ព័ត៌មានអន្ដរជាតិ
IMF រិះគន់អាមេរិកពាក់ព័ន្ធនឹងបំណុលជាតិ ឱនភាពលើវិស័យផ្សេងៗ និងរបាំងពាណិជ្ជកម្ម
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីសប្តាហ៍មុន បានរិះគន់សហរដ្ឋអាមេរិកចំៗ និងបានសម្ដែងការព្រួយបារម្ភ ធ្ងន់ធ្ងរអំពីបំណុលជាតិ គោលនយោបាយពាណិជ្ជកម្មបែបការពារនិយម និងឱនភាពលើវិស័យផ្សេងៗរបស់ប្រទេសនេះ ក្រោមហេតុផលថាវានឹងជះឥទ្ធិពលខ្លាំងដល់កំណើនសេដ្ឋកិច្ចទាំងក្នុងស្រុក និងសកល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider កាលពីថ្ងៃអាទិត្យ។

IMF បាននិយាយក្នុងរបាយការណ៍វាយតម្លៃប្រចាំឆ្នាំរបស់ខ្លួនថា សេដ្ឋកិច្ចរបស់អាមេរិកដំណើរការទៅល្អគួរឱ្យកត់សម្គាល់ ហើយរំពឹងថានឹងមានកំណើនបន្ថែមទៀត។ ប៉ុន្តែស្ថាប័នដដែល បានព្រមានថា បញ្ហាមួយចំនួនកំពុងក្លាយជាសម្ពាធខ្លាំងហួសហេតុ ដែលមិនអាចមិនអើពើបាន។
សេចក្តីសង្ខេបការវាយតម្លៃ បាននិយាយថា ឱនភាពសារពើពន្ធមានទំហំធំពេក ដែលធ្វើឱ្យបំណុលជាតិ ធៀប នឹងផលិតផលក្នុងស្រុកសរុប (GDP) មានគម្លាតខុសគ្នាខ្លាំង ហើយមានរយៈពេលយូរ។ ស្ថាប័នផ្ដល់ប្រាក់កម្ចីអន្តរជាតិដដែល បន្តថា៖ «ការពង្រីកការរឹតបន្តឹងពាណិជ្ជកម្មជាបន្តបន្ទាប់ និងការបញ្ចេញសកម្មភាពមិនគ្រប់គ្រាន់ដើម្បីដោះស្រាយភាពងាយរងគ្រោះ ដែលបង្ហាញឱ្យឃើញក្នុងការបរាជ័យរបស់ធនាគារនៅឆ្នាំ ២០២៣ បង្កឱ្យមានហានិភ័យធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ»។
IMF គូសបញ្ជាក់ថា ឱនភាពរ៉ាំរ៉ៃ នឹងធ្វើឱ្យអសមាមាត្រនៃបំណុលជាតិធៀបនឹង GDP កើនឡើងរហូតដល់ ១៤០ ភាគរយ ត្រឹមឆ្នាំ ២០៣២ ដែលនេះជាបញ្ហាត្រូវការការដោះស្រាយជាបន្ទាន់។ តាមការប៉ាន់ប្រមាណរបស់សហរដ្ឋអាមេរិក បំណុលជាតិនឹងកើនឡើងដល់ ៥៦,៩ ទ្រីលានដុល្លារ ក្នុងឆ្នាំ ២០៣៤ ដែលជាការកើនឡើងយ៉ាងខ្លាំងពីការព្យាករកាលពីឆ្នាំមុន។

អ្វីដែលលើសពីនេះទៀត IMF បាននិយាយថា ការប្រឈមមុខដាក់គ្នាក្នុងនយោបាយអាមេរិក ពាក់ព័ន្ធនឹងដែនកំណត់បំណុលជាតិ ត្រូវតែបញ្ឈប់។ ព្រឹត្តិការណ៍ដ៏អាក្រក់បំផុត បានកើតឡើងនៅឆ្នាំ ២០២៣ នៅពេលដែលគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ចម្រូងចម្រាស់គ្នាលើការផ្ដល់មូលនិធិ ដែលប៊ិះនឹងធ្វើឱ្យសហរដ្ឋអាមេរិកធ្លាក់ចូលទៅក្នុងវិបត្តិសងបំណុលមិនរួច។
របាយការណ៍ IMF បាននិយាយថា៖ «បញ្ហាដែលអាចជៀសបានទាំងអស់នេះ បង្កើតហានិភ័យជាប្រព័ន្ធដល់សហរដ្ឋអាមេរិក និងសេដ្ឋកិច្ចពិភពលោក»។
យ៉ាងណាមិញ IMF ការគំរាមកំហែងដល់ស្ថិរភាពហិរញ្ញវត្ថុ មិនបញ្ចប់ងាយៗនោះទេ ដោយសកម្មភាពជាក់ស្តែងមានភាពខ្វះខាត ពេលនិយាយអំពីការពង្រឹងសុវត្ថិភាពធនាគាររបស់សហរដ្ឋអាមេរិក ជាពិសេសពាក់ព័ន្ធនឹងវិបត្តិរយៈពេលខ្លីក្នុងឆ្នាំ ២០២៣ ដែលធ្វើឱ្យធនាគារ Silicon Valley ដួលរលំ។ ដោយការណ៍នេះ សហរដ្ឋអាមេរិកត្រូវបន្តការត្រួតពិនិត្យធនាគារឱ្យកាន់តែតឹងរ៉ឹង ហើយបន្ថយប្រាក់បញ្ញើ ដែលគ្មានការធានារ៉ាប់រង។

ទន្ទឹមជាមួយគ្នានេះផងដែរ IMF បាននិយាយថា យុទ្ធសាស្រ្តបែបការពារនិយមកាន់តែខ្លាំងឡើងៗរបស់អាមេរិកចំពោះពាណិជ្ជកម្ម គឺជាហានិភ័យដល់កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងពិភពលោក។
គួរគូសបញ្ជាក់ថា ការរិះគន់របស់ IMF ធ្វើឡើងក្រោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រកាសបង្កើនពន្ធលើមុខទំនិញនាំចូលពីចិន រួមទាំងពន្ធ ១០០ ភាគរយលើរថយន្តអគ្គិសនីចិន។ តែនេះគ្រាន់តែជាផ្នែកមួយនៃសង្រ្គាមពាណិជ្ជកម្ម ដែលផ្ទុះឡើងក្នុងឆ្នាំ ២០១៨ ក្រោមអាណត្តិរបស់អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ ហើយប្រសិនបើលោក ត្រាំ ឈ្នះឆ្នោតនាពេលខាងមុខម្ដងទៀត លោកបានសន្យាថានឹងអនុវត្តពន្ធទូទៅលើការនាំចូលទាំងអស់ ដែលអ្នកសេដ្ឋកិច្ចបានព្រមានថា នឹងបង្កជាអតិផរណាធ្ងន់ធ្ងរ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ