ព័ត៌មានអន្ដរជាតិ
ការលក់ iPhone របស់ Apple នៅចិន កើនឡើងជាថ្មីនៅខែឧសភា ក្រោមយុទ្ធសាស្រ្តបញ្ចុះតម្លៃ
ការលក់ទូរស័ព្ទម៉ាក iPhone របស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple នៅចិន បានកើនឡើងប្រហែល ៤០ ភាគរយនៅក្នុងខែឧសភា ខណៈការលក់ស្មាតហ្វូនគ្រប់ម៉ាកក្នុងប្រទេសដដែលកើនឡើង ១៣ ភាគរយ។ នេះបើយោងតាមការគណនារបស់សារព័ត៌មាន Bloomberg ដោយផ្អែកលើតួលេខថ្មីពីបណ្ឌិត្យសភាបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងរបស់ចិន ដែលជាក្រុមស្រាវជ្រាវមានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន។

ការកើនឡើងនេះ កើតឡើងក្រោយកំណើន ៥០ ភាគរយនៃការលក់ស្មាតហ្វូនរបស់ Apple ក្នុងខែមេសា ដែលវាជាសញ្ញានៃការស្ទុះងើបឡើងវិញនៃទីផ្សារ iPhone ក្រៅសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញគូសភ្ជាប់នឹងកំណើននៃការលក់នេះ ទៅនឹងយុទ្ធនាការបញ្ចុះតម្លៃ iPhone ទ្រង់ទ្រាយធំក្នុងប្រទេសចិន របស់ Apple ដើម្បីវាយលុកទីផ្សារឡើងវិញ ដែលធ្វើឱ្យគេថ្លឹងថ្លែងលើប្រាក់ចំណេញរបស់ក្រុមហ៊ុន។

គួររំឭកថា ការលក់ទូរស័ព្ទម៉ាក iPhone បានធ្លាក់ចុះ ១០ ភាគរយនៅទូទាំងពិភពលោកក្នុងត្រីមាសទី ១ ដោយសារការលក់ចិនហាក់ដូចជាចុះខ្សោយ ដែលបណ្ដាលមកពីការប្រកួតប្រជែងដណ្ដើមចំណែកទីផ្សារខ្លាំងក្លាពីក្រុមហ៊ុនហ៊ុនក្នុងស្រុក ដូចជាក្រុមហ៊ុន Huawei ជាដើម។
Apple ពឹងផ្អែកខ្លាំងលើការលក់ iPhone ក្នុងប្រទេសចិន ដែលជាទីផ្សារធំទី៣របស់ខ្លួន ដោយរួមចំណែកលើប្រាក់ចំណូលសរុបបន្ទាប់ពីអាមេរិក និងអឺរ៉ុប។ នៅឆ្នាំ ២០២៣ Apple រកចំណូលពីចិនបានចំនួន ៧២,៥៦ ប៊ីលានដុល្លារ ធៀបនឹងប្រាក់ចំណូលសរុប ៣៨៣,៣ ប៊ីលានដុល្លារ ខណៈទីផ្សារនៅអាមេរិករកបាន ១៦២,៦ ប៊ីលានដុល្លារ ហើយអឺរ៉ុបរកបាន ៩៤,៣ ប៊ីលានដុល្លារ៕

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល