ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី បើកដំណើរការរោងចក្រផលិតអាគុយរថយន្តអគ្គិសនីដំបូងបង្អស់នៅអាស៊ីអាគ្នេយ៍
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានប្រកាសថា ឥណ្ឌូណេស៊ីបានបើកដំណើរការរោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គិសនីដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍ កាលពីថ្ងៃពុធ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
រោងចក្រថ្មី ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន PT HLI Green Power ក្រោមការបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai Motor Group និងក្រុមហ៊ុនផលិតអាគុយកូរ៉េខាងត្បូង LG Energy Solution។ វាមានសមត្ថភាពផលិតកោសិកាអាគុយរថយន្តអគ្គិសនីរហូតដល់ ១០ ជីហ្គាវ៉ាត់ម៉ោង ដើម្បីបំពាក់លើរថយន្ត ១៥០ ០០០ គ្រឿង ជារៀងរាល់ឆ្នាំ។
បើតាមលោក វីដូដូ រោងចក្រដដែលមានទីតាំងនៅទីក្រុង Karawang នៃខេត្តជ្វាខាងលិច និងជារោងចក្រផលិតអាគុយរថយន្តអគ្គិសនីដំបូង និងធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។ ប្រធានាធិបតីដដែល បានបន្តថា ការបើករោងចក្រនេះ គឺជាជំពូកថ្មីដែលបញ្ជាក់ពីមហិច្ឆតារបស់ឥណ្ឌូណេស៊ី ដើម្បីក្លាយជាតួអង្គសំខាន់លើសកលក្នុងខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី។
គួរគូសបញ្ជាក់ រោងចក្រថ្មី គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងរថយន្តអគ្គិសនីតម្លៃ ៩,៨ ប៊ីលានដុល្លារដែលបានចុះហត្ថលេខារវាងប្រទេសឥណ្ឌូនេស៊ី និងក្រុមហ៊ុន LG ក្នុងឆ្នាំ ២០២០។ វានឹងផលិតអាគុយសម្រាប់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Hyundai ដែលរំពឹងបំពាក់អាគុយផលិតនៅឥណ្ឌូណេស៊ី លើរថយន្តម៉ាក Kona Electric SUV ចំនួន ៥០ ០០០ គ្រឿង។
ជាមួយនឹងគ្នានេះដែរ ប្រធានប្រតិបត្តិក្រុមហ៊ុន Hyundai Motor Group លោក Euisun Chung បានលើកឡើងថា ឧស្សាហកម្មរថយន្តអគ្គិសនីរបស់ឥណ្ឌូណេស៊ី នឹងបង្កើតឱកាសសេដ្ឋកិច្ចថ្មី។ លោកថ្លែងយ៉ាងដូច្នេះថា ឥណ្ឌូណេស៊ីគឺជាទីផ្សាររថយន្តដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ហើយយានជំនិះដែលផលិត និងលក់នៅក្នុងប្រទេសនេះ គឺត្រូវតាមស្តង់ដារសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែលអាចមានអតិថិជនរហូតដល់ ៧០០ លាននាក់។
លោកបន្ថែមថា៖ «ធនធានរ៉ែនៅក្នុងប្រទេសនេះ ដូចជាដែក និងនីកែល គឺជាសមាសធាតុសំខាន់នៃអាគុយ ដែលនឹងដំណើរការរថយន្តអគ្គិសនីរាប់លានគ្រឿងនៅឥណ្ឌូណេស៊ី»។
យោងតាមរបាយការណ៍អង្កេតភូគព្ភសាស្ត្រអាមេរិកឆ្នាំ ២០២៤ ឥណ្ឌូណេស៊ីមានរ៉ែសំខាន់ៗដូចជានីកែល ក្រាភីត និង cobalt ដ៏ច្រើនសណ្ធឹកកប់ក្នុងស្រទាប់ផែនដី ដែលរ៉ែទាំងនេះមានសារៈសំខាន់សម្រាប់ផលិតកម្មរថយន្តអគ្គិសនី។ នីកែលក្នុងដីរបស់ឥណ្ឌូណេស៊ី មានចំនួនប្រមាណ ៥៥ លានតោន ដែលធ្វើឱ្យប្រទេសនេះមានធនធានរ៉ែប្រភេទនេះធំជាងគេបំផុតរបស់ពិភពលោក៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ