Connect with us

ព័ត៌មានអន្ដរជាតិ

ការ​នាំចេញ​អង្ករ​របស់​ថៃ ​បង្ហាញ​សញ្ញា​​​ថយចុះក្នុង​ត្រីមាស​ទី​៣​​ ខណៈ​តម្លៃ​កើន​ឡើង​

បានផុស

នៅ

ប្រទេសថៃបាននាំចេញអង្ករចំនួន ៥ លានតោនក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៤ នេះ ប៉ុន្តែការនាំចេញនៅត្រីមាសទី ៣ បង្ហាញ​ពី​សញ្ញានៃការ​ថយចុះ ​ដោយសារតែតម្លៃអង្ករថៃ​​​ខ្ពស់ជាងអង្ករ​របស់​​​ប្រទេស​នាំ​ចេញ​ជាគូប្រជែង​ផ្សេង​ៗ​​ទៀត​ ​ ខណៈ​អ្នកទិញពន្យារពេលការទិញ ​ហើយ​​អង្ករពីប្រទេសវៀតណាម ឥណ្ឌា និងប៉ាគីស្ថានបានវាយ​លុក​ទីផ្សារ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែតក្នុង​ស្រុក​​ The Nation។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​នាំ​ចេញ​អង្ករ​របស់​ថៃ ​មាន​សន្ទុះ​ខ្លាំង​ក្នុង​រយៈ​ពេល​៥​ខែ​ដើម​ឆ្នាំ​។ យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម ​​អង្ករចំនួន ៤,០៥ ​លានតោនត្រូវបាននាំចេញ​ក្នុង​តម្លៃ ៩៤ ៦៤០,៩១ លាន​បាត ចន្លោះ​ពី​ខែ​មករា ដល់​ខែ​ឧសភា​  ​ដោយ​កើន​​ឡើង​ពី​ ៣,៤៨ លាន​តោន​ក្នុង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​ ២០២៣​។ ​

ជាមួយ​គ្នា​នេះ​ នាយកដ្ឋានពាណិជ្ជកម្មបរទេស និងសមាគមអ្នកនាំចេញអង្ករថៃ រំពឹងថា ការ​នាំ​ចេញ​អង្ករ​របស់​ថៃ​នឹង​​អាច​កើន​ដល់​ ៨ លាន​តោន​ ដោយ​លើស​គោលដៅ​ប្រចាំ​ឆ្នាំ​ ៧,៥ លាន​តោន​ ខណៈ​ការ​នាំ​ចេញ​ក្នុង​ឆ្នាំ​ ២០២៣ មាន​រហូត​ដល់​ ៨,៧ លាន​តោន​។  ​

ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ លោក Chookiat Ophaswongse បាននិយាយថា ​ថៃរំពឹង​ថា​នឹងនាំចេញអង្ករបានប្រហែល ៥ លានតោនក្នុង​ឆមាស​ទី​១ឆ្នាំនេះ ដោយសារតម្រូវការអង្ករពិភពលោកខ្ពស់ ​ដោយសារ​តែ​ការព្រួយបារម្ភ​ពី​សន្តិសុខ​ស្បៀង​របស់ប្រទេសជាច្រើន។​

លោក​បន្ត​ថា​៖ «​ការធ្លាក់ចុះនៃប្រាក់បាតថៃមកនៅប្រហែល ៣៦-៣៧ បាត/ដុល្លារ​ ​ក៏បានជួយ​ធ្វើ​ឱ្យ​ការប្រកួតប្រជែងតម្លៃប្រសើរ​ឡើង​ផង​ដែរ​ រួមជាមួយនឹងការបន្ត​រឹត​ត្បឹត​ការ​នាំ​ចេញ​អង្ករ​សរបស់ឥណ្ឌា​»។

យ៉ាង​ណា​មិញ​ មន្រ្តី​ដដែល​បាន​គូស​បញ្ជាក់​ថា​ ​ការបញ្ជាទិញថ្មីបានក្លាយ​ថយចុះ​ ដោយសារតម្លៃអង្ករ​របស់​ថៃ​​ខ្ពស់ជាងអង្ករ​នាំ​​ចេញ​ពី​ប្រទេស​​ប្រកួតប្រជែង ដែលបណ្តាលឱ្យ​​​ទីផ្សារ​នាំ​ចូល​អង្ករ​ថៃ​​ក្នុង​ត្រីមាស​ទី​៣​ ចុះ​ខ្សោយ​។ ​

កន្លង​មក មាន​ការ​បញ្ជា​ទិញ​អង្ករ​ថៃ​យ៉ាង​សំខាន់ ដែល​ជំរុញ​ឱ្យ​តម្លៃ​អង្ករ​ក្នុង​ស្រុក និង​នាំ​ចេញ​ឡើង​ថ្លៃ។ តម្លៃអង្ករស ​ដែលជាប្រភេទអង្ករ​នាំចេញច្រើនជាងគេរបស់ប្រទេសថៃ ជាមធ្យមលក់​នៅ​ ៦៤៩ ដុល្លារ/តោនក្នុង​ខែឧសភា​ និង​ ៦៣០ ដុល្លារ​/តោនក្នុង​ខែ​មិថុនា​។ ​

ក្រៅ​ពី​នេះ​ លោក​បន្ថែម​ថា​៖ «ការផលិតអង្ករក្នុងបណ្តាប្រទេសប្រកួតប្រជែងដូចជា វៀតណាម ឥណ្ឌា ប៉ាគីស្ថាន និងមីយ៉ាន់ម៉ាមានភាពប្រសើរឡើង ដែលនាំឱ្យអង្ករកាន់តែច្រើននៅក្នុងទីផ្សារពិភពលោក»។ លោក​បន្ត​ថា៖ «​ឥណ្ឌាក៏​នឹង​ត្រឡប់ទៅ​នាំ​ចេញអង្ករសឡើង​វិញ​​ក្នុងត្រីមាសទី ៤ នៃឆ្នាំនេះ ដែលនឹងប្រកួតប្រជែងដណ្តើមចំណែកទីផ្សារ ហើយទំនងជាជំរុញឱ្យតម្លៃអង្ករពិភពលោកធ្លាក់ចុះ ដែលអាចធ្វើឱ្យតម្លៃអង្ករក្នុងស្រុក(ថៃ)ធ្លាក់ចុះផងដែរ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម