សេដ្ឋកិច្ច
កម្ពុជាកំពុងចរចារជាមួយប្រទេសចិន នាំចេញផ្លែម្នាស់ និងខ្នុរ បន្ថែមទៀត
ក្រៅពីផ្លែទុរេន កម្ពុជាកំពុងចរចារក្នុងការនាំចេញផ្លែម្នាស់ និងខ្នុរ បន្ថែមទៀត។ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជានៅរង់ចាំការចរចារបើកទីផ្សារចិនក្នុងការនាំផលិតផលកសិផលមួយចំនួនទៀតដូចជាទុរេន ខ្នុរ ម្នាស់ ហើយបើការចរចរនេះជោគជ័យ រឹតតែបើកទីផ្សារកាន់តែធំទូលាយសម្រាប់កម្ពុជា។

លោក ឃឹម ហ្វីណង់ បញ្ជាក់ថា បច្ចុប្បន្នក្រៅពីអង្ករ ដំឡូងមី ផលិតផលកសិកម្មជាច្រើនរបស់កម្ពុជា បាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលមានម្រេច ផ្លែមៀន និងដំណាំជាច្រើនទៀត នាំចេញទៅចិនដោយផ្ទាល់។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយជាបន្តបន្ទាប់ ក្នុងការជួយរកទីផ្សារ និងធានាតម្លៃឱ្យកសិករឱ្យបានកាន់តែច្រើន។

គិតត្រឹមឆមាសទី០១ ឆ្នាំ ២០២៤ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ៦,១៣ លានតោន ទៅកាន់ទិសដៅ ៨០ ប្រទេស គិតជាទឹកប្រាក់ ២,៨៥ ពាន់លានដុល្លារ កើនឡើងជាង ៥៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី