Connect with us

សេដ្ឋកិច្ច

អារ៉ាប៊ីសាអូឌីត​ ​អាច​នឹង​បន្ថយ​តម្លៃ​ប្រេងនាំ​ចេញ​ទៅ​​​​អាស៊ី​សម្រាប់​ខែ​ទី​២​​ក្នុង​ខែ​សីហា

បានផុស

នៅ

​អារ៉ាប៊ីសាអូឌីត​ ដែល​ជា​ប្រទេស​នាំ​ចេញ​ប្រេង​កាត​កំពូល​ អាចនឹងបន្ត​កាត់បន្ថយតម្លៃប្រេងឆៅដែលខ្លួនលក់ទៅឱ្យបណ្ដា​ប្រទេស​នៅ​អាស៊ី​ សម្រាប់​ខែ​ទី​២​ក្នុងខែសីហា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ ដែល​ស្រង់​សម្ដី​ប្រភព​ពាណិជ្ជ​កម្ម​​ថ្ងៃ​សុក្រ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធភាព​នៃ​ការ​កាត់បន្ថយតម្លៃ​ប្រេង​ឆៅ​ សម្រាប់ទ្វីប​អាស៊ីដែល​រួម​ចំណែក​ទីផ្សារ​ ៨០ ភាគរយ​នៃ​ការ​នាំ​ចេញ​ប្រេង​សរុប​របស់​អារ៉ាប៊ីសាអូឌីត បញ្ជាក់ពីសម្ពាធដែល​​សមាជិក​នៃ​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង​កាត​ OPEC ត្រូវ​ប្រឈម​មុខ​ ដោយ​សារ​តែ​ការ​​ផ្គត់​ផ្គង់​កើន​ឡើង​របស់​ប្រទេស​ក្រៅ​សមាជិក​ OPEC ស្រប​ពេល​ដែល​សេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងបញ្ហា។

តម្លៃលក់ជាផ្លូវការ (OSP) សម្រាប់ប្រេងឆៅប្រភេទ Arab Light ដែល​លក់ទៅឱ្យអាស៊ីក្នុងខែសីហា អាចនឹងធ្លាក់ចុះពី ៦០ សេន ទៅ ៨០ សេនក្នុង១បារ៉ែលចាប់ពីខែកក្កដាទៅ​ ដែលវា​​អាចដល់កម្រិតទាបបំផុតរាប់​ចាប់តាំងពីខែមេសាមក​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​ប្រភព​៤​រូប​មក​ពី​រោងចក្រចម្រាញ់ប្រេងអាស៊ី​ផ្សេង​ៗ​។ ​

គួរ​គូស​បញ្ជាក់​ថា​ តម្លៃ​ប្រេង​ខ្ពស់​របស់​អារ៉ាប៊ីសាអូឌីត ​​បាន​​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​នៅ​​ចិន ដែល​ជាប្រទេស​នាំ​ចូល​ប្រេង​ពី​អារ៉ាប៊ីសាអូឌីត​ដ៏​ធំ​បំផុត​ជាង​គេ​​​ បន្ត​​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​អារ៉ាប៊ីសាអូឌីត​ក្នុង​រយៈពេល​៣​​ខែ​ជាប់ៗ​​គ្នា​ក្នុង​ខែកក្កដា។

តាម​ការ​គេហទំព័រ​ Oilprice.com ប្រេងឆៅប្រភេទ Arab Light ជួញដូរ​នៅតម្លៃ​ ៨៦,៩៩ ដុល្លារ​/បារ៉ែល​នៅ​​ក្នុង​ការ​ជួញដូរ​ថ្ងៃ​សុក្រ​នេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម