Connect with us

សេដ្ឋកិច្ច

ផលិតកម្មគ្រាប់ស្វាយចន្ទីកម្ពុជា សម្រេចបាន ៨៥ ម៉ឺន​តោន ខណៈប្រាក់ចំណូលជាង ១ ពាន់លានដុល្លារនៅឆ្នាំនេះ

បានផុស

នៅ

សមាគមស្វាយចន្ទីកម្ពុជាបានព្យាករណ៍ថា នៅក្នុងឆ្នាំ២០២៤នេះ កម្ពុជានឹង​ផលិត​​​​គ្រាប់ស្វាយចន្ទីឆៅបានចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញទៅក្រៅ​ប្រទេស ៧៥ ម៉ឺនតោន ដែលអាចរកចំណូលបានជាង ១ ពាន់លានដុល្លារ ខណៈ​ផលិត​កម្ម​ស្វាយ​​​ចន្ទីពិភព​លោកធ្លាក់ចុះ ប្រមាណ​៣០ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគមស្វាយចន្ទីកម្ពុជាបញ្ជាក់ថា ការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមសម្រេចបានលើសផែន​ការ​មានចំនួន ៧២ ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៩២១ លានដុល្លារ។

លោក អួន ស៊ីឡុត ​ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ២៨ ខែមិថុនានេះថា សមាគមបាន​អំពាវនាវ ឱ្យសមាជិកហាលគ្រាប់ទុកក្នុងអំឡុង​​ពេលតម្លៃចន្ទីធ្លាក់​ចុះកាលពីដើមឆ្នាំ បានធ្វើឱ្យតម្លៃគ្រាប់ស្វាយចន្ទីងើបឡើងវិញនៅពាក់​កណ្ដាលខែមីនា រហូតដល់ខែមេសា ដែលមានតម្លៃ ៥ ៤០០ រៀល ក្នុងមួយគីឡូ។ ម្យ៉ាងទៀត នៅអាហ្វ្រិកទិន្នផល​ស្វាយចន្ទីបានធ្លាក់ចុះប្រមាណ ៥០% ដោយសារបាតុភូត​អេលនីណូ (El Nino)។

បើតាមលោក អួន ស៊ីឡុត បច្ចុប្បន្ន តម្លៃគ្រាប់ស្វាយចន្ទីអាចលក់បានក្នុងតម្លៃ ៧ ២០០ រៀលក្នុងមួយគីឡូក្រាម ដែលមានការធ្លាក់ចុះបន្តិច បន្ទាប់ពីហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានដល់ ៨ ២០០ រៀលក្នុងមួយគីឡូក្រាម កាលពីដើមខែមិថុនានេះ។

លោក អួន ស៊ីឡុត បញ្ជាក់ថា មូលហេតុធ្លាក់ចុះបន្តិចវិញ ដោយសារតែ​ប្រទេសកូឌីវ័រ ដែលជាប្រទេសផលិតស្វាយចន្ទីច្រើនជាងគេលើពិភពលោក បានបើកការនាំចេញឡើងវិញ បន្ទាប់ពីបិទមួយរយៈសម្រាប់ការកែច្នៃក្នុងស្រុក។

យោងតាមរបាយការណ៍​របស់​សមាគមស្វាយចន្ទីកម្ពុជា នៅក្នុងរយៈពេល៥ខែឆ្នាំ២០២៤ កម្ពុជា​ផលិត​គ្រាប់ស្វាយចន្ទីឆៅសម្រេចបាន ៧១ ម៉ឺន ៦ ពាន់តោន ​ក្នុងនោះនាំចេញទៅ​ប្រទេសវៀត​ណាមចំនួន ៦៦ ម៉ឺន ៧ ពាន់តោន ​កើនឡើង ៣៨ ភាគរយ ​បើប្រៀប​ធៀបរយៈពេលដូចគ្នា​កាល​ពីឆ្នាំមុន ​ដែលគិតជាទឹកប្រាក់ចំនួន ៨៥១ លានដុល្លារ។

នៅឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារ​អន្តជាតិចំនួន ៦៥ ម៉ឺន ៦ ពាន់តោន ថយចុះ ៧.៦% គិតជាទឹកប្រាក់ចំនួន ៨៣៧ លានដុល្លារ បើប្រៀបធៀបឆ្នាំ ២០២២។ នេះបើតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រសួងការងារ
ព័ត៌មានជាតិ៥ នាទីutes មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ១៣ នាទីutes មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

Elon Musk លក់​រថយន្ត​មិន​សូវដាច់ និង​ធ្លាក់​ចុះ​ខ្លាំង ក្រោយ​ប្រឡូក​នយោបាយ​ជាមួយ​ ត្រាំ

ជីវិតកម្សាន្ដ១៨ នាទីutes មុន

មិនត្រឹមតែបាយប៉ូឡាទេ Kanye នៅផ្ទុកជំងឺអូទីសឹម មួយតង់ទៀត

រាជិនីសំឡេងមាស ប៉ែន រ៉ន
ជីវិតកម្សាន្ដ២១ នាទីutes មុន

ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន

ភ្នំសំពៅ
សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៤ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម