Connect with us

ព័ត៌មានអន្ដរជាតិ

ការ​បញ្ជា​ទិញ​ពី​រោងចក្រ​នៅ​អាមេរិក​ធ្លាក់​ចុះនៅ​ខែ​ឧសភា​​ ខណៈ​តម្រូវ​ការ​ទន់ខ្សោយ​

បានផុស

នៅ

ទិន្នន័យពីការិយាល័យស្ថិតិ​របស់ក្រសួងពាណិជ្ជកម្មអាមេរិក​ ដែល​ចេញ​ផ្សាយ​​កាលពីថ្ងៃពុធ បានបង្ហាញថា​ ​ការបញ្ជាទិញថ្មី​លើ​ទំនិញដែលផលិតដោយរោងចក្រ​នៅ​សហរដ្ឋអាមេរិក បានធ្លាក់ចុះដោយមិននឹកស្មានដល់​ក្នុងខែឧសភា។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​គូស​បញ្ជាក់​ថា​ ការបញ្ជាទិញរបស់រោងចក្រ បានធ្លាក់ចុះ ០,៥ ភាគរយ​ បន្ទាប់​ពី​កើន​ឡើង​ ០,៤ ភាគរយ​នៅខែ​មេសា​ ដែល​នេះ​ផ្ទុយ​ទៅ​នឹង​ការ​ព្យាករ​របស់​អ្នក​សេដ្ឋកិច្ច​ ដែលឆ្លើយ​​ការ​ស្ទង់​មតិ​ដល់​រ៉យទ័រថា​​ ​ការបញ្ជាទិញពីរោងចក្រនឹងកើនឡើង ០,២ ភាគរយ​។  ​​បញ្ហា​នេះ​ ត្រូវ​បាន​គូស​ភ្ជាប់​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​តម្រូវ​ការរបស់​អាជីវកម្ម​អាមេរិក​​លើ​ឧបរកណ៍​ផ្សេង​ៗ​ ដូច​ជា​គ្រឿង​ម៉ាស៊ីន​ គ្រឿងបរិក្ខារអគ្គិសនី ឧបករណ៍ និងសមាសធាតុ ព្រមទាំងលោហធាតុដើម​ជា​ដើម​។

គេ​មើល​ឃើញ​ថា​ ការ​ធ្លាក់​ចុះ​នៃ​ការ​បញ្ជា​ទិញ​ពី​រោង​ចក្រ​នៅ​អាមេរិក​ កើត​ឡើង​ខណៈ​ការផលិត​ក្នុង​ស្រុក​ក៏​ធ្លាក់​ចុះ​។ ​ការ​ផលិត​ក្នុង​ស្រុក​ ដែល​រួម​ចំណែក​ ១០,៣ ភាគរយ​នៃ​សេដ្ឋកិច្ច​អាមេរិក​ ​បាន​ធ្លាក់​ទៅ​ក្នុង​ភាព​តាន​តឹង​ដោយ​សារ​តែ​អត្រាការប្រាក់ខ្ពស់ និង​តម្រូវការទំនិញធ្លាក់ចុះ។ ទិន្នន័យរបស់រដ្ឋាភិបាល ចេញ​ផ្សាយ​​កាល​​​ពីសប្តាហ៍មុន បាន​ចង្អុល​បង្ហាញថា​ ផលិតកម្ម​បាន​ធ្លាក់​ចុះ​ក្នុងអត្រាប្រចាំឆ្នាំ ៤,៣ ភាគរយ​ នៅ​ក្នុង​ត្រីមាស​ទី​១​ ​ដោយភាគច្រើននៃការធ្លាក់ចុះ គឺ​ពាក់​ព័ន្ធ​នឹង​ទំនិញ​ដែល​​ប្រើ​បាន​យូរ​។  ប្រសិនបើនិន្នាការនេះនៅតែបន្ត វាអាចបង្អាក់កំណើនសេដ្ឋកិច្ច និងប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។

ចំណែក​ឯលទ្ធផល​នៃ​​ការ​ស្ទង់មតិពីវិទ្យាស្ថានសម្រាប់ការគ្រប់គ្រងការផ្គត់ផ្គង់ (ISM) ដែល​ចេញ​ផ្សាយ​កាលពីថ្ងៃពុធដូច​គ្នា​ បានបង្ហាញថាសន្ទស្សន៍​គ្រប់គ្រងការបញ្ជាទិញ (PMI) នៃ​ការផលិត ​បានធ្លាក់ចុះបន្ថែមទៀត មក​ត្រឹម​ ៤៨,៥ ក្នុងខែមិថុនា ពី​ ៤៨,៧ ក្នុង​ខែ​ឧសភា​។ ​ISM ពិពណ៌នាថា​ ​ក្រុមហ៊ុនផលិតផ្សេង​ៗ​មិនចង់វិនិយោគលើដើមទុន និងបង្កើន​​ស្ដុកទំនិញ​ ដោយសារគោលនយោបាយរូបិយវត្ថុបច្ចុប្បន្ន និងលក្ខខណ្ឌផ្សេងៗ​ទៀត»។

បើ​តាម​រ៉យទ័រ​ ធនាគារកណ្តាលសហរដ្ឋ​អាមេរិក​ បានរក្សាអត្រាការប្រាក់គោល​របស់ខ្លួន នៅ​ចន្លោះ​បច្ចុប្បន្នពី​ ៥,២៥-៥,៥០ ភាគរយ​ ចាប់​តាំងពីខែកក្កដាឆ្នាំមុ​ន ដើម្បីទប់ស្កាត់អតិផរណាខ្ពស់៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម