សេដ្ឋកិច្ច
កម្ពុជានាំចេញកំពឹសបង្កកជិត ៣៦ តោន ទៅកាន់ទីផ្សារចិននៅដើមឆ្នាំនេះ
នៅក្នុងរយៈពេល ៥ ខែ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៤ កម្ពុជាក៏បាននាំចេញកំពឹសបង្កកចំនួន ៣៥.៨០ តោន ទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចាប់តាំងពីឆ្នាំ ២០២០។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចេញផ្សាយនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៤។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍នៅក្នុងពិធីទិវាមច្ឆជាតិនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៤នេះថា នេះគឺជាលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍនានា លើការពង្រឹងគុណភាព សុវត្ថិភាព និងការកែច្នៃផលិតផល ជលផលកម្ពុជា សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញ។
លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ថា ការកែច្នៃដោយសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក នឹងជួយដោះស្រាយបញ្ហាទីផ្សាររបស់ប្រជានេសាទ សម្រាប់ផលិតផលផលដែលប្រមូលបានពីធម្មជាតិ និងវារីវប្បកម្មដែលងាយបាត់បង់គុណភាពផង និងផ្តល់នូវជម្រើសផលិតផលជលផលដែលមានគុណភាព អនាម័យ និងសុវត្ថិភាពសម្រាប់អ្នកទទួលទានក្នុងស្រុកផង។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចេញផ្សាយនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៤នេះ បង្ហាញថា ក្រៅពីកំពឹសបង្កកក៏មានផលិតផលជលផលមួយចំនួនទៀតដូចជា បង្កងប៉ាករស់ចំនួន ២.៣០ តោន និងអន្ទង់ប្រមាណ ២០០ គីឡូក្រាមផងដែរដែលត្រូវបាននាំទៅកាន់ទីផ្សារប្រទេសចិន។
សូមជំរាបថា ផលិតផលជលផលធម្មជាតិរបស់កម្ពុជាជាង១០ប្រភេទត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិន រួមមាន កំពឹសទឹកសាប អន្ទង់ទឹកសាប បង្កកងកណ្ដូប ត្រីប្រាធំ ត្រីប្រាខ្ចៅ ខ្យងទឹកសាបពីរប្រភេទ បង្គាខ្លឹង បង្គាស និងបង្គាប៉ារ៉ា។
នៅឆ្នាំ ២០២៣ កម្ពុជានាំចេញផលិតផលជលផល សម្រេចបាន ៣ ៦១០ តោន ទៅកាន់ប្រទេសជិតខាង មានកើនឡើងជាង ៤៥ ភាគរយ បើធៀបនឹងឆ្នាំ ២០២២ ក្នុងនោះផលិតផលស្រស់សម្រេចបាន ៣ ៤២៤ តោន និងផលិតផលកែច្នៃចំនួន ១៨៦ តោន៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី