Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃ​ប្រេង​ឡើង​តិច​តួច​​ ដោយសារ​ការ​រំពឹង​ទុក​ពី​កំណើន​តម្រូវ​ការ​នៅ​រដូវ​ក្ដៅ​

បានផុស

នៅ

តម្លៃ​ប្រេង​ជួញដូរ​នៅ​ព្រលឹម​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​ បាន​កើន​ឡើង​តិច​តួច​ ដោយ​អ្នក​ជំនាញ​ចង្អុល​បង្ហាញ​ទៅ​​លើ​ការ​ព្យាករ​នៃ​ឱនភាពផ្គត់ផ្គង់ ដែលកើតចេញ​តម្រូវការ​ប្រេងឥន្ធនៈខ្ពស់​នៅរដូវក្តៅ​ ខណៈអង្គការ​នៃ​​ប្រទេស​អ្នក​នាំចេញ​ប្រេង​កាត​ និង​សម្ព័ន្ធ​មិត្ត​ (OPEC+) បន្ត​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​របស់​ខ្លួន​។ នេះបើ​តាមការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃ​ប្រេងឆៅនាពេលអនាគតរបស់ Brent បានកើនឡើង ១៦ សេន ឬ ០,២ ភាគរយ ដោយ​ជួញដូរ​នៅ​តម្លៃ​ ៨៥,១៦ ដុល្លារ​/បារ៉ែល​ ខណៈ​​ប្រេង​ឆៅ​អាមេរិក West Texas Intermediate (WTI) ជួញដូរ​នៅ​តម្លៃ​ ៨១,៧១ ដុល្លារ​/បារ៉ែល​ ដោយ​កើន​ឡើង​ ១៧ សេន​ ឬ​ ០,២ ភាគរយ​។ ​

តម្លៃ​ម៉ាក​ប្រេង​អន្តរជាតិ​ធំ​ៗ​ទាំង​២​ ​បានកើនឡើងប្រហែល ៦ ភាគរយ​ក្នុងខែមិថុនា ដោយ​ម៉ាក​ Brent បាន​ជួញដូរ​លើសពី​ ៨៥ ដុល្លារ​/បារ៉ែល​ ក្នុងរយៈពេល២​សប្តាហ៍ចុងក្រោយនេះ បន្ទាប់ពី​ OPEC+ បាន​បន្ត​ការកាត់បន្ថយ​ផលិតកម្ម​ប្រេង​ទ្រង់​ទ្រាយ​ធំ​របស់​ខ្លួន​រហូត​ដល់ចុង​​​ឆ្នាំ​ ២០២៥​។ ​

យុទ្ធសាស្រ្ត​របស់​ OPEC+ នាំឱ្យអ្នកវិភាគព្យាករ​ពីឱនភាពនៃការផ្គត់ផ្គង់នៅក្នុងត្រីមាសទី ៣​ ដោយសារតម្រូវការប្រេងខ្ពស់​​ក្នុង​​វិស័យ​ដំណឹក​​ជញ្ជូន និង​វិស័យ​ផ្សេង​ៗ​ទៀត​​ក្នុង​​អំឡុងពេលរដូវក្តៅ ធ្វើឱ្យស្តុកប្រេងឥន្ធនៈធ្លាក់ចុះ។

អ្នក​វិភាគ​ខ្លះ​គូស​បញ្ជាក់​ថា​ ​ការ​រំពឹង​ទុក​នៃ​ការកាត់បន្ថយអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក និងការកើនឡើងនៃកង្វល់ភូមិសាស្ត្រនយោបាយនៅក្នុងទ្វីបអឺរ៉ុប និងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍របស់លីបង់  ក៏​ជា​កត្តា​ធ្វើ​ឱ្យ​​តម្លៃ​ប្រេង​ឡើង​ផង​ដែរ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥០ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម