Connect with us

សេដ្ឋកិច្ច

គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ ៧ ចំណាយថវិកាជាង ១០០ លានដុល្លារ សម្រេចបាន ២០ ភាគរយ

បានផុស

នៅ

គិតត្រឹមថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៤ គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូល​ស្គន់​ទៅទីរួមខេត្តកំពង់ចាម​ សម្រេចបានការសាងសង់បានប្រមាណ ២០% ជាមួយនឹង​ការ​ដោះ​ស្រាយ​ផលប៉ះពាល់ ៨៥ ភាគរយ​។ នេះបើយោងតាម​ប្រសាសន៍​របស់សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងនៅក្នុងពិធី​ទិវាមច្ឆ​ជាតិ ០១ កក្កដា នៅស្រុកព្រៃឈរ ខេត្តកំពង់​ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ មានប្រវែង ៤៥ គីឡូម៉ែត្រ នឹងត្រូវពង្រីកពី២ គន្លងទៅ ៤ គន្លង បានបើកការដ្ឋាន​សាង​សង់កាល​ពី​ថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៣ ក្រោមកម្ចីសម្បទានជាង ១០០ លានដុល្លារ​របស់​រដ្ឋាភិបាលចិន។

សូមជំរាបថា គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៧ នេះ សាងសង់ដោយក្រុមហ៊ុន​សាជីវកម្មស្ពាន និងថ្នល់​ចិន (CRBC) ដោយប្រើរយៈពេលសាងសង់ ៤០ ខែ ហើយគ្រោង​នឹង​បញ្ចប់​នៅឆ្នាំ ២០២៦ ចំណាយថវិកាសរុប ១១៧ លានដុល្លារ​ ដែលជាឥណ​ទាន​សម្បទាន​ពីរដ្ឋាភិបាលនៃ​សាធារណរដ្ឋប្រជា​មានិត​ចិន និង​ថវិកា​បដិភាគរបស់រាជរដ្ឋាភិ​បាលកម្ពុជា ដើម្បីដោះស្រាយ​ផលប៉ះ​ពាល់ ការបោស​សម្អាត​គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម