Connect with us

សេដ្ឋកិច្ច

ការប្រមូលពន្ធរបស់ឥណ្ឌូណេស៊ីថយចុះ  ដោយសារភាព​ទន់​ខ្សោយ​នៃ​វិស័យ​សំខាន់​ៗ​

បានផុស

នៅ

ការ​ប្រមូល​​ពន្ធរបស់​ប្រទេស​​​ឥណ្ឌូណេស៊ី​ពី​វិស័យ​​​ធំ​ៗបាន​ធ្លាក់​ចុះ​ ដោយ​មិន​បាន​ទាំង​ពាក់​កណ្ដាល​នៃ​គោលដៅ​ចំណូល​ពន្ធ​ផង​ ដោយ​សារ​​តែ​ការ​ប្រមូល​ពី​វិស័យ​សំខាន់​​ៗទន់​​​ខ្សោយ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​​ Jakarta Globe។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិត​ត្រឹម​ខែ​ឧសភា​ ឥណ្ឌូណេស៊ី​ប្រមូល​ពន្ធ​បាន​ត្រឹម​តែ​ ៧៦០,៣៨ ទ្រីលាន​រូពី​ឥណ្ឌូណេស៊ី (ប្រហែល​ ៤៦,៣ ប៊ីលាន​ដុល្លារ​) ​​ដែល​វា​ស្មើ​នឹង​ ៣៨,២៣ ភាគរយ​នៃ​គោលដៅ​ប្រាក់​ចំណូល​ពន្ធ​ឆ្នាំ​ ២០២៤​។ នេះ​បើ​តាមការ​ឱ្យ​ដឹង​ពី​​រដ្ឋ​មន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេស​ លោក​ ​Sri Mulyani ​កាលពីថ្ងៃព្រហស្បតិ៍​។

លោក​ ​Sri Mulyani បាន​គូស​បញ្ជាក់​ថា​ ប្រាក់ចំណូល​​ពន្ធ​​​​ចំនួន​​ ៤៤៣,៧២ ទ្រីលាន​រូពី​ ត្រូវ​បាន​ប្រមូល​ពី​វិស័យ​ក្រៅ​ប្រេង​ និង​ឧស្ម័ន​ ដែលវិស័យ​នេះ​​​រួម​ចំណែករហូត​ដល់​​ ៤១,៧៣ ភាគរយ​នៃ​គោលដៅ​ពន្ធ​របស់​ប្រទេស​។ ​យ៉ាង​ណា​មិញ​ ចំណូល​ពន្ធ​ពីវិស័យ​ដដែល​​ បាន​ធ្លាក់ចុះ​រហូត​ដល់​ ៥,៤១ ភាគរយ​ ដោយ​សារ​តែ​តម្លៃ​ទំនិញ​ចុះ​ខ្សោយ​។ ​

លោក​ Sri Mulyani បានបន្ថែមទៀត​ថា​​៖ «[ក្រុមហ៊ុនរុករករ៉ែផ្សេង​ៗ​] នៅតែ​មាន​ប្រាក់ចំណេញ ប៉ុន្តែប្រាក់ចំណូលរបស់ពួកគេកំពុងធ្លាក់ចុះ។ នេះប៉ះពាល់ដល់ការបង់ពន្ធរបស់ពួកគេ»។

អាករ​លើ​តម្លៃ​បន្ថែម​ (VAT) និងពន្ធលើទំនិញប្រណីត បាន​ប្រមូល​បាន​ ២៨២,៣៤ ទ្រីលាន​រូពី​ ឬ​ប្រហែល​ ៣៤,៨ ភាគរយ​នៃ​គោលដៅ​។ ប៉ុន្តែ​គួរ​កត់​សម្គាល់​ថា​ ​សកម្មភាព​សេដ្ឋកិច្ច​ បាននាំឱ្យការ​ប្រមូល​ពន្ធ​ប្រភេទ​នេះ​ កើន​ឡើង​ ៥,៧២ ភាគរយ​។ ​

យ៉ាង​ណា​មិញ​ ពន្ធ​​លើ​វិស័យ​ប្រេង​ និង​ឧស្ម័ន​បាន​ថយ​ចុះ​រហូត​ដល់​ ២០,៦៤ ភាគរយ​ ដោយ​ប្រមូល​បាន​តែ​ ២៩,៣១ ទ្រីលាន​រូពី​ប៉ុណ្ណោះ​ ឬ​ប្រហែល​ ៣៨,៣៨ ភាគរយ​នៃ​គោលដៅ​ក្នុង​វិស័យ​នេះ​ ដែល​បណ្ដាល​មក​ពី​​​​ការ​ធ្លាក់​ចុះ​នៃការ​ទាញ​យក​​ប្រេង និងឧស្ម័ន។

ចំណែក​ឯ​ពន្ធលើដី និងអគារ ក៏ដូចជាពន្ធផ្សេងៗ​ទៀត ប្រមូល​បាន​ ៥ ទ្រីលាន​រូពី​ ដែល​ស្មើ​នឹង​ ១៣,២៦ ភាគរយ​នៃ​គោលដៅ​ និង​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ ១៥,០៣ ភាគរយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

លោក Zelensky ថាអ្នកស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែនឈានដល់៤៣០០០នាក់

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

រថយន្ត​ក្រុង​ធ្លាក់​ចូលប្រឡាយ​បណ្តាល​ឲ្យ​ស្លាប់និង​របួស​១៤​នាក់​ ក្នុងទីក្រុង Asyut អេហ្ស៊ីប

ព័ត៌មានជាតិ៣៧ នាទីutes មុន

សមត្ថកិច្ច១១៥៩នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារ​សន្តិសុខ សុវត្ថិភាព ក្នុងពិធីបុណ្យសមុទ្រខេត្តកំពត

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

លោក ត្រាំ លើកមេធាវីរបស់គាត់ Alina Habba ធ្វើជាទីប្រឹក្សាប្រធានាធិបតី

ព័ត៌មានជាតិ៤២ នាទីutes មុន

ស្អែក​សម្ដេចធិបតីអញ្ជើញបើកការដ្ឋានសង់មន្ទីរពេទ្យសាកលវិទ្យាល័យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ

Sokha Hotels

ព័ត៌មានពេញនិយម