Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​ជំនាញ​៖ ​អាជីវកម្ម​​ថៃ​កំពុង​ប្រឈម​មុខ​​នឹង​វិបត្តិ​​ ធ្ងន់​ធ្ងរ​ជាង​អំឡុង​​វិបត្តិកូវីដ​១៩​​

បានផុស

នៅ

សមាគមទីផ្សារនៃប្រទេសថៃ បាន​​​​សម្ដែង​ការ​ព្រួយ​បារម្ភ​នា​ថ្ងៃ​ពុធ​នេះ​ថា​ ​កត្តា​ផ្សេង​ៗ​គ្នា​ទាំង​ក្នុង និង​ក្រៅ​​​ស្រុក​ ​បានធ្វើឱ្យ​អាជីវកម្ម​ថៃធ្លាក់ចូល​ទៅ​ក្នុងវិបត្តិ ដែល​ធ្ងន់ធ្ងរជាង​​អំឡុងពេល​​វិបត្តិកូវីដ១៩​ទៅ​ទៀត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Nation។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានសមាគម លោក Buranin Rattanasombat បាន​ព្រមាន​ថា ប្រតិបត្តិករអាជីវកម្ម​រំពឹងថានឹងប្រឈមមុខនឹងបញ្ហាបែប​នេះ​​រហូតដល់ឆ្នាំក្រោយ ដោយ​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖ ​«​ការ​​ប្រែប្រួល​នៃ​​បច្ចេក​វិទ្យា ការ​បែង​ចែក​គ្នា​ និង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច ​បាន​បង្ក​ឱ្យ​មាន​ការ​លំបាក​ក្នុង​ការ​ផលិត​» ​ខណៈ​​ការ​ធ្លាក់​ចុះ​នៃ​អំណាច​ទិញ​ដោយ​សារ​ការ​កើន​ឡើង​បំណុល​គ្រួសារ ​ក៏​ប៉ះ​ពាល់​ដល់​ប្រតិបត្តិការ​អាជីវកម្ម​ផង​ដែរ​។

ចំពេលស្ថានភាពសេដ្ឋកិច្ចអាប់អួរ លោក Buranin បាននិយាយថា វិស័យ​អាជីវកម្ម​នឹងប្រសើរ​ឡើង​វិញ​ ប្រសិនបើអត្រាការប្រាក់​ទាប​ជាង​អត្រា​បច្ចុប្បន្ន​ មានការងើបឡើងវិញបន្ថែមទៀតនៃ​វិស័យទេសចរណ៍ និងការចំណាយថវិការបស់រដ្ឋាភិបាលជាដើម​។

ជា​ទស្សនវិស័យ​ លោក​ Buranin បាន​​និយាយ​​ថា​ ​វិស័យ​អាជីវកម្ម​នឹង​រង​ផល​ប៉ះ​ពាល់​ដោយ​ការ​​ប្រែ​ប្រួល​យ៉ាង​ឆាប់​រហ័ស​នៃ​​បច្ចេក​វិទ្យា ​ក្នុង​រយៈ​ពេល​ពី ៥ ទៅ ១០ ឆ្នាំ​ខាង​មុខ ​ខណៈ​ការ​បែង​ចែក​គ្នា​ទូទាំង​ពិភពលោក​ នឹង​ធ្វើ​ឱ្យ​បញ្ហា​នេះ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅៗ​។ ​ ​លោក​បន្ត​ថា​ បញ្ញាសិប្បនិមិត្ត (AI) អ៊ិនធឺរណិត​នៃវត្ថុ (IoT) ការផលិតដែលមិនប៉ះពាល់ដល់បរិស្ថាន និងបច្ចេកវិទ្យាជីវសាស្រ្ត នឹងដើរតួយ៉ាងសំខាន់ក្នុងប្រតិបត្តិការអាជីវកម្ម។  

បន្ថែម​ពី​លើ​ការ​រំពឹង​ទុក​នេះ​ លោក​​បានព្យាករណ៍ថា អ្នកប្រើប្រាស់នឹងចូលចិត្តការ​ទិញឥវ៉ាន់អនឡាញជាជាងការទៅហាង​ដោយ​ផ្ទាល់​ ​ហើយ​អ្នកលក់រាយនឹង​លក់​ផលិតផល​​ទាំងដោយ​ផ្ទាល់​ និង​តាម​អនឡាញ ដោយ​បង្កើត​វេទិកា​អនឡាញ​របស់​ពួក​គេ​​​។ លោក​បន្ត​ថា​​៖ «​សំណួរសម្រាប់សមាគម គឺធ្វើដូចម្តេចដើម្បីឱ្យ​អាជីវកម្ម​ថៃអាចសម្របខ្លួនបាន និងលើកទឹកចិត្តសហគ្រិនខ្នាតតូច ឱ្យទទួលយកបច្ចេកវិទ្យាដើម្បីបង្កើនការប្រកួតប្រជែង»៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម