ព័ត៌មានជាតិ
ឈានចុះ MOU ជាមួយធនាគារសហគ្រាសធុនតូច និងមធ្យម ជំរុញបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានដល់សហគ្រាសនៅកម្ពុជា
អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ក្នុងគោលដៅបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/MSME-242-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/06/MSME-243-1024x683.jpg)
គំនិតផ្តួចផ្តើមនេះគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ស្ថិរភាព និងការពង្រីកអាជីវកម្ម ដើម្បីសហគ្រាសអាចរួមចំណែកកាន់តែប្រសើរដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។
ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យភាគីទាំងពីរ សម្របសម្រួលការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម រួមទាំងចែករំលែកព័ត៌មាន ដើម្បីគាំទ្រសហគ្រាសឱ្យចាប់ផ្តើម ពង្រីក និងស្តារប្រតិបត្តិការរបស់ពួកគេប្រកបដោយនិរន្តរភាព។
អនុស្សរណៈក៏មានគោលបំណងផ្តល់អត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងវិស័យអាទិភាព ដែលរួមមានការកែច្នៃកសិផល វិស័យកម្មន្តសាល និងធុរកិច្ចថ្មីផ្នែក បច្ចេកវិទ្យាផងដែរ។
លើសពីនេះ ភាគីទាំងពីរនឹងធ្វើការរួមគ្នាលើការលើកកម្ពស់ការយល់ដឹងអំពីនីតិវិធីនៃការទទួលបានហិរញ្ញប្បទាន និងអនុលោមភាពសម្រាប់សហគ្រាសធុនតូច និងមធ្យម។
ភាពជាដៃគូនេះគឺជាជំហានដ៏សំខាន់មួយ ដើម្បីគាំទ្រវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយផ្តោតលើសារៈសំខាន់នៃលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងតួនាទីរបស់សហគ្រាសធុនតូច និងមធ្យមក្នុងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជា។
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៤ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង