សេដ្ឋកិច្ច
ពិធីបើកសម្ពោធហាង ស៊ីភី ហ្វ្រេសហ្សប ជាផ្លូវការសាខាខណ្ឌដង្កោ
ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ បានបើកសម្ពោធជាផ្លូវការអាជីវកម្មហ្រ្វេនឆាយ ស៊ីភី ហ្វ្រេសហ្សប (CP Fresh Shop) សាខាដំបូងគេដែលមានទីតាំងស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងគោលបំណងគឺដើម្បីផ្សព្វផ្សាយផលិតផលសាច់ស្រស់ប្រកបដោយអនាម័យសម្រាប់ប្រជាជនកម្ពុជានិងស្វែងរកដៃគូអាជីវកម្មដែលចាប់អារម្មណ៍ក្នុងការវិនិយោគលើអាជីវកម្មហ្វ្រេនឆាយ ស៊ីភី ហ្វ្រេសហ្សប ។
កាលពីថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០២៤ អាជីវកម្ម ស៊ីភី ហ្វ្រេសហ្សប ដែលជាអាជីវកម្ម ហ្វ្រេនឆាយរបស់ក្រុមហ៊ុនស៊ី.ភី. ត្រូវបានបើកសម្ពោធជាផ្លូវការដោយមាន លោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ ជាភ្ញៀវកិត្តិយសក្នុងកម្មវិធី។ពិធីសម្ពោធនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ លោក Wittaya Kreangkriwit អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន ស៊ី.ភី. លោក Piyapat Wongsree ជំនួយការនាយករងអាជីវកម្មលក់ជ្រូកបំណែក លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅការិយាល័យអាជីវកម្ម ស៊ីភី ហ្វ្រេសហ្សប ព្រមទាំងថ្នាក់ដឹកនំា បុគ្គលិកក្រុមហ៊ុនជាច្រើនរូបទៀត ។
លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅការិយាល័យអាជីវកម្ម ស៊ីភី ហ្វ្រេសហ្សប បានមានប្រសាសន៍ថា៖ បច្ចុប្បន្នយើងឃើញថាការធ្វើអាជីវកម្មមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស មានអាជីវកម្មថ្មីៗជាច្រើនកំពុងលេចឡើង ហើយមានអាជីវកម្មជាច្រើនបានបាត់បង់ទៅវិញ។ប៉ុន្តែអាជីវកម្មមួយដែលនៅតែជាអាជីវកម្មដែលមានសារៈសំខាន់សម្រាប់អ្នកបរិភោគនោះគឺអាជីវកម្មចំណីអាហារ។
អាហារត្រូវបានចាត់ទុកថាជាកត្តាសំខាន់មួយក្នុងជីវិត ប្រសិនបើយើងបានបរិភោគអាហារដែលល្អនោះយើងនឹងទទួលបានសុខភាពល្អថែមទាំងមានគុណភាពជីវិតដ៏ល្អ។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថាអាជីវកម្ម ស៊ីភី ហ្វ្រេសហ្សប ជាអាជីវកម្មសម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការវិនិយោគអាចក្លាយជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួន។ អាជីវកម្ម ស៊ីភី ហ្វ្រេសហ្សប (CP Fresh Shop) គឺជាប្រភេទអាជីវកម្ម ហ្វ្រេនឆាយ របស់ក្រុមហ៊ុន ស៊ី.ភី. ចែកចាយទំនិញ និងផលិតផលចំណីអាហារ រួមមានផលិតផលសាច់ជ្រូកស្រស់ សាច់មាន់ស្រស់ ពងមាន់ ប្រហិត និងប្រភេទអាហារផ្សេងៗទៀតពីរោងចក្រផលិតដែលមានស្តង់ដារពិភពលោក មានប្រភពច្បាស់លាស់និងមានអនាម័យសម្រាប់អ្នកបរិភោគ។
ជាចុងក្រោយលោកលោកវេជ្ជបណ្ឌិតក៏សូមថ្លែងអំណរគុណដល់ម្ចាស់អាជីវកម្មដែលជឿជាក់លើគុណភាពនៃផលិតផល ស៊ី.ភី. ហើយជ្រើសរើសសហការបើកអាជីវកម្មជាមួយក្រុមហ៊ុន ហើយក៏សូមអរគុណដល់អតិថិជនទាំងអស់សម្រាប់ការជួយគាំទ្រដល់អាជីវកម្ម ស៊ីភី ហ្វ្រេសហ្សប ( CP Fresh Shop) នេះ។
លោក Wittaya Kreangkriwit អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន ស៊ី.ភី. បានផ្តល់កិត្តិយសថ្លែងសុន្ទរកថាបើកក្នុងកម្មវិធី ដោយលោកបានមានប្រសាសន៍ថា៖ សាច់ស្រស់ដែលយើងស្គាល់ពីប្រភពច្បាស់លាស់គឺជាគន្លឹះសំខាន់សម្រាប់សុខភាពកាន់តែប្រសើរ។ កាលដែលមិនស្គាល់ប្រភពនៃផលិតផលដែលគ្មានការធានាគុណភាពអាចជាមូលហេតុនៃបញ្ហាសុខភាព។ យើងសង្ឃឹមថា ស៊ីភី ហ្វ្រេសហ្សប ( CP Fresh Shop) ជាហាងមួយដែលផ្តល់ការជឿទុកចិត្តសម្រាប់ប្រជាជនកម្ពុជាក្នុងការទិញផលិតផលដែលមានគុណភាព។
លោកស្រី សឿង សេរី ចៅសង្កាត់ដង្កោបានមានប្រសាសន៍ថា៖ ថ្ងៃនេះនាងខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំង ហើយក៏សូមអបអរសាទរសំរាប់ការបើកសម្ភោធជាផ្លូវការរបស់ហាង ស៊ីភី ហ្រ្វេសហ្សប ខណ្ឌដង្កោ នាងខ្ញុំយល់ឃើញថាជាឱកាសដ៏ល្អដែលមានហាង ស៊ីភី ហ្វ្រេសហ្សប នៅក្នុងទីផ្សារប្រទេសកម្ពុជារបស់យើង អ្នកបរិភោគទាំងអស់អាចទទួលបាននូវផលិតផលចំណីអាហារ និងផលិតផលសាច់ដែលមានគុណភាពនិងអនាម័យល្អនៅក្នុងតំបន់ ហើយហាង ស៊ីភី ហ្រ្វេសហ្សប នេះផងដែរ មានច្រើនផលិតផលចំណីអាហារច្រើនប្រភេទអោយជ្រើសរើស ដូចជា សាច់ជ្រូក សាច់មាន់ ពងមាន់ ប្រហិត និងគ្រឿងទេសច្រើនមុខ។
លោកស្រីបានបន្ថែមទៀតថាលោកស្រីគាំទ្រអោយមានហាងបែបនេះអោយច្រើនបន្តទៀតព្រោះគាត់ចង់ឲ្យប្រជាជនមានសុខភាពល្អ ទទួលបានផលិតផលដែលមានប្រភបច្បាស់លាស់ មានអនាម័យនិងសុវត្ថិភាព។
លោកស្រី ប៉ែន ស៊ុនសេរីវឌ្ឍនា ម្ចាស់ហាង ស៊ីភី ហ្វ្រេសហ្សប នៅខណ្ឌដង្កោបានមានប្រសាសន៍ថា ៖ យើងជឿជាក់លើផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនស៊ី.ភី. ព្រោះគ្រប់ផលិតផលរបស់ក្រុមហ៊ុនមានគុណភាពល្អ និងសុវត្ថិភាពខ្ពស់។ ម្ចាស់អាជីវកម្មទទួលការបណ្តុះបណ្តាលអំពីការគ្រប់គ្រងអាជីវកម្ម និងប្រតិបត្តិការ រួមទាំងចំណេះដឹងបច្ចេកទេស។ ដូច្នេះហើយ យើងជឿជាក់ថា អាជីវកម្មនេះអាចផ្តល់នូវគុណតម្លៃសម្រាប់អ្នកប្រើប្រាស់ និងទទួលបានប្រាក់ចំណេញដល់គ្រួសាររបស់យើង។
អាជីវកម្ម ស៊ីភី ហ្វ្រេសហ្សប កំពុងស្វែងរកដៃគូសហការ ដើម្បីវិនិយោគលើអាជីវកម្មហ្វ្រេនឆាយនៅក្នុងតំបន់សក្តានុពលជាច្រើន ជាពិសេសនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។ ស៊ីភី ហ្វ្រេសហ្សប ក៏មានបុគ្គលិកជំនាញក្នុងការផ្តល់ប្រឹក្សាអំពីអាជីវកម្ម ការបង្រៀន និងការធ្វើផ្នែកទីផ្សារសម្រាប់ការអភិវឌ្ឍន៍អាជីវកម្មនេះផងដែរ។
លក្ខខណ្ឌងាយៗសំរាប់លោកអ្នកដែលចង់បើកសហការជាមួយក្រុមហ៊ុន ទាក់ទងទៅនឹងអាជីវកម្ម ស៊ីភី ហ្រ្វេសហ្សប (CP Fresh Shop )៖
1.ក្លាយជាម្ចាស់អាជីវកម្មហ្វ្រេនឆាយត្រូវមានគុណសម្បត្តិអ្វីខ្លះ?
លក្ខខណ្ឌងាយៗដើម្បីក្លាយជាម្ចាស់អាជីវកម្ម ស៊ីភី ហ្រ្វេសហ្សប (CP Fresh Shop )៖
- មានអាយុចន្លោះពី 20-55 ឆ្នាំ
- កម្រិតវប្បធម៌ថ្នាក់ទី១២
- មានសញ្ជាតិខ្មែរ
- ត្រូវមានប័ណ្ណប៉ាតង់អាជីវកម្ម
- មានលក្ខណះសម្បត្តិគ្រប់គ្រាន់ក្នុងការវិនិយោគ
- ស្រឡាញ់ការលក់និងមានសេវាកម្មល្អ
- មានសុខភាពល្អអាចដំណើរការអាជីវកម្ម
- អាចអនុវត្តយ៉ាងម៉ឺងម៉ាត់តាមលក្ខខណ្ឌក្រុមហ៊ុន
- ជាបុគ្គលដែលគ្មានទោសនិងបណ្តឹងរដ្ឋប្បវេណី
2.ហេតុអ្វីបានជាលោកអ្នកត្រូវតែជ្រើសរើសយកអាជីវកម្ម ស៊ីភី ហ្រ្វេសហ្សប (CP Fresh Shop )?
មូលហេតុដែលលោកអ្នកត្រូវជ្រើសរើសយក ស៊ីភី ហ្រ្វេសហ្សប (CP Fresh Shop ) ៖
- ការវិនិយោគខ្នាតតូច
- ទទួលបានការផ្គត់ផ្គង់ផលិតផលដែលមានគុណភាពពីរោងចក្រ ស្តង់ដាពិភពលោក
- ទទួលបានការត្រួតពិនិត្យគុណភាពផលិតផល និងការធានាពីគុណភាព
- ទទួលបានការប្រឹក្សាពីការធ្វើអាជីវកម្ម
- ផ្តល់ប្រឹក្សាពីការដំណើរការអាជីវកម្មនិងបច្ចេកទេស
- ទទួលបានប្រាក់ចំណូលខ្ពស់លើការវិនិយោគ
លោកអ្នកបានដឹង និងស្គាល់ហើយថាក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm) ចំណីអាហារ (Food) និងការចែកចាយផលិតផល ទាំងការបោះដុំនិងលក់រាយ (Retail) ដោយឈរលើមូលដ្ឋានគ្រឹះប្រកបដោយទំនួលខុសត្រូវខ្ពស់ ចំពោះសង្គមជាតិ និងបរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន។ ក្រុមហ៊ុនស៊ី.ភី. ខេមបូឌា ចំកាត់ បានដំណើរការអាជីវកម្មនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៦ រហូតមកដល់បច្ចុប្បន្ន។
ដូច្នេះដើម្បីក្លាយជាម្ចាស់ហាងផ្ទាល់ដែលមានប្រាក់ចំណូលប្រចាំថ្ងៃ ហ្វ្រេនឆាយ ស៊ីភី ហ្វ្រេសហ្សប (CP Fresh Shop) ជាជម្រើសដ៏ល្អមួយសម្រាប់អតិថិជន ដែលទើបនឹងចាប់ផ្តើមអាជីវកម្មថ្មី អតិថិជនដែលចាប់អារម្មណ៍ចង់បើកអាជីវកម្មជាមួយក្រុមហ៊ុន អាចទំនាក់ទំនងមកកាន់ហ្វេសប៊ុកផេក CP Cambodia Co.,Ltd. ឬ CP Fresh Shop និងទំនាក់ទំនងព័ត៌មានលម្អិតតាមរយៈទូរស័ព្ទលេខ០៩២ ៨៦៣ ៨៧៣ / ០៨៥ ៦១១ ៧៨៩ / ០៨៧ ៧១១៧៨៩ ។
អាហារសុវត្ថិភាព ជឿជាក់លើ ស៊ី.ភី.!
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម២០ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)