រកៅស៊ូអស់ជាង ៥០០ តោន សម្រាប់ដំណាក់កាលទី១ និងទី២៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម