ព័ត៌មានជាតិ
កម្ពុជាគាំទ្រការបង្កើតមជ្ឈមណ្ឌលអាស៊ីដើម្បីគ្មានការបំភាយឧស្ម័នពុល
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោកស្រីបណ្ឌិត ជា សិរី ស្វាគមន៍ចំពោះការបង្កើតមជ្ឈមណ្ឌលអាស៊ីដើម្បីគ្មានការបំភាយឧស្ម័នពុល ដែលមជ្ឈមណ្ឌលនេះនឹងជំរុញឱ្យមានការសិក្សាស្រាវជ្រាវរករបកគំហើញថ្មីៗ ដើម្បីជាធាតុចូលក្នុងការគាំទ្រដល់ការរៀបចំនិងតាក់តែងគោលនយោបាយ និងយន្តការនានា ក្នុងគោលដៅទប់ទល់នឹងឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ។

ការគាំទ្រនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោកស្រីបណ្ឌិត ជា សិរី និងគណៈប្រតិភូនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដឹកនាំដោយលោកសាស្រ្តាចារ្យ Tetsuya Watanabe ដែលជាប្រធានវិទ្យាស្ថាននៅទីស្នាក់ការធនាគារជាតិកាលពីថ្ងៃទីទី១ ខែកក្កដា ឆ្នាំ២០២៤កន្លងមក។
លោកសាស្រ្តាចារ្យ Tetsuya ក៏បានស្នើសុំឱ្យមានការគាំទ្រ និងកិច្ចសហប្រតិ្តបត្តិការពី ធនាគារជាតិនៃកម្ពុជា ក្នុងការចូលរួមជាមួយគម្រោងសិក្សាស្រាវជ្រាវ និងនវានុវត្តន៍ថ្មីៗ របស់មជ្ឈមណ្ឌលនេះផងដែរ។

លោកស្រីបណ្ឌិតលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងតួនាទីយ៉ាងសកម្មរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការរៀបចំគោលនយោបាយ និងយន្តការគាំទ្រនានា សំដៅជំរុញការកៀរគរហិរញ្ញប្បទានបៃតង សម្រាប់ការវិនិយោគ និងសកម្មភាពទប់ទល់ការប្រែប្រួលអាកាសធាតុ។ លោកស្រីថា ពបញ្ហាប្រឈមនៃដំណើរការស្វែងរកហិរញ្ញប្បទានបៃតង ពីប្រភពអន្តរជាតិ និងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការពង្រឹងយន្តការប្រមូលផ្តុំនៅក្នុងកម្រិតតំបន់ (Regional Collective Mechanisms) ដើម្បីអាចឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ។
«ចំពោះការបង្កើតមជ្ឈមណ្ឌលអាស៊ីដើម្បីគ្មានការបំភាយឧស្ម័នពុល ដែលស្ថិតក្រោមការគ្រប់គ្រងរបស់វិទ្យាស្ថាន ERIA ក្នុងក្តីរំពឹងថាមជ្ឈមណ្ឌលនេះនឹងជំរុញឱ្យមានការសិក្សាស្រាវជ្រាវរករបកគំហើញថ្មីៗ ដើម្បីជាធាតុចូលក្នុងការគាំទ្រដល់ការរៀបចំនិងតាក់តែងគោលនយោបាយ និងយន្តការនានា ក្នុងគោលដៅទប់ទល់នឹងឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ»។ នេះបើយោងតាមលោកស្រីបណ្ឌិតជា សិរី៕

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?