ព័ត៌មានអន្ដរជាតិ
វៀតណាមរកចំណូលបាន ១ ពាន់លានដុល្លារពីការនាំចេញទុរេន ត្រឹមរយៈពេល២ខែ
ស្ថិតិពីសមាគមបន្លែ និងផ្លែឈើវៀតណាម បានបង្ហាញថា ការនាំចេញទុរេនរបស់ប្រទេសក្នុងឆមាសទី១ឆ្នាំនេះ បានកើនដល់ ១,៥ ប៊ីលានដុល្លារ ប៉ុន្តែជាង ១ ប៊ីលានដុល្លារក្នុងនោះ រកបាននៅខែឧសភា និងមិថុនា។ នេះបើតាមការចុះផ្សាយរបស់កាសែត Việt Nam News។
អគ្គលេខាធិការនៃសមាគមន៍បន្លែ និងផ្លែឈើវៀតណាម លោក Đặng Phúc Nguyên បានឱ្យដឹងថា ការនាំចេញទុរេនកំពុងកើនឡើងយ៉ាងខ្លាំង ដោយទំហំនៃការនាំចេញផ្លែឈើប្រភេទនេះ បានឈានដល់ ៤៥០ លានដុល្លារក្នុងខែឧសភា ឬស្មើនឹងកំណើន ១០៧ ភាគរយ ធៀបនឹងខែមេសា និង ៣៤ ភាគរយ ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។
ការនាំចេញប្រចាំខែមិថុនាវិញ ត្រូវបានប៉ាន់ស្មានថា នឹងកើនដល់ ៦០០ លានដុល្លារ ខណៈចំណូលប្រចាំឆមាសទី១ កើនដល់ជាង ១,៥ ប៊ីលានដុល្លារ។ ចិន គឺជាប្រទេសនាំចូលទុរេនស្រស់របស់វៀតណាមច្រើនជាងគេ ហើយបន្ទាប់មកគឺថៃ ដែលជាអ្នកនាំចូលទុរេនក្លាសេវៀតណាមច្រើនបំផុត។
តាមធម្មតា រដូវទុរេនហូរហៀររបស់វៀតណាម មានរយៈពេលចន្លោះពីខែឧសភា ទៅខែសីហា។
បើតាមស្ថិតិ ទុរេនបន្តនាំមុខទីផ្សារនាំចេញផ្លែឈើរបស់វៀតណាម ដោយមានចំណូលខ្ពស់ជាងផ្លែស្រកានាគ ដែលធ្លាក់ឈរនៅកំពូលតារាង ជិត៤ដង។ សមាគមបន្លែ និងផ្លែឈើវៀតណាម ប្រសិនបើទិន្នផលនៅតែបន្តក្នុងអត្រានេះ ការនាំចេញទុរេនរបស់វៀតណាមនៅឆ្នាំនេះ នឹងកើនដល់ ៣ ប៊ីលានដុល្លារ។ ជាមួយគ្នានោះ ប្រសិនបើពិធីសារនាំចេញទុរេនក្លាសេត្រូវបានចុះហត្ថលេខា នោះចំណូលនៃការនាំចេញ អាចឈានដល់ប្រហែល ៣,៥ ប៊ីលានដុល្លារ ខណៈតម្រូវការនៅតែមាន។
បើតាម Việt Nam News កន្លងមក កសិករវៀតណាមមួយចំនួនបានព្រមានថា ទិន្នផលទុរេនឆ្នាំនេះធ្លាក់ចុះបើធៀបនឹងឆ្នាំមុន ដែលជាមធ្យមមានត្រឹមតែ ១៥ តោនប៉ុណ្ណោះ/ហិកតា ប៉ុន្តែតម្លៃនៅតែខ្ពស់ដដែល ចន្លោះពី ៦០ ០០០ – ១០០ ០០០ ដុង/គីឡូក្រាម (២,៦-៣,៩៣ ដុល្លារអាមេរិក/គីឡូក្រាម)។ ដូច្នេះហើយ កសិករនៅតែអាចប្រមូលប្រាក់ចំណេញ ចន្លោះពី ៧០០លាន – ១ ប៊ីលាន ដុង/ហិកតា អាស្រ័យលើផលិតភាព និងតម្លៃលក់ បន្ទាប់ពីកាត់ថ្លៃដើមផលិតកម្ម៕
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន