Connect with us

សេដ្ឋកិច្ច

កម្ពុជាគួរត្រៀមខ្លួនបែបណា ​មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូល​មធ្យមក​ម្រិតខ្ពស់

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចក្ខុវិស័យ​ ត្រៀមខ្លួនក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតូច (LDC) ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី សូដេត អ្នកវិភាគសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំនៅកម្ពុជាបានឱ្យដឹងថា នៅពេលដែលកម្ពុជាឈានជើងចាកចេញ​ពីប្រទេសអភិវឌ្ឍតិច​តូច (LDC) រយៈពេល ៥ ឆ្នាំខាងមុខនេះ កម្ពុជានឹងបាត់បង់នូវការអនុគ្រោះពន្ធមួយចំនួន ទៅលើផលិតផលនាំចេញ​ទៅក្រៅប្រទេស ជាពិសេសទៅប្ររទេសអ្នកមាន។ ហើយថា កម្ពុជាត្រូវបង្កើនភាពប្រកួតប្រជែងឱ្យខ្លាំងជាងមុន ដើម្បីឱ្យបានស្មើមុខស្មើមាត់ដូចគេ។

លោក លី សូដេត បញ្ជាក់ថា៖ «ការនាំចេញជារឿងសំខាន់ណាស់ព្រោះប្រទេសយើងតូច សេដ្ឋកិច្ចតូច យើងត្រូវតែបើកទីផ្សារទៅខាងក្រៅ ការនាំចេញរុញសេដ្ឋកិច្ចឱ្យដើរលឿន»។

លោកយល់ឃើញថា កម្ពុជាគួរកែទម្រង់ផ្ទៃក្នុង ដើម្បីឱ្យការវិនិយោគក្នុងស្រុក​មាន​ភាពទាក់ទាញ រួមផ្សំនឹងតម្លៃពលកម្មកម្ពុជានៅទាប ដែលជំរុញដល់ការចូលមកវិនិយោគពីក្រៅប្រទេស។

លោក លី សូដេត បន្តថា កម្ពុជាពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម ហើយវិស័យនេះ កំពុងមានការអភិវឌ្ឍបោះជំហានទៅមុខ គ្រាដែលកម្ពុជា ចាប់ផ្ដើមកែច្នៃនៅក្នុងស្រុកបាន។

លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច មានប្រសាសន៍ថា នៅពេលដែលកម្ពុជាប្ដូរឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ កម្ពុជានឹងបាត់បង់ការអនុគ្រោះពន្ធ និងហិរញ្ញប្បទានឥតសំណង ប៉ុន្តែកម្ពុជាបានមកវិញនូវហិញរញ្ញប្បទាន យកមកវិនិយោគដើម្បីបង្កើនសមត្ថភាពផលិត និងបង្កើនភាពប្រកួតប្រជែង។

លោកបញ្ជាក់ថា យើងបាត់ការអនុគ្រោះមែន ប៉ុន្តែក៏មានបច្ច័យវិជ្ជមានដែរ គឺកម្ពុជាចំណេញការទុកចិត្តការវិនិយោគពីបរទេសដែលនឹងហូរចូលមកកម្ពុជា ខណៈរដ្ឋាភិបាលក៏ជំរុញការវិនិយោគក្នុងស្រុកបង្កើនផលិតកម្ម ដើម្បីបំពេញទីផ្សារក្នុងស្រុក និងនាំចេញ៕

កិច្ចសម្ភាសន៍ទាំងស្រុងខាងក្រោម៖

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍១៤ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

Sokha Hotels

ព័ត៌មានពេញនិយម