Connect with us

ព័ត៌មានជាតិ

មន្ត្រីអាកាសចរស៊ីវិលច្រានចោលចំពោះការសរសេររបស់​គណនី Facebook «My Idea-គំនិតខ្ញុំ» ​ថា ការស្ងប់ស្ងាត់នៃភ្ញៀវទេសចរនៅខេត្តសៀមរាបពុំពាក់ព័ន្ធព្រលាន​យន្ត​ហោះថ្មីនោះទេ

បានផុស

នៅ

អ្នកនាំពាក្យអាកាសចរស៊ីវិល លោក ស៊ិន ​ ចាន់សិរីវុត្ថា បានចេញមកច្រានចោល ចំពោះការផ្សព្វផ្សាយរបស់គណនី Facebook ឈ្មោះ «My Idea-គំនិតខ្ញុំ»​ ដែលបានចោទថា​អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីគឺមានសភាពស្ងាត់ឈឹង ដោយសំដៅទៅលើការពុំសូវមានចំនួនភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗមកនេះ មានគណនី Facebook ឈ្មោះ «My Idea-គំនិតខ្ញុំ»​ ​ថា ​«ចំណាយ​លុយ​សាង​សង់​​អស់រាប់ពាន់លានដុល្លា​ ចុងក្រោយ​បែជាស្ងាត់ឈឹង ព្រលាន​យន្ត​ហោះ​ខេត្ត​សៀមរាប​ ខ្ញុំ​សូមលើកតែមួយចំណុចទៅចុះ ភ្ញៀវទេសចរ​ជិះយន្តហោះ​ពី​បាងកក​​មក​​ដល់ព្រលានសៀមរាបចំណាយពេល ៤៥ នាទី​ រួចហើយ​ត្រូវ​ជិះឡាន​ក្នុងចម្ងាយផ្លូវ ៤៥ គីឡូម៉ែត្រ​ដោយត្រូវចំណាយពេល​ 1 ម៉ោងទៀត​ទើបទៅដល់​ក្រុង​សៀមរាប​ដោយ​ចំណាយលុយ 30$។ #អារម្មណ៍របស់ភ្ញៀវទេសចរ មកលេង​សៀមរាប​ចំណាយពេល​យូរហើយខ្ជះខ្ជាយលុយកាក់ច្រើន​ពេកក្នុង​ការធ្វើ​ដំណើរ​មួយនេះ។

​លោក ស៊ិន ​ ចាន់សិរីវុត្ថា បានថ្លែងមកកាន់កម្ពុជាថ្មីថាស្ថានភាពស្ងប់ស្ងាត់នៃ​ភ្ញៀវ​ទេចរនៅខេត្តសៀមរាបគឺពុំជាប់ពាក់ព័ន្ធនឹងព្រលានយន្តហោះឡើង ដោយសារតែ​ព្រលានគឺជាទីកន្លែងដែលផ្តល់ការសម្រួលដល់ការធ្វើដំណើរ ខណៈពេលក៏ជារដួវ​ធ្លាក់ចុះនៃការមកដល់ភ្ញៀវទេចរផងដែរ។ លើសពីនោះទៅទៀត ការបន្ត​អូសបន្លាយ​នៃបញ្ហាសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន និងភូមិសាស្រ្តនយោបាយក៏បានប៉ះពាល់​ដល់សេដ្ឋកិច្ចសកលនិងតំបន់ជាហេតុធ្វើឱ្យពលរដ្ឋមានការកាត់បន្ថយការចំណាយ ជាពិសេសលើការធ្វើដំណើរទៅទស្សនានៅក្រៅប្រទេសខ្លះៗផងដែរ។​

​​លោកបានលើកឡើងថា៖«ដូចយើងដឹងស្រាប់ហើយថា រាជរដ្ឋាភិបាលរបស់យើងបាន​ដាក់ចេញរួចមកហើយនូវយុទ្ធនាការទស្សនាសៀមរាប និងកម្មវិធីទេសចរណ៍នានា​សំដៅធ្វើយ៉ាងណាទាក់ទាញភ្ញៀវចូលមកទស្សនាប្រទេសយើងកាន់តែច្រើន ប៉ុន្តែដោយសារតែវិបត្តខាងក្រៅហាក់ពុំទាន់បញ្ចប់ និងបន្តកើតឡើងទៀតនោះ ធ្វើឱ្យ​ប៉ះពាល់ដល់ចំណូលរបស់ពលរដ្ឋដូច្នេះពួកគេក៏បានកាត់បន្ថយការធ្វើដំណើរទៅទស្សនាក្រៅប្រទេសផងដែរ»។

បើយោងតាមលោកសិរីវុត្ថា បច្ចុប្បន្នសម្រាប់ការធ្វើដំណើរពីព្រលានយន្តហោះអន្តរ​ជាតិសៀមរាបគឺភ្ញៀវទេចរមានជម្រើសគឺពួកគេអាចរើសយកសេវាធ្វើដំណើរជាមួយក្រុមហ៊ុនដែលជាប្រតិបត្តិកររបស់ព្រលានដោយក្នុងនោះ សម្រាប់រថយន្តតូចគឺមាន​តម្លៃ៣៥ដុល្លារ​ក្នុងមួយជើង ឡានក្រុងតូចគឺមានតម្លៃ៤០ដលុលារ (ឬម្នាក់៨ដុល្លារ)។ ហើយបើធ្វើការប្រៀបធៀបជាមួយនឹងសេវាដឹកជញ្ជូនផ្សេងៗទៀតសម្រាប់ចំងាយ៥០គីឡូម៉ែត្រនេះគឺហាក់ពុំមានតម្លៃខុសគ្នាឡើយ។​

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ ១.១០០លានដុល្លារអាមេរិក ដែលជា​ការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល៥៥ឆ្នាំ។ ព្រលានយន្តនេះត្រូវកសាងឱ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗ​គ្រប់​ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន លើកលែងតែយន្តហោះBoeing៧៤៧-៨០០ និងយន្តហោះដែលមានទំហំស្លាបលើសពី៦៥ម៉ែត្រប៉ុណ្ណោះ។ អាកាសយាន​ដ្ឋាន​​អ​ន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមបើកដំណើរការ ទទួលជើងហោះហើរលើក​ដំបូងជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

នៅក្នុងរយៈពេល ៤ ខែឆ្នាំ ២០២៤ គិចាប់ពីខែមរា ដល់ខែមេសា កម្ពុជាទទួលបានភ្ញៀវ​អន្តរជាតិសរុបចំនួនជាង ២ លាននាក់ (២ ១១៦ ៦០៩) មានការកើនឡើង ២៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមរបាយ​ការណ៍របស់ក្រសួងទេសចរណ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

អតីត​តំណាង​រាស្រ្ត​គណបក្សប្រឆាំង គាំទ្រ​ឱ្យ​មាន​ច្បាប់​ភេរវកម្ម ដើម្បី​ដាក់ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ជា​ភេរវករ

ព័ត៌មានជាតិ៥៥ នាទីutes មុន

ស្អែកនេះ អ្នកដឹកនាំស្ថាប័នសារព័ត៌មាន នឹងជួបជុំគ្នាជជែកពីបញ្ហាផ្សាយព័ត៌មានបែបណា ទើបគេចផុតពីការប្ដឹងផ្ដល់

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតី ហ៊ុន ម៉ាណែត គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន នៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក គួច ខេវិន ចាត់ទុកការជួយបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានចំណេះវិជ្ជា ជាក្តីសង្ឃឹមដ៏មានគុណធម៌

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប៉ូលិសថៃ ចាប់ខ្លួន បុរសអូទ្រីស ដែលបើកម៉ូតូទឹកបុកជនជាតិរុស្ស៊ី ស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម