សេដ្ឋកិច្ច
តម្លៃប្រេងធ្លាក់ចុះ ដោយសារតម្រូវការនៅអាមេរិកខ្សោយ
តម្លៃប្រេងឆៅ ដែលបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍កាលពីថ្ងៃសុក្រ បានធ្លាក់ចុះជាថ្មី ដោយសារតែតម្រូវការខ្សោយនៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ប្រេងឆៅម៉ាក WTI បានបញ្ចប់ការជួញដូរនៅតម្លៃ ៨១,៥៤ ដុល្លារ/បារ៉ែល ដោយថយចុះ ២០ សេន ឬ ០,២៤ ភាគរយ ធៀបនឹងការជួញដូរលើកមុន។ ដូចគ្នាដែរ ប្រេងឆៅអន្តរជាតិម៉ាក Brent បានធ្លាក់ចុះ ២៦ សេន ឬស្មើនឹង ០,៣០ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៨៥ ដុល្លារ/បារ៉ែល។
សម្រាប់សប្តាហ៍នេះ តម្លៃប្រេងម៉ាក Brent បានកើនឡើង ០,០២ ភាគរយ ខណៈប្រេង WTI បានធ្លាក់ចុះ ០,២ ភាគរយ។ តម្លៃម៉ាកប្រេងទាំង២ បានកើនឡើងប្រហែល ៦ ភាគរយ សម្រាប់អត្រាប្រចាំខែមិថុនា។
អ្នកជំនាញបានគូសភ្ជាប់ការធ្លាក់ចុះនៃតម្លៃប្រេងកាលពីថ្ងៃសុក្រ ទៅនឹងរបាយការណ៍ប្រចាំខែរបស់រដ្ឋបាលព័ត៌មានថាមពលអាមេរិក (EIA) ដែលបង្ហាញថា ខណៈការផលិត និងតម្រូវការប្រេងរបស់សហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៤ ខែនៅខែមេសា តម្រូវការប្រេងសាំងបានធ្លាក់ចុះដល់ ៨,៨៣ លានបារ៉ែល/ថ្ងៃ ដែលវាជាកម្រិតទាបបំផុតចាប់តាំងពីខែកុម្ភៈ។
អ្នកជំនាញបន្តថា ដោយសារតែតួលេខទាប ទើបធ្វើឱ្យតម្រូវការទិញប្រេងចុងក្រោយខ្សោយ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ