Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​ ដាក់​គោលដៅ​ពាណិជ្ជកម្ម​​​ជាមួយ​ម៉ាឡេស៊ី ​ឱ្យ​​បាន​ ៣០ ប៊ីលាន​ដុល្លារ​នៅឆ្នាំ​ក្រោយ​

បានផុស

នៅ

រដ្ឋាភិបាលថៃ​ គ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មរួម (JTC) ជាមួយប្រទេសម៉ាឡេស៊ី នា​ថ្ងៃ​ព្រហស្បតិ៍​ខាន​ស្អែក​នេះ​ ក្នុងគោលបំណងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យឈាន​ដល់ ៣០ ប៊ីលាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២៥​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ The Thaiger។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ច​ប្រជុំ​ដែល​នឹង​ធ្វើ​ឡើង​នៅ​​ទីក្រុងគូឡាឡាំពួ នឹង​ចូល​រួម​ដោយ​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ​ លោក​ Phumtham Wechayachai ដែល​​នេះ​​ក្លាយ​នឹង​ជា​កិច្ចប្រជុំ JTC របស់​ប្រទេស​ថៃ​ជា​ផ្លូវការ​ជាមួយ​ប្រទេស​អាស៊ាន​សម្រាប់​ឆ្នាំ​នេះ។ ​កិច្ចប្រជុំនេះ ​រំពឹងថានឹងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២​ពី ២៥ ប៊ីលានដុល្លារ​ក្នុងឆ្នាំ ២០២៣​ ដល់ ៣០ ប៊ីលានដុល្លារនៅឆ្នាំក្រោយ ​ខណៈ​ពន្លឿនការ​​នាំ​ផលិតផល​កសិកម្ម​ថៃ​​បន្ថែម​ ​ចូលទៅកាន់ទីផ្សាររបស់​ម៉ាឡេស៊ី​។

ជាងនេះទៅទៀត ប្រទេសទាំង​២​នឹងស្វែងយល់ពីភាពជាដៃគូថ្មី ក្នុងគោលបំណងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច និងសហគ្រិនរបស់ពួកគេ ដែល​នេះស្របតាមគោលនយោបាយរបស់ លោក​ Phumtham ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម កាត់បន្ថយរបាំងពាណិជ្ជកម្ម និងសម្រួលពាណិជ្ជកម្មទ្វេភាគី។

កិច្ចប្រជុំ​ដដែល​ ​ក៏​នឹង​ផ្តល់​វេទិកា​សម្រាប់​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​តាម​បណ្តោយ​ព្រំដែន​ផងដែរ ដោយ​វា​នឹងរួមបញ្ចូលការបង្កើតក្រុមការងារស្តីពីពាណិជ្ជកម្ម និងការវិនិយោគឆ្លងព្រំដែន ក៏ដូចជាការសាងសង់ផ្លូវតភ្ជាប់ច្រកត្រួតពិនិត្យអន្តោប្រវេសន៍ Sadao ក្នុងខេត្តសង់ខ្លា  ​ទៅ​ប៉ុស្តិ៍ត្រួតពិនិត្យ​របស់​ម៉ាឡេស៊ី។

គួរ​គូស​បញ្ជាក់​ថា​ ម៉ាឡេស៊ី​ឈរ​​គឺ​ជា​​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​ថៃ​ក្នុង​តំបន់​អាស៊ាន និង​ឈរ​នៅ​លំដាប់​ទី៤​លើ​ពិភព​លោក​​។ កាសែត​បាងកកប៉ុស្តិ៍ បានរាយការណ៍ថា ពាណិជ្ជកម្មរវាងប្រទេសទាំង២​បានឈានដល់ ២៥ ប៊ីលាន​កាល​ពី​ឆ្នាំ​មុន​ ​និង​ឈាន​ដល់​ ១០,៧៨៧ ប៊ីលាន​ដុល្លារ​ ក្នុង​រយៈ​​ពេល​ ៥ ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៧ នាទី មុន

Angelababy ផ្សាយផ្ទាល់ប្រឹងរកលុយបន្ថែម តែត្រូវគេដេញឲ្យចាកចេញពីកម្មវិធី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សិង្ហបុរី ប្រកាស​ត្រៀម​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន

សន្តិសុខសង្គម១ ម៉ោង មុន

ផ្អាកការងារបណ្ដោះអាសន្នមន្ត្រីជាប់កិច្ចសន្យាម្នាក់ និងមន្ត្រីនគរបាលចរាចរណ៍ម្នាក់ ពាក់ព័ន្ធករណីចាប់ម៉ូតូស្ត្រីម្នាក់បណ្ដាលឲ្យដួល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ព្យុះភ្លៀងវាយប្រហារខេត្តភាគខាងកើតប្រទេសចិន បង្ខំឲ្យជម្លៀសមនុស្សជាង ១៩ម៉ឺននាក់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងអប់រំ តម្រង់ទិសវិជ្ជាជីវៈ និងការជ្រើសរើសប្រភេទថ្នាក់វិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម

Sokha Hotels

ព័ត៌មានពេញនិយម