សេដ្ឋកិច្ច
បន្លែផលិតក្រោមឆ័ត្រ «សហគមន៍កសិកម្មទំនើប» នឹងដាក់លក់នៅរាជធានីភ្នំពេញ
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៤នេះថា បន្លែចម្រុះរបស់កសិករនៅស្រុកត្រាំកក់ ដែលផលិតក្រោមឆ័ត្រ«សហគមន៍កសិកម្មទំនើប» នឹងត្រូវដាក់លក់ ចែកចាយផ្ទាល់នៅរាជធានីភ្នំពេញជារៀងរាល់ថ្ងៃក្នុងម្លៃសមរម្យ ចាប់ពីខែសីហា ឆ្នាំ ២០២៤ ខាងមុខ។

លោក ឃឹម ហ្វីណង់ បានអះអាងថា ការចងក្រងជាសហគមន៍កសិកម្មទំនើប នឹងអាចការប្រកួតប្រជែងជាមួយបន្លែនាំចូលដោយមិនបាច់បិទការនាំចូល ខណៈដំណាំមានប្រភពច្បាស់លាស់ មិនបន្លំ ដាំដោយខ្មែរ គុណភាពល្អជាង និងមានលក់គ្រប់រដូវមិនចេះដាច់។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា សហគមន៍កសិកម្មទំនើបគឺជារនាំងពិតប្រាកដ និងយូរអង្វែង តាមរយៈការធ្វើឱ្យកសិករខ្លាំង ទោះបីមានការនាំចូលក៏ប្រជែងមិនឈ្នះបន្លែក្នុងស្រុក ខណៈតម្លៃលក់ដូចបន្លែនាំចូល។
យោងតាមតារាងតម្លៃមុខទំនិញរបស់ធនាគារ ាARDB ចេញផ្សាយនៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៤ តម្លៃត្រកួនចិនលក់រាយថ្លៃ ៣.០០០ រៀល ក្នុងមួយគីឡូក្រាម ស្ពៃចង្កឹះ ២.៨០០ រៀលក្នុងមួយគីឡូក្រាម ស្ពៃបូកគោ ៣.០០០ រៀល ស្ពៃក្រញាញ់ ៣.៥០០ រៀល ក្នុងមួយគីឡូក្រាម ស្ពៃក្ដោប ២.៥០០ រៀល ក្នុងមួយគីឡូក្រាម ឆៃថាវ ៣.០០០ រៀល ក្នុងមួយគីឡូក្រាម។
រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ក្នុងការអនុវត្តផលិតកម្មកសិកម្មរួមគ្នាក្នុងទ្រង់ទ្រាយធំនៅក្នុងវិស័យកសិកម្ម និងមានគោលបំណងប្រែក្លាយវិស័យកសិកម្មកម្ពុជាពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ។
កម្មវិធីគោលនយោបាយនេះ ត្រូវបានរំពឹងទុកថា នឹងជួយលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ ក៏ដូចជានឹងបង្កើនប្រសិទ្ធភាពផលិតកម្មប្រកបដោយភាតរបរិស្ថាន និងចីរភាព៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ