ព័ត៌មានអន្ដរជាតិ
របាយការណ៍៖ ប្រាក់ផ្ញើពីបរទេសរបស់សិង្ហបុរី ប្រឈមហានិភ័យខ្ពស់នឹងការយកទៅប្រើក្នុងហិរញ្ញប្បទានភេរវកម្ម
របាយការណ៍ថ្មីមួយរបស់រដ្ឋាភិបាលសិង្ហបុរី ដែលចេញផ្សាយកាលពីថ្ងៃចន្ទ បានអះអាងថា ប្រាក់ផ្ញើពីបរទេសរបស់សិង្ហបុរី អាចប្រឈមមុខនឹងហានិភ័យខ្ពស់នៃការយកទៅប្រើប្រាស់ជាមូលនិធិសម្រាប់ហិរញ្ញប្បទានភេរវកម្មក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់កាសែត Malay Mail។
របាយការណ៍វាយតម្លៃហានិភ័យជាតិ (NRA) ប្រចាំឆ្នាំ ២០២៤ ដែលចេញរួមគ្នាដោយក្រសួងកិច្ចការផ្ទៃក្នុង (MHA) ក្រសួងហិរញ្ញវត្ថុ (MoF) និងអាជ្ញាធររូបិយវត្ថុ (MAS) របស់សិង្ហបុរី បាននិយាយថា ធនាគារផ្សេងៗនៅតែមានហានិភ័យមធ្យមកម្រិតខ្ពស់ សម្រាប់សកម្មភាពផ្លូវខុសបែបនេះ រាប់តាំងពីរបាយការណ៍កាលពីលើកមុន ដែលចេញផ្សាយនៅឆ្នាំ ២០២០។
របាយការណ៍លើកឡើងយ៉ាងដូច្នេះថា៖ «ហានិភ័យហិរញ្ញប្បទានភេរវកម្មដែលកំពុងកើតមាន ត្រូវបានរកឃើញក្នុងប្រព័ន្ធទូទាត់ប្រាក់រហ័សឆ្លងដែនថ្មី និងការរៃអង្គាសប្រាក់តាមអ៊ិនធឺណិត ដោយសារតែអត្រាប្រើប្រាស់អ៊ិនធឺណិតខ្ពស់របស់សិង្ហបុរី និងអត្រាប្រេវ៉ាឡង់នៃធនាគារអនឡាញ ក៏ដូចជាការកើនឡើងជាសកលនៃសេដ្ឋកិច្ចឌីជីថល ដែលជំរុញដោយជំងឺរាតត្បាតកូវីដ១៩»។
របាយការណ៍បន្តថា ដោយសារការកើនឡើងនៃហានិភ័យ ដែលទ្រព្យសកម្មនិម្មិត (virtual assets) ត្រូវបានក្រុមភេរវករអន្តរជាតិអន្តរជាតិប្រើប្រាស់ ហានិភ័យហិរញ្ញប្បទានភេរវកម្ម ដែលពាក់ព័ន្ធនឹងអ្នកផ្ដល់សេវាកម្មផ្នែកការទូទាត់ថូខិនតាមឌីជីថល (DPT) បានកើនឡើងពីហានិភ័យមធ្យមកម្រិតទាប ទៅមធ្យមកម្រិតខ្ពស់ ដែលតម្រូវឱ្យមានការបង្កើនការប្រុងប្រយ័ត្នក្នុងឧស្សាហកម្មនេះ ប្រឆាំងនឹងការគំរាមកំហែង។
ទន្ទឹមនឹងនេះ របាយការណ៍បានគូសបញ្ជាក់ថា ការគំរាមកំហែងពីហានិភ័យហិរញ្ញប្បទានភេរវកម្មសំខាន់ៗរបស់សិង្ហបុរី កើតចេញពីក្រុមភេរវកម្មដូចជាអាយស៊ីស អាល់-កៃដា និងក្រុមភេរវកម្មឥណ្ឌូណេស៊ី Jemaah Islamiyah ជាដើម។ ការគំរាមកំហែងកាន់តែខ្លាំង ក៏បណ្ដាលមកពីជម្លោះអ៊ីស្រាអែល-ហាម៉ាសដែលកំពុងបន្ត និងភាពតានតឹងនៅមជ្ឈិមបូព៌ាផងដែរ ហើយក្រៅពីនេះ វាបណ្ដាលមកពីបុគ្គលជ្រុលនិយមទាំងក្រុង និងក្រៅស្រុក ដែលគាំទ្រក្រុមភេរវករ។
ទោះយ៉ាងណាក៏ដោយ ក្នុងរបាយការណ៍ដដែល MHA, MoF និង MAS បាននិយាយថា សិង្ហបុរីបានបង្កើត និងអនុវត្តវិធីសាស្រ្តជាប្រព័ន្ធ និងទូលំទូលាយសម្រាប់រដ្ឋាភិបាលទាំងមូល ដើម្បីកំណត់ តាមដាន និងកាត់បន្ថយហានិភ័យនៃហានិភ័យហិរញ្ញប្បទានភេរវកម្ម។ សេចក្ដីថ្លែងការណ៍រួម បន្តថា៖ «សិង្ហបុរីនឹងសហការយ៉ាងជិតស្និទ្ធជាមួយសមភាគីបរទេស អង្គការអន្តរជាតិ និងស្ថាប័នកំណត់ស្តង់ដារ ដូចជា ក្រុមការងារហិរញ្ញវត្ថុ (FATF) ជាដើម»៕
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៦ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
នយោបាយ២ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត