ព័ត៌មានអន្ដរជាតិ
ធនាគារពិភពលោក បន្ថយការព្យាករកំណើនសេដ្ឋកិច្ចថៃ មកត្រឹម ២,៤ ភាគរយ ដោយកំសោយផ្នែកនាំចេញ
ធនាគារពិភពលោកកាលពីថ្ងៃពុធ បានចេញការព្យាករថ្មីរបស់ខ្លួន ដោយនិយាយថា សេដ្ឋកិច្ចនៃប្រទេសថៃឆ្នាំនេះ រំពឹងថានឹងកើនឡើង ២,៤ ភាគរយ ដោយធ្លាក់ចុះពីការព្យាករ ២,៨ ភាគរយក្នុងខែមេសា ដោយបញ្ហានេះបណ្ដាលពីកំសោយផ្នែកនាំចេញ និងការវិនិយោគសាធារណៈនៅដើមឆ្នាំ។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/Thailand-flag-city-1-1024x614.jpg)
ទន្ទឹមនឹងការកាត់បន្ថយនេះ ធនាគារពិភពលោក បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការចំណាយរបស់អ្នកប្រើប្រាស់ ការស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់ក្នុងឧស្សាហកម្មទេសចរណ៍ និងការងើបឡើងវិញនៃការនាំចេញ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចថៃ។ កំណើននេះ មានត្រឹមតែ ១,៩ ភាគរយប៉ុណ្ណោះ កាលពីឆ្នាំមុន ដែលទាបជាងប្រទេសភាគច្រើនក្នុងតំបន់ផ្សេងៗទៀត។
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដដែល និយាយថា សេដ្ឋកិច្ចថៃ នឹងកើនឡើងត្រឹម ២,៨ ភាគរយនៅឆ្នាំក្រោយ ដែលនឹងជំរុញដោយកំណើនតម្រូវការកាន់តែខ្លាំងទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាការកើនឡើងនៃការចំណាយរបស់រដ្ឋាភិបាល។ យ៉ាងណាមិញ អត្រានេះទាបជាងការព្យាករកាលពីលើកមុន (៣ ភាគរយ)។
ជុំវិញបញ្ហានេះដូចគ្នា ធនាគារកណ្តាលថៃ (BoT) បានព្យាករថា សេដ្ឋកិច្ចនឹងមានកំណើន ២,៦ ភាគរយឆ្នាំ ២០២៤ និង ៣ ភាគរយនៅឆ្នាំក្រោយ។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/thailand-port-1-1024x614.jpg)
សេដ្ឋវិទូរបស់ធនាគារពិភពលោក លោក Kiatipong Ariyapruchya បាននិយាយក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងបាងកក ថា៖ «ដោយសារភាពមិនច្បាស់លាស់ផ្សេងៗ ធនាគារកណ្តាលគួរតែរក្សាអត្រាការប្រាក់ ហើយរង់ចាំភាពច្បាស់លាស់បន្ថែមទៀត មុនពេលអនុវត្តគោលនយោបាយ»។ BoT បានរក្សាអត្រាការប្រាក់គោលរបស់ខ្លួននៅ ២,៥ ភាគរយកាលពីខែមុន ដើម្បីទប់លំនឹងអតិផរណា ត្រឹមគោលដៅរបស់ខ្លួន។ ការវាយតម្លៃសម្រាប់អត្រាបន្ទាប់ នឹងធ្វើឡើងនៅថ្ងៃទី ២១ ខែសីហា ឆ្នាំនេះ។
ជាមួយគ្នានោះ ក្នុងផែនការជំរុញសេដ្ឋកិច្ចឱ្យបាន ៣ ភាគរយនៅឆ្នាំនេះ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន គ្រោងនឹងចាប់ផ្តើមផែនការ «កាបូបឌីជីថល» ដែលផ្តល់ថវិកាដល់ពលរដ្ឋ សរុបចំនួន ៥០០ ប៊ីលានបាត (១៣,៦ ប៊ីលានដុល្លារ) នៅត្រីមាសទី៤។ ផែនការនេះត្រូវបានពន្យារពេលអនុវត្ត២លើករួចមកហើយ ខណៈរងការរិះគន់ពាក់ព័ន្ធនឹងការព្រួយបារម្ភអំពីរបៀបផ្ដល់ និងផលប៉ះពាល់លើបំណុលជាតិ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?