ព័ត៌មានអន្ដរជាតិ
ឱនភាពពាណិជ្ជកម្មអាមេរិក បន្តកើនឡើង ដោយសារការនាំចេញធ្លាក់ចុះច្រើនជាងនាំចូល
ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានបន្តកើនឡើង២ខែជាប់គ្នាៗនៅខែឧសភា ក្នុងទំហំធំបំផុតរាប់ចាប់តាំងពីខែតុលា ឆ្នាំ ២០២២ ដោយសារតែការធ្លាក់ចុះនៃការនាំចេញ ច្រើនជាងការនាំចូល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
យោងតាមទិន្នន័យពីការិយាល័យស្ថិតិនៃក្រសួងពាណិជ្ជកម្មអាមេរិក ដែលចេញផ្សាយកាលពីថ្ងៃពុធ ឱនភាពពាណិជ្ជកម្មអាមេរិក បានកើនឡើងប្រមាណ ០,៨ ភាគរយនៅខែឧសភា ដល់ប្រមាណ ៧៥,១ ប៊ីលានដុល្លារ ពី ៧៤,៥ ប៊ីលានដុល្លារក្នុងខែមេសា។
ឱនភាពនេះ កើតចេញពីការនាំចេញទាំងមូល ដែលធ្លាក់ចុះ ០,៧ ភាគរយ មកត្រឹម ២៦១,៧ ប៊ីលានដុល្លារ ក្នុងខែឧសភា។ កំសោយនៃការនាំចេញបែបនេះ ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃប្រាក់ដុល្លារពេលធនាគារកណ្តាលអាមេរិករក្សាអត្រាការប្រាក់ខ្ពស់ ក៏ដូចជាការធ្លាក់ចុះដូចគ្នានៃតម្រូវការសកល។ ការធ្លាក់ចុះនៃការនាំចេញសំខាន់ៗ ស្ថិតក្នុងវិស័យដូចជាទំនិញផ្គត់ផ្គង់ និងសម្ភារៈឧស្សាហកម្ម ក៏ដូចជាយានយន្ត គ្រឿងបន្លាស់ និងម៉ាស៊ីនជាដើម។
ទន្ទឹមនឹងនេះ ការនាំចូលរបស់សហរដ្ឋអាមេរិកក៏ធ្លាក់ចុះផងដែរ ប៉ុន្តែស្ថិតនៅក្នុងកម្រិតទាបជាងការនាំចេញ ក្នុងអត្រាប្រមាណ ០,៣ ភាគរយ សល់ត្រឹម ៣៣៦,៧ ប៊ីលានដុល្លារ។
បើតាមទិន្នន័យ មានការធ្លាក់ចុះនៃទំនិញប្រើប្រាស់នាំចូល ជាពិសេសគ្រឿងផ្នែកវេជ្ជសាស្រ្ត ក៏ដូចជាយានយន្ត គ្រឿងបន្លាស់ និងម៉ាស៊ីន ខណៈមានកំណើនលើការនាំចូលនៃផ្នែកដូចជា ទូរស័ព្ទដៃ ទំនិញប្រើប្រាស់ក្នុងផ្ទះ ក៏ដូចជាទំនិញផ្គត់ផ្គង់ និងសម្ភារៈឧស្សាហកម្ម រួមមាន ប្រេងឆៅ និងសម្ភារៈឥន្ធនៈនុយក្លេអ៊ែរ ជាដើម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា