សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង ២,៨៥ ពាន់លានដុល្លារ ពីការនាំចេញកសិផលទៅទីផ្សារអន្តរជាតិនៅ០១ ឆមាស
នៅក្នុងឆមាសទី០១ ឆ្នាំ ២០២៤ កម្ពុជានាំចេញផលិតផលកសិផលជាង ៦,០១ លានតោនទៅកាន់ទីផ្សារអន្តរជាតិចំនួន ៨០ ប្រទេស គិតជាទឹកប្រាក់ជាង ២,៨៥ ពាន់លានដុល្លារ កើនឡើង ៥៧% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មចេញផ្សាយនៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៤។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍នៅថ្ងៃទី ០១ ខែក្កដា ឆ្នាំ ២០២៤ នេះថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងជំរុញ កម្មវិធីគោលនយោបាយ សំដៅ អភិវឌ្ឍវិស័យកសិកម្ម លើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល ដើម្បីធនាសន្តិសុខស្បៀង និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង មានប្រសាសន៍ថា ប្រទេសនៅអាស៊ីមួយចំនួនកំពុងជួបវិបត្តិផ្នែកសន្តិសុខ និងនយោបាយ ធ្វើឱ្យរោងចក្រមួយចំនួនបានរុះរើមកកម្ពុជាដែលធ្វើឱ្យមានការផលិតកែច្នៃ និងនាំចេញ កើនឡើង។
លោកថា ការនាំចេញផលិតផលកសិកម្មកម្ពុជាបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទៅប្រទេសវៀតណាម និងប្រទេសថៃ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ផលិតផលកសិកម្មដែលកម្ពុជានាំចេញរួមមាន ស្រូវ ជិត ២ លានតោន (១,៩២ លានតោន) គិតជាទឹកប្រាក់ជាង ៤ រយ ៥ លានដុល្លារ នាំចេញអង្ករជាង ៣៣ ម៉ឺនតោន គិតជាទឹកប្រាក់ ២៨៧ លានដុល្លារ។
ក្រៅពីនេះ ទឹកប្រាក់ ២ ពាន់ ១៦៥ លានដុល្លារ បានមកពីកសិផលផ្សេងៗ ដូចជាស្វាយចន្ទី ដំឡូងមី ផ្លែមៀនស្រស់ ចេក ស្វាយ ម្រេចជាដើម និងកសិផលចម្រុះផ្សេងៗទៀត។ប្រទេសដែលជាទីផ្សារកសិផលកម្ពុជារួមមាន ប្រទេសវៀតណាម ថៃ ចិន និងកូរ៉េ៕
អត្ថបទ៖ ឡេង ដេត

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម២៣ ម៉ោង ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម