Connect with us

សេដ្ឋកិច្ច

សេដ្ឋកិច្ច​វៀតណាម​នៅ​ត្រីមាស​ទី​២​រំពឹង​កើន​ឡើងខ្ពស់​​ ប៉ុន្តែ​សម្ពាធ​អតិផរណា​នៅ​តែ​បន្ត​

បានផុស

នៅ

ទិន្នន័យរបស់រដ្ឋាភិបាលវៀតណាម​ បានបង្ហាញ​នៅ​ថ្ងៃសៅរ៍នេះ​ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានកើនឡើងក្នុងត្រីមាសទី២​ ដោយ​សារ​តែ​ការ​នាំ​ចេញ​រឹង​មាំ​ ​​ប៉ុន្តែការកើនឡើងអតិផរណានៅតែជាបញ្ហាប្រឈមសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យស្ថិតិទូទៅរបស់រដ្ឋាភិបាល (GSO) បាននិយាយថា ផលិតផលក្នុងស្រុកសរុបវៀតណាម​ (GDP) ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងដល់ ៦,៩៣ ភាគរយ​ក្នុងត្រីមាសទី២​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ដែល​ខ្ពស់​ជាង​កំណើន​ ៥,៨៧ ភាគរយ​ក្នុង​ត្រីមាស​ទី​១​។ ​

GSO បានបន្ថែមថា សេដ្ឋកិច្ចវៀតណាម​ក្នុង​ឆមាស​ទី​១​ ឆ្នាំ​ ២០២៤​ បានកើនឡើង ៦,៤២ ភាគរយ​។ ​

​វៀតណាម ដែលជាប្រទេសនាំចេញស្មាតហ្វូន គ្រឿងអេឡិចត្រូនិក និងសម្លៀកបំពាក់ដ៏សំខាន់មួយ កំពុង​ពង្រឹងសកម្មភាពអាជីវកម្មក្នុង​ស្រុក​ ក្រោយ​កំណើន​សេដ្ឋកិច្ច​សម្រេច​មិន​ដល់​គោលដៅ​កាល​ពី​ឆ្នាំ​មុន​ ដោយ​តម្រូវការសកលខ្សោយ និងកង្វះថាមពល។

GSO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាម បន្តនិន្នាការវិជ្ជមាន ដោយត្រីមាសនីមួយៗមានភាពល្អប្រសើរជាងឆ្នាំមុន»។

ស្ថាប័ន​ដដែល​ ខណៈ​សេដ្ឋកិច្ច​វៀតណាម​ប្រឈម​មុខ​នឹង​​ហានិភ័យផ្សេង​ៗ​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​ ​ការ​ឆ្ពោះ​ទៅ​រក​គោលដៅ​កំណើន​ ៦ ដល់ ៦,៥ ភាគរយ​សម្រាប់​ឆ្នាំ​ ២០២៤ គឺ​ជា​រឿង​ដ៏​លំបាក ដែល​​ទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់វិស័យ​​។

កំណើន​សេដ្ឋកិច្ច​ឆមាស​ទី​១របស់​វៀតណា​ម ជំរុញ​ដោយ​ការ​នាំ​ចេញ​ ដែល​​កើនឡើង ១៤,៥ ភាគរយ​ ធៀប​នឹង​រយៈ​ពេល​កាល​ពី​ឆ្នាំ​មុន​ ដល់​ ១៩០ ប៊ីលាន​ដុល្លារ​ ខណៈ​ផលិតកម្មឧស្សាហកម្ម បានកើនឡើង ១០,៩ ភាគរយ​ ធៀប​នឹង​ឆ្នាំ​មុន​។ ​

​មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ឯណោះ​វិញ​ បាន​រំពឹងថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងមានចំនួនជិត ៦ ភាគរយ​នៅឆ្នាំនេះ ដោយសារ​តម្រូវការខាងក្រៅដ៏រឹងមាំ និង​ការវិនិយោគបរទេសដែលមានភាពធន់ជា​ដើម​។ ​ ប៉ុន្តែស្ថាប័ន​ដដែល​បានព្រមានថា ហានិភ័យនៃ​ការ​ធ្លាក់ចុះក៏​មានកម្រិតខ្ពស់ផង​ដែរ​។

IMF បាន​និយាយ​ថា ប្រសិនបើ​សម្ពាធ​នៃ​អត្រា​ប្តូរ​ប្រាក់​នៅ​តែ​បន្ត​អូស​បន្លាយ​ពេល​យូរ វា​អាច​នាំ​ឱ្យ​អតិផរណាកើន​ឡើង​កាន់​តែ​ខ្ពស់​។

គួរ​គូស​បញ្ជាក់ថា​ សម្ពាធអតិផរណាកំពុងកើនឡើង ដោយតម្លៃទំនិញប្រើប្រាស់របស់វៀតណាមក្នុងខែមិថុនា បានកើនឡើង ៤,៣២ ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​ ពោល​គឺ​ជិត​ដល់​កម្រិត​ដែន​កំណត់​របស់​រដ្ឋាភិបាល​ ៤,៥ ភាគរយ​សម្រាប់​ឆ្នាំ​មុន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម