ព័ត៌មានជាតិ
AirAsia Malaysia បានចុះចតនៅព្រលានយន្តអន្តរជាតិនៃខេត្តព្រះសីហនុតាមការគ្រោងទុក
ក្រុមហ៊ុនអាកាសចរណ៍ AirAsia Malaysia បានចុះចតជាផ្លូវការតាមការគ្រោងទុកដោយបានហោះហើរត្រង់ពី ទីក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ីមកកាន់ខេត្តតំបន់ឆ្នេរនៃប្រទេសកម្ពុជានៅថ្ងៃទី៣ខែកក្កដានេះ។
បើយោងតាមការក្រុមហ៊ុន Cambodia Airports បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនមុននេះបន្តិចថា៖« AirAsia Malaysia បានចុះចតនៅខេត្តព្រះសីហនុហើយ! ក្រមហ៊ុនអាកាសចរណ៍AirAsia Malaysia បានត្រឡប់មកភ្ជាប់ទីក្រុងកូឡាឡាំពួរ (KUL) ទៅកាន់ឆ្នេរដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុ (KOS)ឡើងវិញ ជាមួយនឹងជើងហោះហើរ ៣ជើងក្នុងមួយសប្តាហ៍ ចាប់ផ្តើមពីថ្ងៃនេះតទៅ!»
« ត្រៀមខ្លួនសម្រាប់ការសម្រាកក្នុងបរិយាកាសឆ្នេរសមុទ្រឬនៅ? កក់ជើងហោះហើររបស់អ្នកឥឡូវនេះ! សូមអបអរសាទរដល់ក្រុមការងារទាំងអស់ដែលបានធ្វើឲ្យជើងហោះហើរនេះក្លាយជាការពិត! » នេះបើយោងតាម Cambodia Airports។
លោក ស៊ិន ចាន់សិរីវត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍នេះធ្លាប់បានធ្វើការហោះហើរម្តងរួចទៅហើយលើដំណាក់ផ្លូវនេះ ប៉ុន្តែដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ទើបក្រុមហ៊ុនសម្រេចផ្អាកជាបណ្តោះអាសន្ន។
លោកបានលើកឡើងថា៖«តាមពិតទៅក្រុមហ៊ុនធ្លាប់បានហោះហើរត្រង់រួចទៅហើយលើកំណាក់ផ្លូវនេះកាលមុនកូវីដ ប៉ុន្តែដោយសារកត្តាទីផ្សារទើបក្រុមហ៊ុនផ្អាក។ ឥឡូវនេះស្ថានភាពនៃសេដ្ឋកិច្ចហាក់មានភាពល្អប្រសើរ ជាហេតុធ្វើអោយក្រុមហ៊ុនសម្រេចចិត្តបើកដំណើការឡើងវិញ»។
កាលពីដើមខែឧសភាថ្មីៗនេះក្រុមហ៊ុនអាកាសចរណ៍ Air Asia បានបើកការហោះហើរទៅមករវាងភ្នំពេញ-សៀមរាបចំនួន៤ជើងក្នុងមួយថ្ងៃ និងទិសដៅទៅមករវាងខេត្តព្រះសីហនុ-សៀមរាបចំនួន៤ជើងក្នុងមួយថ្ងៃ។
យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុងរយៈពេល៥ខែ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ កម្ពុជាបានទទួលអ្នកដំណើរតាមផ្លូវអាកាសជាង ២,៥ លាននាក់ កើនឡើង ២២% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន