សេដ្ឋកិច្ច
ចិនអាចប្រើច្រកម៉ិកស៊ិក ដើម្បីបង្ហូររថយន្តអគ្គិសនីថោកៗរបស់ខ្លួន ចូលក្នុងទីផ្សារអាមេរិក
ក្នុងសេណារីយ៉ូដែលបង្កការព្រួយបារម្ភដល់វិស័យរថយន្តអាមេរិក ចិនអាចប្រើច្រកព្រំដែនម៉ិកស៊ិកដើម្បីបង្ហូររថយន្តអគ្គិសនី(EV)លក់ក្នុងតម្លៃថោកៗជាងគូប្រជែងរបស់ខ្លួន ចូលទៅក្នុងទីផ្សារសហរដ្ឋអាមេរិកនាពេលអនាគត។ នេះបើតាមសំណេរវិភាគរបស់ទីភ្នាក់ងារសារព័ត៌មាន AP។
ក្រោយពេលរថយន្ត EV របស់ចិនដាក់លក់នៅទូទាំងប្រទេស រថយន្ត EV ក្នុងស្រុករបស់អាមេរិក ដែលលក់ក្នុងតម្លៃជាមធ្យម ៥៥ ០០០ ដុល្លារ ពោលគឺប្រហែលទ្វេដងនៃតម្លៃ EV ចិន ពិបាកក្នុងការប្រកួតប្រជែង។ បញ្ហានេះបង្កជាបិទរោងចក្រ ហើយកម្មករបាត់បង់ការងារនៅទូទាំងតំបន់បេះដូងឧស្សាហកម្មរបស់អាមេរិក។
សំណេររបស់ AP បន្តថា នៅទីបំផុត វានឹងបង្ហាញពីការណ៍ក្នុងទម្រង់ដដែលៗ ដែលការប្រកួតប្រជែងរបស់ក្រុមហ៊ុនចិនក្រោមការឧបត្ថម្ភធនរបស់រដ្ឋាភិបាល ធ្វើឱ្យឧស្សាហកម្មអាមេរិកទ្រុធទ្រោម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈរថយន្តអគ្គិសនីរំពឹងថាជាស្នូលនៃអាជីវកម្មរបស់អាមេរិកក្នុងទសវត្សរ៍ខាងមុខ ស្របពេលដែលពិភពលោកងាក់ចេញកាន់តែខ្លាំងពីឥន្ធនៈហ្វូស៊ីល។
កន្លងមក សម្ព័ន្ធសម្រាប់ផលិតកម្មអាមេរិក បានព្រមានថា រថយន្ត EV តម្លៃថោកៗរបស់ចិន អាចបង្កជា «ព្រឹត្តិការណ៍កម្រិតផុតពូជ» ចំពោះឧស្សាហកម្មរថយន្តរបស់អាមេរិក។
បញ្ហាគួរឱ្យព្រួយបារម្ភគឺថា កិច្ចព្រមព្រៀងអាមេរិក-ម៉ិកស៊ិក-កាណាដាឆ្នាំ ២០២០ នឹងអនុញ្ញាតឱ្យរថយន្តចិនដែលដំឡើងនៅម៉ិកស៊ិក ចូលទៅក្នុងសហរដ្ឋអាមេរិកដោយមិនមានពន្ធ ឬក្នុងអត្រាពន្ធបន្ទាប់បន្សំ ២,៥ ភាគរយ។ មិនថាយ៉ាងណាក៏ដោយ លក្ខណៈអំណោយផលបែបនេះ អាចឱ្យចិនលក់រថយន្ត EV របស់ខ្លួនបានយ៉ាងល្អ ក្រោមតម្លៃលក់ធម្មតារបស់ផលិតផលនៅសហរដ្ឋអាមេរិក។
យ៉ាងណាមិញ ក៏មានសេណារីយ៉ូសម្រាប់ការទប់ស្កាត់ជាជម្រើសសម្រាប់អាមេរិកផងដែរ។ AP បានសរសេរថា មន្ត្រីគយអាមេរិកអាចកំណត់ថា រថយន្ត EV ចិនមិនមានលក្ខណៈគ្រប់គ្រាន់ ដើម្បីទទួលបានអត្ថប្រយោជន៍នៃការបង់ពន្ធទាប ឬគ្មានពន្ធ ទោះបីជាផលិតនៅម៉ិកស៊ិកក៏ដោយ។
ជម្រើសមួយទៀត អ្នកបង្កើតគោលនយោបាយអាមេរិក អាចបន្តដាក់សម្ពាធលើម៉ិកស៊ិក កុំឱ្យក្រុមហ៊ុនចិនដាក់រោងចក្រក្នុងប្រទេសរបស់ខ្លួន។ លើសពីនេះ អាមេរិក ដែលទើបប្រកាសពន្ធ ១០០ ភាគរយលើ EV ចិន អាចហាមឃាត់ការលក់ EV ចិនក្នុងទីផ្សាររបស់ខ្លួនដោយផ្ទាល់ក្នុងហេតុផលផ្សេងៗ រួមមានទាំងលេសគំរាមកំហែងដល់សន្តិសុខជាតិរបស់អាមេរិកជាដើម៕
-
ចរាចរណ៍១ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ៥ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)