Connect with us

ព័ត៌មានអន្ដរជាតិ

ពាណិជ្ជកម្មវៀតណាម-ចិន ​កើន​ដល់​ជិត​ ១០០ ប៊ីលានដុល្លារ នៅ​ឆមាស​ទី​១​

បានផុស

នៅ

ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងចិន ​បាន​កើន​ឡើង​ដល់​ជិត​ ១០០ ប៊ីលាន​ដុល្លារ​ សម្រាប់​រយៈ​ពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៤។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Việt Nam News ដែល​ស្រង់​ទិន្នន័យ​ពី​ការិយាល័យស្ថិតិទូទៅ​វៀតណាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​ទូទៅ​ បង្ហាញ​ថា​ ​ការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសចិន បាន​ឈានដល់ ២៧,៨ ប៊ីលាន​ដុល្លារ​​ក្នុងឆមាសទី១​នៃឆ្នាំនេះ កើនឡើង ៥,៣ ភាគរយ​ ​បើ​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ​ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ចិនវិញ​ មាន​​ទំហំ​ជា​​ទឹកប្រាក់ ​៦៧​ ប៊ី​លាន​ដុល្លារ ​ដោយ​​កើនឡើង ​៣៤,៧ ​ភាគរយ​។

តួលេខ​នេះ​បង្ហាញ​ផង​ដែរ​ថា​ វៀតណាម​មាន​ឱនភាព​ពាណិជ្ជកម្មជាមួយ​ចិន​ ទំហំ ៣៩,២ ​ប៊ីលាន​ដុល្លារ ក្នុង​រយៈពេល​ ៦ ខែ​ដដែល​ ​ដោយ​តំណាង​ឱ្យ​​ការ​កើនឡើង ៦៧,៩ ភាគរយ។​

​ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម​ និយាយ​ថា​ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២​ កំពុងស្ទុះងើបឡើងវិញគួរឲ្យចាប់អារម្មណ៍ ទោះបីជាមានការលំបាកផ្នែកសេដ្ឋកិច្ចពិភពលោក និងជម្លោះភូមិសាស្ត្រនយោបាយក៏ដោយ។ ចិននៅតែជាដៃគូពាណិជ្ជកម្មដ៏​ធំ​​ ដោយ​ប្រទេស​នេះ​ គឺ​ជា​ទីផ្សារ​នាំចេញ​​​ធំ​ជាង​គេបំផុត​​ទី​២​របស់​វៀតណាម​ និង​ជា​អ្នក​នាំ​ចូល​ផលិត​ផល​​មក​​​វៀតណាម​ធំ​បំផុត​ជាង​គេ​លើ​ពិភព​លោក​។ ​

គួរ​គូស​​បញ្ជាក់​ថា​ កំណើន​នៃ​ពាណិញ្ជកម្ម​ទ្វេភាគី​រវាងចិន និង​វៀតណាម​បន្ត​កើត​ឡើង ​ខណៈ​​គូ​វិវាទ​​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ទាំង​២​ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​។

បើ​តាម​ Việt Nam News មានសក្តានុពលដ៏សំខាន់ក្នុងការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំង២​ ​តាម​រយៈ​កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួនដូចជា តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទីutes មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុះ ម៉ាច លះបង់ងារជាឯកឧត្តម ព្រោះមនសិការស្រលាញ់ការពារថែរក្សាសិល្ប:

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​ស្ទើរ​តែ​អស់​​របស់​ខ្លួន

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម