សេដ្ឋកិច្ច
រដ្ឋបន្តលើកលែងពន្ធ គម្រោងបុរី ខុនដូ រយៈពេលមួយឆ្នាំទៀត ខណៈវិស័យអចលនទ្រព្យមិនទាន់ល្អប្រសើរ
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តលើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍលំនៅឋាន បុរី ខុនដូ រយៈពេលមួយឆ្នាំ បន្ថែមទៀត ចាប់ពីថ្ងៃជូនដំណឹងនេះ ខណៈស្ថានភាពវិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់ល្អប្រសើរ។
យោងតាមសេចក្ដីជូនដំណឹងរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ចេញផ្សាយនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាលសម្រេចលើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ(ខុនដូ) រយៈពេលមួយឆ្នាំបន្តទៀត ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍចាំបាច់បំពេញកាតព្វកិច្ចស្របតាមប្រកាសលេខ ០៤៧ អ. ស. ហ. បក ខាងលើ និងបទប្បញ្ញត្តិពាក់ព័ន្ធ។

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិន គាំទ្រចំពោះការអនុគ្រោះនេះ ដែលជាការផ្ដល់ដង្ហើមដល់អ្នកអភិវឌ្ឍបុរី ខុនដូ បន្ថែមទៀត បន្ទាប់ពីឆ្លងកាត់វិបត្តិជំងឺកូវីដ១៩ តម្រូវការ និងតម្លៃបុរី ខុនដូ បានធ្លាក់ចុះ គ្រាដែលតម្លៃគ្រឿងសំណង់កើនឡើង ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍ជួបការលំបាកក្នុងការទទួលបានប្រាក់ចំណេញតិចតួច។
លោក ឡោ វិចិត្រ បញ្ជាក់ថា វិស័យអចលនទ្រព្យនៅកម្ពុជាបច្ចុប្បន្នត្រូវការជំរុញពីទុនក្រៅប្រទេស ដើម្បីឱ្យវិស័យមួយនេះ ងើបឡើងវិញ ខណៈគម្រោងសាងសង់ជាច្រើនមិនទាន់លក់ដាច់។

លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia និងជាអ្នកអភិវឌ្ឍអចលទ្រព្យមួយរូបនៅកម្ពុជា មានប្រសាសន៍ថា ស្ថានភាពវិស័យអចលនទ្រព្យបច្ចុប្បន្នមិនទាន់ត្រឡប់ទៅរកភាពប្រសើរឡើងវិញនោះទេ ដោយសារវិស័យនេះ បានធ្លាក់ចុះរយៈពេល ៥ ឆ្នាំ ជាប់គ្នា ចាប់តាំងពីវិបត្តិកូវីដ១៩ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល។
ធនាគារជាតិនៃកម្ពុជា បានព្យាករថា វិស័យសំណង់នៅកម្ពុជានឹងសម្រេចបានកំណើនក្នុងកម្រិតទាប១,១% នៅឆ្នាំក្នុង២០២៤ នេះ ដែលគាំទ្រដោយកំណើនលំហូរទុនវិនិយោគពីបរទេស និងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
តែយ៉ាងណា វិស័យនេះអាចបន្តប្រឈមនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល បញ្ហាសង្គ្រាម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល ជាពិសេសជម្លោះពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ក៏ដូចជាការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសចិន។
បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ការនាំចូលសម្ភារសំណង់នៅរយៈពេល ៥ ខែ ឆ្នាំ ២០២៤ មានទំហំជាង ៦២២ លានដុល្លារ កើនឡើង ២១% បើធៀនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំជាង ៥១៣ លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?