ព័ត៌មានជាតិ
ប្រធានផ្សារហ៊ុន៖ ផ្សារមូលបត្រគឺជាប្រភពទុនមិនចេះរីងស្ងួត
មន្រ្តីជាន់ខ្ពស់នៃផ្សារមូលបត្រកម្ពុជា (CSX) វិស័យមូលបត្រគឺជាវិស័យមួយដើរតួយ៉ាងសំខាន់ ក្នុង ការជំរុញសេដ្ឋកិច្ចជាតិ តាមរយៈការគាំទ្រ និងផ្តល់ជាប្រភពទុនមិនចេះ រីងស្ងួត ហើយក៏ជាកន្លែងដែលផ្តល់នូវឧបករណ៍ហិរញ្ញវត្ថុថ្មី ដែលមានភាពទាក់ទាញ ឮ និងផ្តល់អត្ថប្រយោជន៍ជាច្រើនជូនសង្គម និងសេដ្ឋកិច្ចជាតិ។

ថ្លែងក្នុងកម្មវិធីចុះបញ្ជីសញ្ញាបណ្ណបៃតងជាផ្លូវការរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ក្រុម ភ្នំពេញ កាលពីថ្ងៃទី២៨កន្លងទៅនេះ លោក ហុង សុហ៊ួរ អគ្គនាយកនៃ CSX បានលើកឡើងថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចជាសកលហាក់មានភាពតានតឹង ទីផ្សារ មូលបត្រកម្ពុជាមានភាពមមាញឹកក្នុងការទទួលស្វាគមន៍នូវក្រុមហ៊ុនថ្មីៗជាច្រើនក្នុងការចុះបញ្ជីទាំងមូលបត្រ កម្មសិទ្ធិ និងមូលបត្របំណុល។
លោកបានថ្លែងបន្តទៀតថា៖«យើងក៏រំពឹងថា នឹងមានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងសញ្ញាបណ្ណសាជីវកម្ម ក៏ដូចជាសញ្ញាបណ្ណតាមវិស័យជា បន្តបន្ទាប់ក្នុងឆ្នាំ២០២៤ នេះផងដែរ»។
«យើងក្រលេកមើល ទិន្នន័យទីផ្សារវិញ បរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមគិតត្រឹម ៤ខែ ឆ្នាំ២០២៤ មានប្រមាណ ១0ម៉ឺនដុល្លារកាយហ៊ុន រីឯបរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមក្នុងខែ ឧសភានេះមានការកើនឡើង ប្រមាណ ២៦ ម៉ឺនដុល្លារអាមេរិក ។ ចំនួនគណនីជួញដូរមានការកើនឡើងគួរឱ្យកត់ សម្គាល់ ដោយក្នុង១ខែមានអ្នកបើកគណនីប្រមាណ១ពាន់នាក់»។ នេះបើយោងតាមលោកសុហួរ។

គិតមកត្រឹមថ្ងៃទី២៨ ខែឧសភា CSX មានក្រុមហ៊ុនចុះបញ្ជីចំនួ ២៣ ដែលរួមមានក្រុមហ៊ុនចំនួន១១បានចុះបញ្ជីជាភាគហ៊ុន និងក្រុមហ៊ុន១២ ទៀតបានចុះបញ្ជីជាសញ្ញាបណ្ណ និងបានប្រមូលទុនពីផ្សារមូលបត្រសរុបប្រមាណជា ៤០០លានដុល្លារអាមេរិក៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ